រឿងសូក្រាតចាប់សិស្សច្រមូជទឹក

#រឿងអបរំខ្លី÷ អាថ៌កំបាំងនៃភាពជោគជ័យ
---------------------------------------------------
សូក្រាត និង សិស្សកំលោះសិស្សម្នាក់បានមកសួរសូក្រាតពីគន្លឹះសម្ងាត់ដើម្បីជោគជ័យ ព្រោះវារៀនយូរឆ្នាំហើយ មិនទទួលបានលទ្ធផលសោះ។ សូក្រាតក៏បានប្រាប់ទៅវាឱ្យទៅជួបគ្នានៅមាត់ទន្លេនាពេលព្រឹកស្អែក។ ពួកគេក៏បានទៅជួបគ្នាតាមការណាត់។ សូក្រាតបានប្រាប់ទៅក្មេងប្រុសនោះឱ្យដើរតាមគាត់ចុះទៅក្នុងទឹកទន្លេ រហូតដល់ទឹកជម្រៅត្រឹមក។ ពេលនោះសូក្រាតបានចាប់ជ្រមុជក្មេងប្រុសនោះចូលទៅក្នុងទឹក។
ក្មេងប្រុសខំប្រវេប្រវាដើម្បីងើបចេញពីទឹក ប៉ុន្តែដោយសារសូក្រាតមានកម្លាំងខ្លាំងជាង គាត់ក៏ចាប់ក្មេងប្រុសជ្រមុជទៅក្នុងទឹកវិញ។ ពេលដែលក្មេងប្រុសជិតដាច់ខ្យល់ វាបានប្រើកម្លាំងពេញទំហឹងប៉ើងខ្ទាត សូក្រាតចេញ...ហើយស្រែកខ្លាំងៗដាក់សូក្រាតថា ហេតុអ្វីបានជាលោកគ្រូធ្វើបែបនេះចំពោះខ្ញុំ? សូក្រាតសួរទៅវិញ ហេតុអីបានជាឯងរើបម្រះនឹងលោកគ្រូ? ក្មេងប្រុសឆ្លើយ" ព្រោះខ្ញុំត្រូវការដកដង្ហើម"។
សូក្រាតក៏បាននិយាយថា នេះហើយគឺជាគន្លឹះសម្ងាត់ក្នុងការទទួលជោគជ័យ។ ពេលណាឯងត្រូវការជោគជ័យខ្លាំងបំផុតដូចដែលឯងត្រូវការខ្យល់សម្រាប់ដកដង្ហើម ពេលនោះឯងនឹងជោគជ័យ។ មូលហេតុដែលឯងបរាជ័យ ដោយសារឯងមិនទាន់ត្រូវការវាពិតប្រាកដ។

#ប្រភព÷ Facebook

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?