ជួនកាលគ្រាន់តែមានបុគ្គលណាម្នាក់យកពាក្យ លុយកាក់ និង កិត្តិយស មកប្រៀបធៀប។ គួរយល់បានពីបុគ្គលម្នាក់នឹងហើយ ឬ មួយសង្គមនេះគេច្រើនអោយតម្លៃទៅលើមនុស្សបែបនេះ ទើបចេញជាសៀវភៅព្រោងព្រាត ឬ ការយល់ខ្ញុំខុសពីគេ បើគេនិយមចឹងហើយ តែខ្ញុំនៅតែមិនអាចយល់ស្របតាមបានទេ។

    លុយ ឬ ហៅម្យ៉ាងទៀតប្រាក់ ទ្រព្យសម្បត្តិ ។ល។ វាជាភោកទ្រព្យដែលមនុស្សទូទៅត្រូវការ ចង់បាន ដើម្បីជីវិតប្រចាំថ្ងៃ ចឹងហើយទើបមនុស្សខិតខំធ្វើការងារថ្ងៃទាំងយប់។
    កិត្តិយស គឺជាអ្វីដែលមនុស្សយើងចង់បានព្រោះជាមុខ ជាមាត់របស់មនុស្សម្នាក់ៗដែលជាការអោយតម្លៃនៃសង្គម និង មនុស្សផងគ្នា។
    តែមានមនុស្សមួយចំនួនតែងយល់ថា លុយអាចធ្វើអ្វីបានទាំងអស់ លើកលែងតែលុយមិនគ្រប់ ដូចជា៖
-របស់របរប្រើប្រាស់ យាន្តជំនិះ ផ្ទះសំបែង...
-សុភមង្គល
-ក្តីស្រលាញ់
-អំនាច
-កិត្តិយស
។ល។
    តែនៅតែមានការប្រឆាំងដែរ បើទោះបីលុយនោះច្រើនប៉ុណ្ណាក៌ដោយក៌មិនអាចទិញបានដែរនៅរបស់មួយចំនួយ
-ពេលវេលា
-សេចក្តីស្រលាញ់ ឬ ស្នេហា
-កិត្តយល
-សុភមង្គល
។ល។
    ទោះបីជាយ៉ាងណាក៌ដោយ ក៌យើងគួរអង្កេតមើលប្រភេទមនុស្សដែលចូលចិត្តយក លុយ កាក់មកប្រៀបធៀបជាមួយនិង កិត្តិយស ការស្រលាញ់ ជាដើម ថាតើយើងគួរគិតយ៉ាងម៉េចចំពោះបុគ្គលប្រភេទនេះ? យើងគិតថាកិត្តិយលសំខាន់មែនពិត តែវាមិនស្តែងតាមទឹកលុយនោះទេ វាស្តែងចេញពីទឹកចិត្ត ដែលបរិសុទ្ធ និង ការធ្វើនៅសេចក្តីល្អ អំពើល្អ។ ចោះអ្នកមានលុយខ្លះគេធ្វើល្អដូចគ្នាមែន តែបើយើងមើលអោយស៊ីជម្រៅទៅមើល៌ថាតើគេធ្វើល្អដើម្បីអ្វី?
  ខ្ញុំមិនហ៊ានវិនិច្ឆ័យទេ ទុកអោយអ្នកអានគិតខ្លួនឯងចោះ ហើយរកឧទារហណ៍ជាក់ស្ដែងពីសង្គមអ្នករស់នៅមកប្រៀបធៀបចោះ។
មានជាមតិយោបលអាចផ្តល់បានតាមcommentខាងក្រោមអរគុណ
ប្រភព អាត វាសនា

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?