Posts

Showing posts from October, 2022

ជាតិជាមនុស្សស្រីមិនស្រួលទេ…

Image
• មានកូនមុនការ៖ គេថាសប្បាយពេក ភ្លេចតម្លៃខ្លួន • ការហើយគ្មានកូន៖ គេថាច្បាស់ជាខាងស្រីមានបញ្ហា • ពេលមានកូនញឹក៖ គេថាប្រពន្ធល្ងង់ មិនចេះការពារ • មានហើយកូនមិននៅ៖ គេថាខំពេក មិនចេះថ្នមខ្លួន • ចាញ់កូនខ្លាំងក្រោកមិនរួច៖ គេថាមាយា មិនប្រឹងជំនះ • សំរាលកូនដោយវះកាត់៖ គេថាទំរន់ កាលទំងន់មិនរហ័ស • កើតមកបានតែកូនស្រី៖ គេថារកចៅប្រុសស្នងត្រកូលមួយមិនបាន • កូនឧស្សាហ៍ឈឺថ្កាត់៖ គេថាមកពីម្តាយមិនចេះមើលថែកូន • នៅផ្ទះមើលកូន៖ គេថាអត់សមត្ថភាព ចាំតែចាយលុយប្តី • ចេញធ្វើការ៖ គេថាស្រឡាញ់លុយពេក មិនគិតគ្រួសារ • ស្រឡាញ់កូនពេក៖ គេថាម្តាយកំណាញ់ មិនចេះរាប់ញាតិ • ពេលមេម៉ាយ៖ គេថាគំនិតមិនកើត ទើបប្តីលែងចោល • កូនធំឡើងទំរើស៖  គេថាកាលនៅតូចម្តាយមិនចេះប្រដៅ មនុស្សស្រី ក្រោយរៀបការរួច សម្ពាធតូចធំមានគ្រប់ទិសទី សូម្បីតែពរពោះបង្កើតកូនក៏ត្រូវឆ្លងកាត់មាត់ញាតិជជែកវែកញែកដៀមដាមផ្លែផ្កាឱ្យដែរ...  បើបុណ្យសំណាងល្អ បានស្វាមីស្រឡាញ់ យល់ចិត្ត ថ្នាក់ថ្នម នោះការលះបង់ក៏មានតម្លៃ គ្រួសារមានសេចក្តីសុខ សុភមង្គល ។ តែបើប៉ះស្វាមីយកការសប្បាយខាងក្រៅជាធំ មិនគិតសុខទុក្ខប្រពន្ធកូន នោះមួយជីវិតមនុស្សស្រី ពិតជាទុក្ខជាន់លើទុក្ខ កម្មជាន់លើកម្មហើយ…។ ចូរគោរព និងឱ្យតម្លៃមនុ

ផលនៃទំនាស់

Image
នាពេលនេះ លែងមានអ្នកណាត្រូវ អ្នកណាខុសហើយ គឺខុសទាំងអស់ ក៏ព្រោះមេរោគនៃចិត្តវាបានសម្ងំ លូតលាស់ក្នុងចិត្តមនុស្សរាប់ពាន់មុឺនឆ្នាំមកហើយ។ អរិយបុគ្គលជាច្រើនព្យាយាមអូសទាញមនុស្សចូលផ្លូវធម៌ មិនថាតាមរយៈសាសនាក្តី តាមនិន្នាការអប់រំនានាក្តី តែមនុស្សនៅតែជ្រើសយកសណ្តានដែលខ្លួនមានដដែល។ មនុស្សមិនមែនត្រូវបានបណ្តុះសារជាតិពុករលួយនោះទេ តែមនុស្សកំពុងព្យាយាមព្យាបាល(បោច)ជំងឺពុករលួយចេញពីក្នុងខ្លួន តាមរយៈសីល+ធម៌។ (Human are not been corrupted but Human are trying to healing (remove) corruption from themselves by improving Moral and Logic of Nature)។ ពីមុននៅមានខុសត្រូវ អាចស្រោចស្រង់បាន តែពេលនេះគឺហួសអស់ហើយ ព្រោះម្នាក់ៗចង់តែត្រូវ និងខ្លាចចាញ់ (អញ)។ ដូច្នេះមានតែធម្មជាតិប៉ុណ្ណោះដែលអាចកាត់ក្តីនេះបាន។ ពីមុនមានអាចម៌ផ្កាយធំបុកផែនដីឲដាយណូស័រ ផុតពូជ ហើយមួយពព្រិចភ្នែកប៉ុណ្ណោះ ក៏កន្លងរាប់សិបលានឆ្នាំ រហូតកើតពូជមនុស្ស។ ត្បិតមិនមានអាចម៌ផ្កាយឯណាមកបុក ឲខ្ទិចភ្លាមៗ ហើយមនុស្សកំពុងបន្ទុះគ្រាប់ផ្ទុះខ្លាំងជាង រឺដូចអាចម៌ផ្កាយមហាវិនាសកម្មនោះក្តី គ្រប់យ៉ាងនឹងកន្លងហួស តែមួយពព្រិចភ្នែកនៃចក្កវាឡនេះប៉ុណ្ណោះ។ ជីវិតចុងក្រោយគឺមានតែសាងចិត្តឲល្អ ពាល