Posts

Showing posts from April, 2020

ពុលពត

មេទ័ពយួនឈ្មោះវ៉ូង្វៀងយ៉ាប់ ធ្លាប់និយាយប្រាប់ប៉ុលពតនិងនួនជា ថាមិត្តឯងនៅឲ្យស្ងៀម គ្រាន់តែវ៉ៃទប់ទល់នឹងកងទ័ពសាធារណរដ្ឋបានហើយ កាលណាខ្ញុំវ៉ៃរំដោះព្រៃនគរបានហើយ ខ្ញុំវៃយកទីក្រុងភ្នំពេញតែ២៤ម៉ោងតែប៉ុណ្ណោះ។ ក្រោយមកប៉ុលពតនិងនួនជា បានពិភាក្សាគ្នាហើយគិតថា កាលណាយួន ជាអ្នកវ៉ៃបែកគ្រប់គ្រងទីក្រុងភ្នំពេញ នោះប្រទេសខ្មែរនឹងក្លាយទៅជាឥណ្ឌូចិន ដូចបំណងរបស់ហូជីមិញជាក់ជាមិនខាន ដូច្នេះមានតែវ៉ៃយកមុនផែនការរបស់យួន ទើបផែនការរបស់ហូរជីមិញមិនបានសម្រេច។ ខ្ញុំចង់ពន្យល់ប្រាប់កន្លែងនេះបន្តិច បើសិនជាលោកប៉ុលពតនិងលោកនួនជា យល់ព្រមស្របតាមផែនការរបស់យួន នោះលោកទាំងពីរ ប្រហែលមិនពិបាកវេទនា ប្រាកដក្លាយជានាយករដ្ឋមន្ត្រី រស់យ៉ាងស្រួល ដូចជានាយករដ្ឋមន្ត្រីរបស់ឡាវកាលពីជំនាន់នោះជាក់ជាមិនខាន។ ក្រោយពីបែកទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្នុងមួយឆ្នាំដំបូងលោកប៉ុលពត បានរៀបចំផែនការ ការទប់ទល់នឹងយួន និងរៀបចំកម្មាភិបាលគ្រប់គ្រងតំបន់។ ក្នុងឆ្នាំទីពីរ លោកប៉ុលពត បានដឹងផែនការរបស់យួនក្នុងការចងមិត្តភាពជាមួយឡាវ ដើម្បីវ៉ៃយកប្រទេសខ្មែរ លោកក៏បានត្រៀមកងទ័ពដើម្បីទប់ទល់ នឹងវ៉ៃបកទៅយួនវិញ ក្នុងទឹកដីកម្ពុជាក្រោមនិងបានកោះត្រល់ត្រឡប់មកវិញ។ បន្ទាប់មកទៀតលោកប៉ុល

ភាពខុសប្លែកគ្នារវាងជនជាតិអាមេរិកនិងវៀតណាម

Image
ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ស្រាប់តែ​ព្រមាន ​និងរិះគន់​ចរិត​ពលរដ្ឋ​ខ្លួន​… ​អ្នក​គួរ​ចំណាយពេល ៥ នាទី អាន​ហើយ​យកទៅ​ដេក ដើរ ឈរ អង្គុយ ពិចារណា​៖ ​ភាពខុសប្លែក​គ្នា​រវាង​អាមេរិក និង​វៀតណាម – ជនជាតិ​អាមេរិក មិន​ចូលចិត្ត​អ្នកដទៃ​ដឹងថា​ខ្លួន​មាន​លុយ ចំណែក​ជនជាតិ​វៀតណាម​រក​គ្រប់​វិធី ដើម្បី​ឲ្យ​គេ​ដឹងថា​… អញ​មាន​! – ជនជាតិ​អាមេរិក ព្រលែង​សត្វ​ឲ្យ​ចូល​ព្រៃ ។ ជនជាតិ​វៀតណាម ចូល​ព្រៃ​ចាប់​សត្វ ។​ – ជនជាតិ​អាមេរិក​និយាយ​តិច​ធ្វើ​ច្រើន ។ ជនជាតិ​វៀតណាម​និយាយ​ច្រើន​ធ្វើ​តិច ពេលខ្លះ​ធ្វើ​ខុស​នឹង​ពាក្យ​ខ្លួន​និយាយ​ទៀតផង ។​ – ជនជាតិ​អាមេរិក​ពេល​ចេញទៅ​ប្រទេសក្រៅ ស្វែងរក​រៀន​អ្វីដែល​ល្អ រីឯ​ជនជាតិ​វៀតណាម​ស្វែងរក​កន្លែង​កម្សាន្ត​សប្បាយ​ប្លែកៗ​ទៅវិញ ។​ – ជនជាតិ​អាមេរិក​ថើប​គ្នា​តាមផ្លូវ នោម​ក្នុង W.C ចំណែក​ជនជាតិ​វៀតណាម ថើប​គ្នា​ក្នុង W.C នោម​តា​ចិញ្ចើមថ្នល់ ។​ – នៅ​អាមេរិក មេ​កើយ​កា​ដូ​ឲ្យ​កូនចៅ នៅ​វៀតណាម​កូនចៅ​ត្រូវ​កាដូ​ឲ្យ​មេ​កើយ ។​ – នៅ​អាមេរិក គេ​ហូបចុក​ប្រញាប់ៗ​ទៅធ្វើ​ការ នៅ​វៀតណាម គេ​ធ្វើការ​ប្រញាប់ៗ ដើម្បី​ទៅ​ដើរលេង ។​ – បុរស​អាមេរិក ចប់​ការងារ​វិល​ចូល​ផ្ទះ​ភ្លាម បុរស​វៀតណាម​នៅ​ក្រវែល​តាម​ហាង​ផឹកស៊ី​

#រឿងខ្លី_បុរសនៅតែជាបុរស

ថ្ងៃមួយ មាននារីម្នាក់ចង់ដឹងថា ប្តីរបស់នាងមានប្រតិកម្មយ៉ាងណាប្រសិនបើនាងចាកចេញដោយ មិនបានប្រាប់ប្តីមួយម៉ាត់ថានាងទៅទីណា។ ហេតុនេះហើយនាងបានសំរេចចិត្តសរសេរសំបុត្រមួយទុកអោយប្តី។ នាងបានសរសេរថា នាងមានការនឿយហត់នឹងនៅជាមួួយប្តីនាង ហើយនាងមិនចង់រស់នៅជាមួយប្តីនាងតទៅទៀតទេ។ បន្ទាប់ពីសរសេរចប់ នាងបានយកសំបុត្រដាក់លើតុក្នុងបន្ទប់គេង ហើយនាងក៏ពួននៅក្រោមគ្រែ។ ពេលប្តីនាងមកដល់ ក៏បានឃើញសំបុត្រនោះ។ បន្ទាប់ពីអានចប់ គាត់បានសរសេរឆ្លើយតបនៅលើសំបុត្រដដែលនោះ រួចក៏ចាប់ផ្តើមច្រៀងរាំ និងប្តូរសំលៀកបំពាក់។ គាត់បានយកទូរស័ព្ទ រួចហៅទៅទូរស័ព្ទចេញ ហើយនិយាយថា “អូនសម្លាញ់! បងទើបនឹងប្តូរសំលៀកបំពាក់ បងនឹងទៅរកអូនបន្តិចទៀតនេះ ដោយសារនាងឆ្កួតម្នាក់នោះ ទីបំផុតបានចាកចេញទៅហើយ!។ បងខុសហើយ បងពិតជាគិតខុសដែលរៀបការជាមួយនាង។ បើបងបានជួបអូនមុននាងមិនដឹងជាប្រសើរយ៉ាងណាទេ។ ជួបគ្នាបន្តិចទៀតនេះអូនសម្លាញ់! “។ បុរសជាប្តី ក៏បានដើរចេញពីបន្ទប់ រួចចេញទៅក្រៅបាត់ទៅ។ នាងជាប្រពន្ធចេញ ពីក្រោមគ្រែទាំងទឹកភ្នែករហាម និងការខូចចិត្តយ៉ាងខ្លាំង រួចក៏ដើរទៅយកសំបុត្រដែលប្តីសរសេរមកអាន។ នៅពេលដែលនាងអាន សេចក្តីក្នុងសំបុត្រមានដូចតទៅ៖ “បងបានឃើញជើងអូននៅក្រោមគ្រែ បងមិនបានទូរស័ព្ទទៅនាងណ