ជំងឺដាច់សរសៃរឈាមខួរក្បាល stroke

រោគសញ្ញទំាង ៧ ដែលយើងគួរយល់ដឹងពី ជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះវាអាចឆក់យកអាយុជីវីតបានគ្រប់វីនាទី

ជំងឺដាច់សរសៃឈាមនៅ ក្នុងខួរក្បាលនេះគឺជា ការកាត់ផ្ដាច់ការ ផ្គត់ផ្គង់ឈាមភ្លាមៗទៅ កាន់ខួរក្បាល ដោយសារ ការស្ទះសរសៃ ឈាមឬក៏ដោយសារការ ធ្លាយសរសៃឈាមដែល ទៅចិញ្ចឹមខួរក្បាល។ វាច្រើនកើត មានចំពោះមនុស្សចាស់ ដែលមានវ័យលើសពី៥៥ឆ្នាំ។ ប៉ុន្ដែ វាមិនមែនមានន័យថា មនុស្ស វ័យក្មេងមិនអាច ទទួលរង គ្រោះថ្នាក់សរសៃឈាម នៅក្នុងខួរក្បាលនោះឡើយ។ ក៏ប៉ុន្ដែក្នុងចំណោម១០ ករណី មាន៩ ករណីហើយដែល មានអាយុលើសពី៥៥ឆ្នាំ ។ កាលណាមនុស្សយើង កាន់តែចាស់ យើងនឹងកាន់តែមាន ហានិភ័យ នាំអោយកើតមាន ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលនេះ។

រោគសញ្ញាដំណាក់កាលដំបូងមួយចំនួនដែលយើងគួរយល់ដឹង ដូចខាងក្រោមនេះ ៖

១. Arm Weakness(ស្ពឹកដៃ)

មុនពេលមានជំងឺដាច់សរសៃឈាមខួរក្បាលជាញឹកញាប់អ្នកមានភាពស្ពឹកស្រពន់ពេញមួយរាងកាយរឺលើមួយចំហៀងខ្លួន។ ប្រសិនមានបព្ហាាបែបនេះអ្នកត្រូវលើកដៃរបស់អ្នកនៅអោយផុតពីលើក្បាល។

២. Face Drooping(បាក់មុខ រឺ ធ្លាក់សាច់មុខ)

សូមអ្នកពិនិត្យមើលផ្ទៃមុខរបស់អ្នក តើមានសភាពវៀច ឬធ្លាក់មួយចំហៀងដែរឬក៏អត់​ដោយ​ការញញឹម។ ប្រសិនបើញញឹមមិនស្មើ ឬធ្លាក់មួយចំហៀងនោះ មានន័យថាអ្នកកើតមាន​បញ្ហាសរសៃឈាមខួរក្បាលហើយ។

៣. Speech Difficulty(ពិបាកក្នុងការនិយាយ)

សូមអ្នកសង្កេតមើលការនិយាយរបស់អ្នក ពេលអ្នកនិយាយគេងាយស្រួលស្តាប់អត់។ ហើយអ្នកមាននិយាយបានច្បាស់អត់។ នេះជារោគសញ្ញដែលអ្នកត្រូវប្រុងប្រយត្ន័ព្រោះអ្នកកំពុងប្រឈមមុខនឹងជំងឺនេះហើយ។

៤. Severe Headache(ឈឺក្បាលធ្ងន់ធ្ងរ)

រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល ក៏បណ្តាលអោយអ្នកឈឺក្បាលខ្លាំងរហូតដល់ថ្នាក់ទ្រំាលែងបាន។

៥. Changes In Vision(បញ្ហាក្រសែភ្នែក)

ជំងឺដាច់សរសៃឈាមខួរក្បាល វាប៉ះពាល់ដល់ក្រសែភ្នែក។សូមសង្កេតថាបើភ្នែករបស់អ្នកមើលឃើញរបស់ព្រាលរឺមានឃើញវត្តុមួយចេញទៅជាវត្តុពីរអ្នកកំពុងប្រឈមមុននឹងជំងឺនេះហើយ។

៦. Confusion(មានបញ្ហាភាន់ច្រលំ)

អ្នកមានបញ្ហាសរសៃឈាមខួរក្បាល សូមអ្នកសួរខ្លួនឯងថាអ្នកមានអាការៈ ច្របូកច្របល់ និងភាន់ច្រឡំគំនិតភ្លាមៗ ឬអាចនិយាយបានថា មានបញ្ហា អសមត្ថភាពក្នុងការគិត។

៧. Balance Issues(គ្មានលំនឹង)

អ្នកដែលមានបញ្ហាសរសៃឈាមខួរក្បាល នឹងជួបប្រទះបញ្ហា គ្មានលំនឹងរាងកាយឡើយ។ ដើម្បីចង់ឲ្យច្បាស់ សូមសាកល្បងដើរតាមបន្ទាត់ត្រង់មួយ ថាតើអាចដើរបានត្រង់ឬអត់ បើមិនដូច្នោះទេ អាចសាកល្បងដាក់ម្រាមដៃ ឲ្យចំច្រមុះក៏បាន ថាតើអាចដាក់ចំឬអត់។

សូមបងប្អូនមើលតាមការណែនំាខាងលើប្រសិនបងប្អូនមានអាការៈណាមួយសូមរួសរាន់ទៅជួបព្រឹក្សាជាមួយគ្រូពេទ្យជំនាញ។
ប្រភព fb page: General Knowledge For You

Comments

Popular posts from this blog

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

សេនាប្រមុខ លុន នល

អំនួត គួនអ៊ី