Posts

Showing posts from April, 2019

លី កាស៊ីន

១. ស្គាល់​​ចិត្ត​មនុស្ស​នៅ​ពេល​​​ខ្ចី​លុយ​ មហាសេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ជីវិត​​ដូច្នេះ​ថា៖ «តើ​​អ្វី​ទៅ​ជា​រឿង​លំបាក​បំផុត? ​គឺ​ខ្ចី​លុយ​គេ! អ្នក​ដែល​ឲ្យ​លុយ​អ្នក​ខ្ចី គឺ​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​អ្នក​។ អ្នក​ដែល​​ឲ្យ​លុយ​អ្នក​ខ្ចី​​ដោយ​​មិន​ទាមទារ​ធ្វើ​លិខិត​ស្នាម​ចុះ​កិច្ចសន្យា គឺ​ជា​អ្នក​ ជួយ​សង្គ្រោះ​ដ៏​ស្មោះត្រង់​បំផុត​របស់​អ្នក។ ​សព្វ​ថ្ងៃ​នេះ​មិន​មាន​មនុស្ស​​បែប​ហ្នឹង​​​ច្រើន​ទេ  ហើយ​បើ​អ្នក​​បាន​ជួប​មនុស្ស​ប្រភេទនេះ អ្នក​ត្រូវ​ស្រឡាញ់​ពួកគេ​ឲ្យ​អស់​ពីចិត្ត​វិញទៅ»។ តើ​នេះ​មានន័យថា​ម៉េច​? តាម​ពិត​ទៅ​​អ្នក​ដែល​ឲ្យ​លុយ​អ្នក​ខ្ចី​នៅពេល​ដែល​អ្នក​ស្ថិត​​នៅ​ក្នុង​គ្រា​ដ៏​លំបាក​​មិនមែន​​ដោយសារតែ​​អ្នក​ទាំង​នោះ​មាន​ប្រាក់​​ច្រើន​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​ចង់​ជួយ​អ្នក។ អ្វី​ដែល​គេ​ចង់​ឲ្យ​អ្នក​ខ្ចី មិនមែន​ជា​លុយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ភាព​ជឿជាក់  ទំនុកចិត្ត  ការ​លើកទឹកចិត្ត   និង​ការ​ទទួល​ស្គាល់​​សក្ដានុពល​​របស់​អ្នក​​នៅ​ពេល​អនាគត។ មហាសេដ្ឋី​រូប​នេះ​​​សង្ឃឹម​ថា ក្នុង​នាម​ជា​មិត្តភក្ដិ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​​ជា​អ្នក​សុចរិត​​ទៀងត្រង់​នឹង​គ្នា​។ ការ​បាត់បង់​​ទំនុកច