ហេតុផល10យ៉ាងសម្រាប់កំពូលអ្នកលក់

ហេតុផល ១០យ៉ាងដែលអ្នកលក់កំពូលទទួលបានជោគជ័យ៖ ធ្វើឲ្យជំនាញលក់របស់អ្នកកាន់តែប្រសើរឡើង
-----------
គោលដៅរបស់អ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលមានប្រាក់ចំណូល​ខ្ពស់បំផុត​នៅ​ក្នុងចំណោមមនុស្សដែលមានប្រាក់ចំណូលខ្ពស់បំផុតជាច្រើននាក់ទៀតនៅក្នុងជំនាញរបស់អ្នក ហើយត្រូវបង្កើនល្បឿនជំនាញលក់របស់អ្នក​ដោយ​​ប្រើប្រាស់នូវគន្លឹះសំខាន់ៗឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការលក់។ តាមពិតទៅ វាពិតជាមានភាពងាយស្រួលជាងអ្នកគិតទៅទៀត​។

ខាងក្រោមនេះ គឺជា​គន្លឹះសំខាន់ទាំង ១០ចំណុចឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការលក់៖
អ្នកលក់ដែលមានចំណូលខ្ពស់ និងជោគជ័យទាំងអស់ តែងតែស្រលាញ់នូវអាជីពនៃការលក់របស់ពួកគេ។ អ្នកត្រូវតែរៀនស្រលាញ់ការងារ​របស់អ្នក បន្ទាប់មកត្រូវតែប្តេជ្ញាចិត្តដោយខ្លួនឯងដើម្បីក្លាយជាអ្នកលក់ដ៏កំពូលនៅក្នុងវិស័យនេះ។ ការធ្វើការវិនិយោគជាមួយ​នឹងចំនួន​ពេល​វេលា គឺពិតជាចាំបាច់ខ្លាំងណាស់ដើម្បីធ្វើឲ្យជំនាញលក់របស់អ្នកកាន់តែប្រសើរឡើង ត្រូវធ្វើការចំណាយក្នុងតម្លៃណាមួយ ត្រូវទៅឲ្យបាន​ចំងាយឆ្ងាយ ត្រូវធ្វើការលះបង់ណាមួយដើម្បីឲ្យក្លាយទៅជាអ្នកដែលមានសមត្ថភាពបំផុតនូវអ្វីដែលអ្នកធ្វើ។

គន្លឹះជោគជ័យទី២៖ ពួកគេត្រូវតែធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់នូវអ្វីដែលពួកគេចង់បាន

មិនត្រូវមានការស្ទាក់ស្ទើនោះទេ។ ត្រូវសម្រេចចិត្តឲ្យបានច្បាស់នូវអ្វីដែលអ្នកចង់បាននៅក្នុងជីវិត។ កំណត់វាជាគោលដៅសម្រាប់ជំនាញលក់ របស់អ្នក ហើយបន្ទាប់មកត្រូវកំណត់ថាតើវាមានតម្លៃប៉ុន្មានដែលអ្នកនឹងត្រូវចំណាយដើម្បីទទួលបានវា។ យោងទៅតាមការសិក្សាស្រាវជ្រាវ មានមនុស្សជំទង់ប្រហែលជា ៣%ប៉ុណ្ណោះបានសរសេរគោលដៅរបស់ពួកគេ។ ហើយទាំងនេះ គឺជាបុគ្គលដែលទទួលបានប្រាក់ចំណូលខ្ពស់ បំផុត និងក៏ជាបុគ្គលដែលជោគជ័យបំផុតផងដែរនៅគ្រប់វិស័យ។ ពួកគេ គឺមនុស្សដែលសកម្ម មិនចេះនៅស្ងៀម ជាអ្នកដែលមានគំនិតច្នៃ​ប្រឌិត និងជាអ្នកដែលមានគំនិតបង្កើតនូវអ្វីដែលថ្មីៗ ជាអ្នកលក់ និងជាសហគ្រិនដ៏កំពូលផងដែរ។

គន្លឹះជោគជ័យទី៣៖ ពួកគេត្រូវតែគាំទ្រទៅលើគោលដៅជំនាញលក់របស់ពួកគេជាមួយការខិតខំព្យាយាមតស៊ូ

គន្លឹះមួយឆ្ពោះទៅកាន់ភាពជោគជ័យក្នុងការលក់ គឺត្រូវតែគាំទ្រគោលដៅរបស់អ្នកជាមួយនឹងការខិតខំតស៊ូព្យាយាម និងអំណាចផ្លូវចិត្តដែល មិនអាចផ្តួលបាន។ ត្រូវតែធ្វើការសម្រេចចិត្តបោះបេះដូង និងព្រលឹងរបស់អ្នកចូលទៅក្នុងភាពជោគជ័យរបស់អ្នក និងត្រូវតែសម្រេចឲ្យបាន​នូវ​គោលដៅជំនាញលក់របស់អ្នក។ បង្កើតឆន្ទៈពេញលេញមួយដើម្បីធ្វើឲ្យជំនាញលក់របស់អ្នកកាន់តែប្រសើរឡើង ហើយនិងក្លាយជាអ្នកលក់ ម្នាក់ដែលទទួលបានចំណូលខ្ពស់បំផុតក្នុងចំណោមអ្នកលក់ដែលមានចំណូលខ្ពស់ៗជាច្រើនទៀត។ ត្រូវតែតាំងចិត្តថា គ្មានអ្វីនឹងបញ្ឈប់អ្នក ឬ ក៏រារាំងអ្នកបាននោះទេ។

គន្លឹះជោគជ័យទី៤៖ ពួកគេត្រូវតែប្តេជ្ញាចិត្តបន្តការរៀនសូត្ររហូតអស់ជីវិត

គំនិតរបស់អ្នក គឺជាទ្រព្យដែលមានតម្លៃបំផុតរបស់អ្នក។ ហើយគុណភាពនៃការគិតរបស់អ្នក កំណត់នូវគុណភាពនៃជំនាញលក់របស់អ្នក។ ត្រូវតែប្តេជ្ញាចិត្តដោយខ្លួនឯងថាត្រូវតែបន្តការរៀនសូត្រអស់មួយជីវិត។ ខ្ញុំមិនអាចបញ្ជាក់ពីរឿងនេះបានញឹកញាប់នោះទេ។ ចូរអាន ស្តាប់កម្ម​វិធី​​​ audio ចូលរួមសិក្ខាសាលា ហើយមិនត្រូវភ្លេចថាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលអ្នកធ្លាប់មាននោះ គឺជាគំនិតរបស់អ្នកនេះឯង។ នៅ​ពេល​ដែលអ្នកបន្តការរៀនសូត្រ អ្នកនឹងប្រាកដជាក្លាយទៅជាអ្នកលក់ដ៏ពូកែបំផុតម្នាក់ក្នុងចំណោមអ្នកលក់ដ៏ពូកែផ្សេងៗទៀត​នៅ​​​​​​ក្នុង​ក្រុមហ៊ុន​​របស់​អ្នក។ នៅពេលដែលអ្នកទទួលបានចំណេះដឹងកាន់តែច្រើនដែលអាចយកមកអនុវត្តបានក្នុងគោលបំណងជាក់លាក់​ណា​មួយ​នោះ អ្នកក៏​នឹងទទួល​បានផលប្រយោជន៍កាន់តែដ៏អស្ចារ្យ ហើយអ្នកនឹងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។

គន្លឹះជោគជ័យទី៥៖ អ្នកលក់ដ៏កំពូលប្រើប្រាស់ពេលវេលារបស់ពួកគេយ៉ាងត្រឹមត្រូវ

ពេលវេលារបស់អ្នក គឺអ្វីៗទាំងអស់ដែលអ្នកត្រូវតែលក់។ វាគឺជាទ្រព្យសម្បត្តិដ៏សំខាន់របស់អ្នក។ តើអ្នកប្រើប្រាស់ពេលវេលារបស់អ្នកយ៉ាង​ដូចម្តេច ដើម្បីកំណត់ស្តង់ដារនៃការរស់នៅរបស់អ្នក? ហេតុដូច្នេះ ត្រូវប្តេជ្ញាចិត្តប្រើប្រាស់ពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវ។ ត្រូវចាប់ផ្តើម អនុវត្តឲ្យបានត្រឹមត្រូវជារៀងរាល់ថ្ងៃដោយបង្កើតបញ្ជីតារាងមួយ។ ពេលវេលាដែលល្អបំផុតដើម្បីបង្កើតបញ្ជីការងាររបស់អ្នក គឺនៅមុនពេល​យប់ មុនពេលដែលបញ្ចប់ពេលថ្ងៃ។ ត្រូវសរសេរអ្វីៗដែលអ្នកត្រូវធ្វើនៅថ្ងៃបន្ទាប់ ចាប់ផ្តើមជាមួយនឹងការកំណត់ពេលទុកជាក់លាក់របស់អ្នក ហើយបន្ទាប់មកត្រូវបន្តធ្វើអ្វីៗទៀតដែលអ្នកអាចគិតអំពី។

គន្លឹះជោគជ័យទី៦៖ ពួកគេអនុវត្តតាមមេដឹកនាំ

ធ្វើអ្វីដែលមនុស្សជោគជ័យធ្វើ។ ត្រូវអនុវត្តតាមអ្នកដឹកនាំ ប៉ុន្តែមិនមែនជាអ្នកដើរតាមនោះទេ។ ធ្វើអ្វីដែលអ្នកលក់កំពូលនៅក្នុងក្រុមហ៊ុន​របស់អ្នកធ្វើ។ ត្រូវយកគំរូតាមអ្នកដែលទៅគ្រប់កន្លែងក្នុងឆាកជីវិតរបស់ពួកគេ។ ត្រូវកំណត់ឲ្យបានច្បាស់នូវអ្នកលក់ដែលពូកែបំផុតនៅក្នុង វិស័យរបស់អ្នក ហើយត្រូវរៀនធ្វើគំរូដោយខ្លួនឯងបន្ទាប់ពីរៀនសូត្រពីពួកគេ។ ប្រសិនជាអ្នកចង់ក្លាយទៅជាអ្នកលក់ម្នាក់ដ៏កំពូលក្នុងចំណោម អ្នកលក់ដ៏កំពូលជាច្រើនទៀតនៅក្នុងក្រុមហ៊ុនរបស់អ្នក អ្នកត្រូវតែទៅជួបជាមួយអ្នកលក់កំពូលទាំងនោះ រួចហើយស្នើសុំគំនិតយោបល់របស់ ពួកគេ។ សួរពួកគេនូវអ្វីដែលអ្នកគួរតែធ្វើ ដើម្បីធ្វើឲ្យជំនាញលក់របស់អ្នកកាន់តែល្អប្រសើរឡើង។ ធ្វើការអង្កេតមើលអំពីឥរិយាបថ ទស្សនៈវិទ្យា និងវិធីសាស្ត្ររបស់ពួកគេឆ្ពោះទៅកាន់ការងារ និងអតិថិជនរបស់ពួកគេ។

គន្លឹះជោគជ័យទី៧៖ ពួកគេដឹងថា អត្តចរិតគឺជាអ្វីៗគ្រប់យ៉ាង

ត្រូវចាត់ទុកសុច្ចរិតភាពរបស់អ្នកជាវត្ថុដ៏សក្តិសិទ្ធ។ គ្មានអ្វីដែលសំខាន់ជាងគុណភាពនៃជីវិតរបស់អ្នកនោះទេនៅក្នុងសង្គមរបស់យើង។ នៅ ក្នុងភាពជោគជ័យផ្នែកអាជីវកម្ម និងផ្នែកលក់ អ្នកត្រូវតែមានការជឿជាក់។ អ្នកប្រាកដជាអាចទទួលបានជោគជ័យប្រសិនបើមនុស្សទុកចិត្ត និងជឿជាក់លើអ្នក។ ក្នុងការសិក្សាជាច្រើនដងបានលើកឡើងថា សមាសធាតុនៃភាពទុកចិត្ត ត្រូវបានកំណត់យ៉ាងច្បាស់ថាជាកត្តាដែលធ្វើ មានភាពផ្សេងគ្នាយ៉ាងសំខាន់បំផុតរវាងអ្នកលក់ម្នាក់ និងអ្នកលក់ម្នាក់ផ្សេងទៀត រវាងក្រុមហ៊ុនមួយ និងក្រុមហ៊ុនមួយផ្សេងទៀត។

គន្លឹះជោគជ័យទី៨៖ ពួកគេប្រើប្រាស់គំនិតច្នៃប្រឌិតដែលមានតាំងពីកំណើតរបស់ពួកគេ

ត្រូវតែគិតអំពីខ្លួនឯងថាជាមនុស្សដែលមានប្រាជ្ញា និងទេពកោសល្យខ្ពង់ខ្ពស់។ ត្រូវតែទទួលស្គាល់ថាអ្នកមានការបម្រុងទុកគំនិតច្នៃប្រឌិតដ៏​អស្ចារ្យដែលអ្នកមិនធ្លាប់ដែលបានប្រើ។ ត្រូវនិយាយឲ្យខ្លាំងៗ ម្តងហើយម្តងទៀតឲ្យបានច្រើនដងថា “ខ្ញុំជាមនុស្សមានទេពកោសល្យ! ខ្ញុំជាមនុស្ស​មានទេពកោសល្យ! ខ្ញុំជាមនុស្សមានទេពកោសល្យ!”។ នេះស្តាប់ទៅអាចដូចជាសម្លេង “បំផ្លើស” ប៉ុន្តែវាមិនមែនដូច្នោះទេ។ ការពិត គឺថាមនុស្សគ្រប់រូបមានសមត្ថភាពអនុវត្តនូវកម្រិតទេពកោសល្យនៅក្នុងវិស័យមួយក្នុងចំណោមវិស័យជាច្រើនទៀត។ អ្នកមាន ទេពកោសល្យនៅក្នុងខ្លួននៅពេលនេះ ជាអ្នកដែលមានសមត្ថភាពធ្វើការងារបានច្រើនជាងអ្នកធ្លាប់ធ្វើវាពីមុនមក។

គន្លឹះជោគជ័យទី៩៖ ពួកគេអនុវត្តតាមច្បាប់ Golden Rule

ត្រូវអនុវត្តតាមច្បាប់ Golden Rule រាល់គ្រប់ការទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សផ្សេងៗទៀត។ ត្រូវធ្វើអ្វីឆ្ពោះទៅកាន់អ្នកដទៃ នៅខណៈពេលដែលពួកគេបានធ្វើឆ្ពោះមកកាន់អ្នក។ ត្រូវគិតថាខ្លួនជាអតិថិជនម្នាក់។ តើអ្នកនឹងមានការប្រព្រឹត្តយ៉ាងដូចម្តេច? ជាក់ស្តែង អ្នកប្រាកដជាចង់ឲ្យអ្នកលកសំដៅឆ្ពោះមកកាន់អ្នកដោយត្រង់។ អ្នកនឹងចង់ឲ្យគាត់ចំណាយពេលនេះ ដើម្បីស្វែងយល់ពីបញ្ហា ឬក៏តម្រូវការ​របស់​អ្នកទាំងអស់ ហើយបន្ទាប់មកបង្ហាញវាឲ្យអ្នកបានឃើញ ជាដំណាក់ៗថាតើដំណោះស្រាយរបស់គាត់អាចជួយអ្នកធ្វើឲ្យជីវិត និងការងារ របស់អ្នកកាន់តែល្អប្រសើរឡើងយ៉ាងដូចម្តេចនៅក្នុងការកំណត់តម្លៃសមរម្យមួយ។ ប្រសិនបើនេះ គឺជាអ្វីដែលអ្នកចង់បានពីអ្នកលក់ឲ្យលក់ ជូនអ្នក នោះត្រូវតែប្រាកដថា ត្រូវផ្តល់អ្វីទាំងនេះទៅកាន់គ្រប់អតិថិជនដែលអ្នកនិយាយទៅកាន់ពួកគេ។

គន្លឹះជោគជ័យទី១០៖ ពួកគេត្រូវចំណាយលើតម្លៃនៃភាពជោគជ័យ

ជាចុងក្រោយ ហើយក៏ប្រហែលជាសំខាន់ជាងអ្វីៗផ្សេងទៀតដែរ ត្រូវតែតាំងចិត្តខិតខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព។ នេះគឺជាគន្លឹះ​ដ៏​​អស្ចារ្យ​​ឆ្ពោះទៅ​កាន់ភាពជោគជ័យនៅក្នុងជីវិត។ គន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យនៅក្នុងការលក់ គឺចំពោះអ្នកត្រូវតែចាប់ផ្តើមពីតូចៗឲ្យបាន មុន ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ធ្វើអ្វីដែលតូចៗដែលមនុស្សធម្មតាតែងតែព្យាយាមជៀសវាងធ្វើវា។ ពេលដែលអ្នកចាប់ផ្តើមការងារ ប្រចាំថ្ងៃរបស់អ្នក ត្រូវតែតាំងចិត្តថា ប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាពគ្រប់ពេលវេលាដែលអ្នកធ្វើវា។ កុំចំណាយពេលអត់ប្រយោជន៍ ត្រូវបន្តឆ្ពោះទៅមុខ និងបន្តទៅឲ្យបានលឿន
ប្រភព fb page the extreme reader

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?