បុរសចំណាស់លក់ស៊ុត

អានហើយគួរពិចារណា ទាំងអស់គ្នា
ស្រ្តីម្នាក់បានសួរបុរសចំណាស់លក់ស៊ុតម្នាក់ “ពូ! លក់សុតយ៉ាងម៉េច?”
បុរសចំណាស់ “១គ្រាប់ ៥០០រៀលអ្នកស្រី”
ស្រ្តីអ្នកទិញ “១០គ្រាប់ ៣៥០០រៀលខ្ញុំយក បើមិនចឹងទេខ្ញុំទៅហើយ”
បុរសចំណាស់ “មកយកតាមតម្លៃអ្នកស្រីចង់បានទៅចឹង សង្បឹមថាជាការកៅឆាយដ៏ល្អមួយចុះ ព្រោះមួយថ្ងៃហើយខ្ញុំលក់មិនដាច់សូម្បីតែមួយគ្រាប់”

ស្រ្តីទិញហើយដើរចេញទៅ ដោយដៃកាន់ស៊ុតទាំងញញឹម ព្រោះឈ្នះចិត្តបុរសចំណាស់ទិញស៊ុតបានក្នុងតម្លៃថោក ហើយនាងដើរចូលឡានដ៏ទំនើបមួយ ឆ្ពោះទៅភោជនីយដ្ឋានដ៍ល្បីជាមួយមិត្តរបស់នាង នាងកម្មង់អ្វីដែលនាងត្រូវការ រួចធ្វើការគិតលុយត្រូវចំណាយ ៦៥ដុល្លារ នាងអោយ ៧០ដុល្លារដោយប្រាប់ម្ចាស់ហាងមិនបាច់អាប់ទេទុកលុយនឹងទៅ។

លុយ ៥ដុល្លារមិនអាប់វាជារឿងធម្មតាមួយសម្រាប់ម្ចាស់ហាង ប៉ុន្តែវាជារឿងដែលឈឺចាប់បំផុតសម្រាប់បុរសចំណាស់លក់ស៊ុតចំពោះលុយ ១៥០០រៀល។

ចំណុចដែលត្រូវគិត
- ហេតុអីយើងតែងតែបង្ហាញអំណាចរបស់យើងទៅលើមនុស្សដែលកំពុងត្រូវការម្នាក់? ហេតុអ្វីយើងតែងតែបង្ហាញភាពថ្លៃថ្នូររបស់យើងទៅលើមនុស្សដែលមិនដែលចង់បានភាពថ្លៃថ្នូរពីយើង?
- ហេតុអ្វីយើងសប្បាយចិត្តខ្លាំងម្លេះពេលយើងបានឈ្នះលើមនុស្សទន់ខ្សោយជាងយើង ទាំងយើងដឹងថាយើងនឹងឈ្នះរួចទៅហើយ?
- អ្នកខ្លះគេទិញរបស់ពីអ្នកទីទាល់ក្នុងតម្លៃមួយដ៏ថ្លៃទាំងគេមិនត្រូវការរបស់ទាំងនោះផង ហើយមានតែអោយលុយបន្ថែមលើតម្លៃទំនិញ។
តើអ្វីជាគុណតម្លៃន័យជីវិត?

*Share សារនេះបើអ្នកគិតថាមានមនុស្សជាច្រើនទៀតត្រូវការអានវា។
*បកប្រែពីបរទេស

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?