មេទ័ព ហាន ស៊ីន (han xin)

រឿងពិតមួយ ក្នុងប្រវត្តិសាស្រ្តចិន៖ មេទ័ពហានស៊ីង
http://chanbokeo.com/index.php?gcm=1411&grid=138613&gtop=5178

នៅ ប្រហែល ២០០ឆ្នាំ មុនគ.ស. មាន កុមារ កំព្រា មួយរូប ឈ្មោះ ហានស៊ីង ជា ជាតិហាន បានត្រូវ ស្រ្តីចាស់ ម្នាក់ រើសទៅ ចិញ្ចឹម ហើយបាន ហាត់រៀន គុនដាវ និង ក្បាច់ចំបាំង យ៉ាង ស្ទាត់ជំនាញ។ នៅថ្ងៃ ដែល យុវជន ហានស៊ីង ធ្វើដំណើរ ទៅចុះឈ្មោះ ចូលកងទ័ព នាយយើង បានត្រូវ ក្រុមអ្នកលេង គុនដាវ ក្នុងភូមិ មួយហ្វូង ពាំងផ្លូវ បបួលនាយ ប្រកួត គុនដាវ។ ដោយឃើញ ពួកគេ មានគ្នាច្រើន ហានស៊ីង មិនចង់ បញ្ចេញកម្លាំង ប្រកួតទេ តែបែរជា សុំចចារ រកសន្តិភាព ធ្វើយ៉ាងណា អោយនាយ បានទៅចុះឈ្មោះ ចូលកងទ័ព។ មេក្រុម អ្នកលេង នោះ បានចំអក អោយ ថា បើនាយ ចង់ទៅ ចុះឈ្មោះ ចូលកងទ័ព ការពារជាតិ ពិតមែន នាយហានស៊ីង ត្រូវ លូនក្រោម បាតជើង របស់ ពួកគេ គ្រប់គ្នាសិន។ ហានស៊ីង គិតមួយស្របក់ ក៏ សុខចិត្ត លូន ក្រោមបាតជើង របស់ពពួកក្រុមអ្នកលេង ទាំងនោះ ដូចបញ្ជា។

ច្រើនឆ្នាំ កន្លងទៅ ហានស៊ីង បានក្លាយ ជាមេទ័ព ខ្លាំងពូកែ មួយរូប របស់ ជាតិហាន ហើយបាន វិលត្រឡប់ មក ភូមិស្រុក វិញ ដើម្បី សងគុណ ម្ចាយចិញ្ចឹម ដោយជូនមាស មួយពាន់ តម្លឹង។ ចំណែក មេក្រុម អ្នកលេង ប្រចាំភូមិ នោះវិញ ហានស៊ីង បានលើក អោយ ធ្វើការ មានមុខងារ ជា មេកង ការពារ ស្រុក។ លុះឃើញអ្នកស្រុក ងឿងឆ្ងល់ ចំពោះ រឿងនេះ ថា ហេតុអ្វី ហានស៊ីង មិនសងសឹក ហានស៊ីង ញញឹម ហើយ តបថា បុរស ម្នាក់នេះ ធ្លាប់មានគុណ លើខ្ញុំ ខ្ពស់ណាស់។ បើសិនជា ថ្ងៃនោះ គាត់ សម្លាប់ខ្ញុំ បាត់ ម៉្លេះសម ខ្ញុំគ្មាន ឧិកាស នឹងមាន ជីវិត បានចេញច្បាំង ការពារ ទឹកដីហាន ហើយបាន ក្លាយជា មេដឹកនាំទ័ព យ៉ាងខ្លាំងក្លា ដូច្នេះឡើយ។ ចៃដន្យ គាត់បាន បង្រៀន អោយខ្ញុំ ពិចារណ៍ ឃើញ នូវជម្រើស ពីរយ៉ាង។ មួយ គឹ ច្បាំង ជាមួយ គ្នាឯង ដើម្បី យកឈ្នះ។ មួយទៀត អត់អោន អោយគ្នាឯង ដើម្បី ត្រៀមកម្លាំង ចេញទៅច្បាំងជាមួយ ខ្មាំង លុកលុយជាតិ យកឈ្នះវិញ។

ប្រភព​ acc fb អ្នកស្រី កែវ ច័ន្ទបូរណ៍

Comments

Popular posts from this blog

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

សេនាប្រមុខ លុន នល

អំនួត គួនអ៊ី