លក្ខណៈមនុស្សស្រី និង មនុស្សប្រុស
នេះជាអត្ថបទដែលដកស្រង់ ចេញពីគេហទំព័រ និងសៀវភៅមួយចំនួន ដើម្បីចែករំលែកចំណេះដឹងខ្លះៗ ដល់មិត្តអ្នកអានឲ្យបានដឹង និងធ្វើការស្វែងយល់ អំពីលក្ខណៈ៣១យ៉ាងរបស់ស្តី្រ ដែលគេហៅថាស្រីគ្រប់លក្ខណ៍ និងលក្ខណៈ២៦យ៉ាង របស់បុរសដែលគេហៅថា ប្រុសគ្រប់លក្ខណ៍៖
❤ លក្ខណៈ៣១យ៉ាង ហៅថាស្រីគ្រប់លក្ខណ៍ ❤
១. មិនចេះអេចអូចនិយាយដើមគេ
២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី
៣. ដឹងគុណ តបគុណមាតាបិតា ញាតិសន្តាន ទាំងពីរខាង
៤. មិនចេះដេកថ្ងៃ
៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ
៦. ចេះថែទាំរបស់ទ្រព្យ
៧. មិនផិតក្បត់ស្វាមី
៨. មិនចេះប្រច័ណ្ឌស្វាមី
៩. គ្មានកលមាយា
១០. មិនរំសាយសក់ឲ្យគេឃើញ
១១. មានចិត្តអត់ធន់ធ្ងន់ធ្ងរ
១២. មានជើងស្រាលមិនដើរតន្ត្រំក្តុងក្តាំង
១៣. មិនឈរឬអង្គុយសំញែងកាយឲ្យគេឃើញ
១៤. មិនដើរញ៉ិកញ៉ក់កាច់រាង
១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម
១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ
១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ
១៨. មានសំឡេងតិចច្បាស់លាស់ មិននិយាយឡូឡា
១៩. មិនចេះឡេះឡោះលេងសើច
២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី
២១. មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ
២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ
២៣. ចេះទុកដាក់ឥវ៉ាន់ក្នុងដាក់
២៤. ចេះរៀបចំផ្ទះសំបែង
២៥. ចេះតុបតែងគ្រឿងឧបភោគបរិភោគ
២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ
២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា
២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា
២៩. ដេកលក់ក្រោយស្វាមី
៣០. ភ្ញាក់មុនស្វាមី
៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។
💙 លក្ខណៈ២៦យ៉ាង ហៅថាប្រុសគ្រប់លក្ខណ៍ 💙
១. ឧស្សាហ៍ខ្នះខ្នែងធ្វើការរៀនសូត្រមិនប្រកាន់ខ្លួន
២. មិនចេះលួចប្លន់កេងកិបឆរបោក
៣. មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
៤. មិនរំភើបញាប់ញ័រ ភ័យអរផ្តេសផ្តាស
៥. មិនកុហកភូតភរ ឲ្យលើសពីការពិត
៦. មិននិយាយត្រាប់ និង អៀនខ្មាស់
៧. បានឮដំណឹងហើយវិនិច្ឆ័យសិន ទើបជឿជាក្រោយ
៨. ធ្វើការមិនរួសរាន់ពេកមិនយឺតយូរពេក
៩. មិនចេះនិយាយបំភ្លើសសើចលេង
១០. ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ
១១. មានថ្នាំកែរោគបំរុងទុកមិនឲ្យខ្វះពេលត្រូវការ
១២. មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
១៣. មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
១៤. មានចិត្តអត់ធន់តស៊ូមិនញ៉ាក
១៥. មានភក្តីភាពចំពោះចៅហ្វាយនាយ
១៦. មិនចេះឡឹកឡក់ចំពោះស្រីក្រមុំ
១៧. ស្គាល់ចំណេញស្គាល់ខាត
១៨. រកប្រដាប់តុបតែងខ្លួនឲ្យភរិយា បុត្រធីតា និងខ្លួនឯង
១៩. មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
២០. ដឹងគុណ តបគុណ សរសើរគុណ នៃអ្នកមានគុណ
២១. គោរពតាមឱវាទ មាតាបិតាញាតិមិត្រ និងអ្នកប្រាជ្ញ
២២. ចេះអត់ទ្រាំស្តាប់នូវពាក្យ ដែលគេស្តីបន្ទោស ប្រដៅ
២៣. មានកាយវាចា សមរម្យមិនឆ្គង
២៤. ឲ្យដំណឹងមនុស្សក្នុងផ្ទះហើយ ទើបចេញទៅ
២៥. ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច
២៦. ខឹងឆាប់បាត់មិនចងកំហឹងទុក៕
ប្រភព page facebook general knowledge for you
Comments
Post a Comment