Posts

Showing posts from December, 2023

គោរពមេ

Image
«​គោរព​មេ​» កំពុង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​អែបអប​មួយ។ «​គោរព​មេ​» បាន​ក្លាយជាទ្រឹស្តី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា។ ពាក្យ​នេះត្រូវ​បាន​គេ​ប្រើប្រាស់យ៉ាង​ទូលំទូលាយ។ សូ​ម្បី​តែ​នៅ​តាម​ភោជ​នីយដ្ឋាន តាម​ហាង​កាហ្វេឬ​តាម​ហាង​ខា​រ៉ាអូ​ខេ​ក៏​គេ​ឮ​ពាក្យ «​គោរព​មេ​» នេះ​ដែរ។ អ្នក​សន្តិសុខ​ខាងក្រៅ​ហាង​ទំនើប​ៗ​ច្រើន​ប្រើប្រាស់​ពាក្យ​«​គោរព​មេ​»​នេះ ដើម្បី​បង្ហាញ​ការ​គោរព​របស់​ខ្លួន​ចំពោះ​អតិថិជននិង​ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​សប្បាយចិត្ត​ផង។ នេះ​អាច​មក​ពី​ពួក​គាត់​ចង់​បង្ហាញ​ការ​គោរព​អតិថិជន​​ប្រៀប​ដូច​​ជា​មេ​របស់​ខ្លួន ដូច​ទ្រឹស្តី​ជំនួញ​ដែល​ថា «​អតិថិជន​គឺជា​ស្តេច»។ ពេល​ខ្លះ​អតិថិជន​ក៏​សប្បាយចិត្ត​ហើយ​ ក៏​អាច​ធ្លាក់​លុយ​ធីប​បាន​ច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​ពាក្យ «​គោរព​មេ​» នេះ​អាច​ជា​កាយវិការ​មួយ​នៃ​ការ​អែបអប​របស់​មនុស្ស​ដើម្បីបុណ្យសក្តិ​ឬ​ដើម្បី​លាភ​សក្ការ​ៈជាដើម។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា មនុស្ស​ដែល​និយាយ «​គោរពមេ​» នេះ​យ៉ាង​ពីរោះ​ច្រើន​តែ​មិនសូវ​ពូកែ​ធ្វើការ​ទេ ច្រើន​តែ​ពួូកែ​អែបអប​ប៉ុណ្ណោះ។ អ្នកធំ​មួយ​ចំនួនចូល​ចិត្ត​ស្តាប់​ពាក្យពីរោះ​និង​​បញ្ចើចបញ្ចើច្រើន​ជាង​ស្តាប់​ការ​ពិតនិង​