Posts

Showing posts from February, 2020

ហេតុផល10យ៉ាងសម្រាប់កំពូលអ្នកលក់

ហេតុផល ១០យ៉ាងដែលអ្នកលក់កំពូលទទួលបានជោគជ័យ៖ ធ្វើឲ្យជំនាញលក់របស់អ្នកកាន់តែប្រសើរឡើង ----------- គោលដៅរបស់អ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលមានប្រាក់ចំណូល​ខ្ពស់បំផុត​នៅ​ក្នុងចំណោមមនុស្សដែលមានប្រាក់ចំណូលខ្ពស់បំផុតជាច្រើននាក់ទៀតនៅក្នុងជំនាញរបស់អ្នក ហើយត្រូវបង្កើនល្បឿនជំនាញលក់របស់អ្នក​ដោយ​​ប្រើប្រាស់នូវគន្លឹះសំខាន់ៗឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការលក់។ តាមពិតទៅ វាពិតជាមានភាពងាយស្រួលជាងអ្នកគិតទៅទៀត​។ ខាងក្រោមនេះ គឺជា​គន្លឹះសំខាន់ទាំង ១០ចំណុចឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការលក់៖ អ្នកលក់ដែលមានចំណូលខ្ពស់ និងជោគជ័យទាំងអស់ តែងតែស្រលាញ់នូវអាជីពនៃការលក់របស់ពួកគេ។ អ្នកត្រូវតែរៀនស្រលាញ់ការងារ​របស់អ្នក បន្ទាប់មកត្រូវតែប្តេជ្ញាចិត្តដោយខ្លួនឯងដើម្បីក្លាយជាអ្នកលក់ដ៏កំពូលនៅក្នុងវិស័យនេះ។ ការធ្វើការវិនិយោគជាមួយ​នឹងចំនួន​ពេល​វេលា គឺពិតជាចាំបាច់ខ្លាំងណាស់ដើម្បីធ្វើឲ្យជំនាញលក់របស់អ្នកកាន់តែប្រសើរឡើង ត្រូវធ្វើការចំណាយក្នុងតម្លៃណាមួយ ត្រូវទៅឲ្យបាន​ចំងាយឆ្ងាយ ត្រូវធ្វើការលះបង់ណាមួយដើម្បីឲ្យក្លាយទៅជាអ្នកដែលមានសមត្ថភាពបំផុតនូវអ្វីដែលអ្នកធ្វើ។ គន្លឹះជោគជ័យទី២៖ ពួកគេត្រូវតែធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់នូវអ្វីដែលពួកគេចង់បាន

មនោសញ្ចេតនាចេញពីណា

Image
មនោសញ្ចេតនា អាចកើតឡើងបាន - ចិត្តឈឺឆ្អើ - មើលមនុស្សក្នុងផ្លូវ អាណិត ស្រលាញ់ ចង់ជួយ - មិនចង់អោយនរណាមកមានទុក្ខលំបាកដោយសារខ្លួន - ចង់អោយមនុស្សដែលខ្លួនឯងជួយនោះ ជួយនាក់ដទៃផ្សេងទៀត - មនសិការ និង ឧត្ដមគិត តែងតែដាស់តឿនក្នុងការប្រព្រឹត្តអំពើអ្វីមួយ ថាតើប៉ះពាល់ដល់អ្នកដទៃឬអត់ - ចង់ជួយមនុស្សដែលអាចចង់ជួយខ្លួនឯងជាពិសេស - អាចជួយមនុស្សដែលមានឧបនិស្ស័យតែប៉ុណ្ណោះ ទោះបានឬមិនបានក៌វាជាទឹកចិត្តនៃមនោសញ្ចេតនា ដែលមិនគិតពីផលតបស្នងមកវិញ ប្រភព អាតវាសនា

៙Clickbaitជាអ្វី?

Image
Clickbaitមកពីពាក្យថាclick(ចុច)និង bait(នុយ)។ Clickbaitជាវិធីមួយដែលអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណែត ពិសេសអ្នកសារព័ត៌មានឡប់ឡែ ដោយការប្រើប្រាស់រូបភាពនិងចំណងជើងខុសធម្មតា ដែលពន្យុះឲ្យអ្នកដទៃចុចចូលមើល។ ឧទាហរណ៍៖ «កូនខ្មែរត្រូវតែshare» «អស្ចារ្យណាស់!! សម្បើមណាស់» «មានវីដេអូ» «អាយុកាល១០០០ឆ្នាំ» ។ល។ Clickbaitប៉ះពាល់អ្វីខ្លះ? ត្បិតតែclickbaitមានចំណុចល្អ តែផលប៉ះពាល់ក៏មិនតិចដែរ។ អ្នកសរសេរព័ត៌មានខ្លះ ដាក់ចំណងជើងហួសពីខ្លឹមសារ។ រីឯអ្នកអានវិញ អានតែចំណងជើងឡប់ឡែហើយ ក៏shareទៅទាំងទទឹងទិសដោយមិនអានខ្លឹមសារទៀត។  Clickbaitមិនមែនមានតែក្នុងសារព័ត៌មានទេ ហេតុនេះអ្នកប្រើប្រាស់អ៊ីនធើណែតទាំងអស់ មេត្តាជួយប្រុងប្រយ័ត្ននិងរិះគិតឲ្យបានត្រឹមត្រូវ។ ហើយអ្នកដាក់clickbaitហ្នឹងល្មមឈប់យកពាក្យកូនខ្មែរហ្នឹងមកប្រឡាក់ប្រឡូកហើយ។ ប្រភព fb page saint

ពេលខ្លីរឿងច្រើន

Image
យើងនៅសល់ពេលតិច តែមានរឿងច្រើនណាស់ដែលត្រូវធ្វើ ទំនួលខុសត្រូវច្រើនណាស់ដែលត្រូវរែកពុន ម្ល៉ោះហើយបើចាយពេលវេលាដែលមាននេះខ្ជះខ្ជាយ តើយើងមើលឃើញពីតម្លៃនៃជីវិតនេះដូចម្ដេច? ជីវិតនេះប្រហែលជាខ្លីជាងការរំពឹងចង់រស់របស់យើង សេចក្ដីស្លាប់អាចមកដល់មុនថ្ងៃស្អែក ខានស្អែក អាទិត្យក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬប៉ុន្មានម៉ោងក្រោយ ប៉ុន្តែការចេះពីររបៀបក្នុងការរស់នៅធ្វើឲ្យយើងលែងខ្លាចស្លាប់។ រស់នៅត្រូវធ្វើល្អ ហើយស្លាប់ទៅនៅពេលណាក៏បាន ព្រោះការរស់នៅដោយល្អដូចជាការត្រៀមខ្លួនសម្រាប់ការស្លាប់ទៅវិញឲ្យស្រួលដូចគ្នា។ ស្លាប់ទៅវិញស្រួល គឺមិនភ័យមុនពេលសេចក្ដីស្លាប់ចូលមកដល់ ប៉ុន្តែពេលរស់នៅត្រូវប្រើជីវិតដើម្បីភាពត្រឹមត្រូវ និងបន្សល់ទុកអ្វីល្អៗតាមដែលយើងអាចធ្វើបាន។ ចិត្តសប្បុរសរបស់យើងនឹងជួយបន្ថែមសម្រស់ដល់ជីវិតឱ្យកាន់តែស្រស់ស្អាត និងមានពន្លឺ។ ដៃទាំងពីររបស់យើងមិនអាចបោះទៅជួយមនុស្សរាប់រយនាក់ក្នុងពេលតែមួយទេ ប៉ុន្តែផ្ដើមចេញពីមនុស្សម្នាក់ គឺយើងជួយខ្លួនឯង ប្រឹងទប់ជំហរខ្លួនឯងឲ្យជាប់ ហើយបោះដៃទៅជួយអ្នកដទៃម្ដងមួយៗ ជួយតាមដែលយើងអាចជួយបាន ហើយជួយយ៉ាងណាឱ្យពួកគេមានសមត្ថភាពក្នុងការជួយខ្លួនឯង គឺការជួយផ្ដល់ការលើកទឹកចិត្ត និងបង្ហាញពួកគេឱ្យយល់ពីគុណតម្លៃនៃចំណេះដឹង

ហេតុអ្វីត្រូវស្វែងយល់ពីប្រវត្តិសាស្ត្រ?

Image
ប្រវត្តិសាស្ត្រមិនមែនជារឿងនិទានដែលនិទានពីជំនាន់មួយទៅមួយជំនាន់នោះទេ។ បើគ្រាន់តែនិយាយដើម្បីគេងចំនេញផលប្រយោជន៍អ្វីមួយ។ សួរថាក្មេងជំនាន់ក្រោយអោយគ្នាទៅរៀនពីប្រវត្តិសាស្ត្រដើម្បីអ្វី? មានអ្នកប្រវត្តវិទូម្នាក់និយាយថា "យើងជាពលរដ្ឋក្នុងប្រទេសមួយ ប្រៀបដូចស្លឹកឈើដែលនៅលើដើមឈើចឹងដែរ" ចឹងបើចង់ឬមិនចង់យើងក៌ជាចំនែកមួយនៃប្រវត្តសាស្ត្រដែរ។ បើយើងមិនដឹងលឺពីប្រវត្តិសាស្ត្រខ្លួនសួរថាទុកអោយបរទេសណាគេដឹងលឺមែន? ប្រភព អាត វាសនា

ទសពិធរាជធម៌

គុណធម៌នៃអ្នកដឹកនាំ ១. ចេះចែករំលែក ២. មានសីលធម៌ខ្ពស់ ៣. ហ៊ានលះបង់ ៤. ស្មោះត្រង់​ ៥. ទន់ភ្លន់ ៦. មិនលោភលន់ពេក ៧. ចេះទប់កំហឹង ៨. មិនប្រើអំពើហិង្សា ៩. អត់ធន់ចំពោះការលំបាក ១០. គោរពច្បាប់៕ ដកស្រង់​ពី​ ទសពិធរាជធម៌ ខុទ្ទកនិកាយបិដក #អប់រំ