វិថីល្បឿនពន្លឺ គឹពុំមែនជាការបើកបរនោះទេ តែជាការកំណត់ទីតាំងមួយទៅទីតាំងមួយ ពីចំណុច A រឺ B រឺ C ដោយថាមពលដ៏មហិមាមួយ។ តាមពិតល្បឿនពន្លឺដែលយើងបានស្គាល់ត្រឹមកំរិតល្បឿននោះ គ្រាន់តែជាពិសោធន៌ជាក់ស្តែងនៃច្បាប់នៃល្បឿនវាប៉ុណ្ណោះ។ ឯការធ្វើដំណើរល្បើនពន្លឺគឺជារឿង២ផ្សេងគ្នា។ គ្មានភាវរូបណាមួយអាចស្ថិតនៅក្នុងល្បឿនពន្លឺនោះទេ ដូចអ្វីដែលខ្ញុំបានរៀបរាប់ក្នុងអត្ថបទមុនហើយ គឺភាវរូបទាំងនោះនឹងក្លាយទៅជាផេះ រឺផ្សែងពេលល្បឿនពន្លឺចាប់ផ្តើមប្រតិ្តកម្ម។ តែមានវិធី២យ៉ាងដែលអាចធ្វើឲ្យមនុស្ស រឺភាវរូបអាចគង់វង់បានក្នុងប្រត្តិកម្មល្បឿន៣សែនគីឡូម៉ែត្រក្នុង១វិនាទីនោះ។ គឺត្រូវប្រើថាមពល Anti Matter ដែលវាមានលទ្ធភាពអាចប្រត្តិកម្មបញ្ច្រាស់ ក្នុងរូបមន្ត +300,000kmps -300,000kmps ទៅតាមល្បឿនជាក់ស្តែងដែលតម្រូវឲ្យប្រើប្រាស់ ហើយក្នុងយាន្តមានសភាពលំនឹងធម្មតា។ ពោលគឺរាល់ពេលយើងបានកំណត់គោលដៅហើយថាគួរប្រើល្បឿនប៉ុណ្ណានោះ ការបញ្ជាក្នុងយាន្តដោយថាមពល Anti Matter ត្រូវកំណត់ឲ្យស្មើរគ្នា លើសខ្វះមិនបាន។ កិច្ចការនេះ ទោះយើងអាចជិះយាន្តល្បឿនពន្លឺ ក៏ត្រូវការពេលវេលាច្រើនដែរ។ ក្នុងករណីទី២ គឺបច្ចេកវិទ្យា Jumping Point រឺ Teleportation (Quantum of teleportation) ដែលស...