Posts

Showing posts from March, 2019

ស្តេចត្រាញ់តុង អ៊ូ ស៊ុន ឈៀន

🌹ពាក្យដ៏ល្អ ៧ ឃ្លា របស់ស្តេចត្រាញ់តុងអ៊ូ ស៊ុន ឈៀន ១. «រឿងច្បាំងមិនច្បាំង មិនសំខាន់ទេ អ្វីដែលសំខាន់បំផុតកុំឱ្យបាក់បែកផ្ទៃក្នុង» ។ ២. «មានតែយើងខ្លាំងទេ ទើបគេព្រមមកជួយដល់យើង» ។ ៣. «ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ប្រសិនបើចង់បានប្រយោជន៍រួម» ។ ៤. «ម្ចាស់ដែលល្អ គឺចេះប្រើអ្នកនៅពីក្រោមឱវាទខ្លួន មិនមែនចេញច្បាំងដោយខ្លួនឯងឡើយ» ។ ៥. «ប្រសិនបើចង់សម្លាប់សត្រូវ មិនបាច់ប្រើដៃរបស់ខ្លួនឯងទេ គឺប្រើដៃអ្នកដទៃសម្លាប់ជំនួសយើង» ។ ៦. «ទទួលបានក្រុងគឺជារឿងងាយទេ ប៉ុន្តែរឿងការពារក្រុងឱ្យបានគង់វង្សទើបជារឿងដែលលំបាកបំផុត» ។ ៧. «ត្រូវចេះដាក់ខ្លួននៅពេលដែលយើងបរាជ័យ និងត្រូវចេះគ្រប់គ្រងខ្លួននៅពេលដែលយើងជោគជ័យ» ។

សុភមង្គល

រើសមនុស្សត្រូវ ! ប៉ោងប៉ោងបានជួបនឹងដំបងយក្ស ដោយនិស្ស័យពួកគេក៏បានស្រលាញ់គ្នាហើយរួមរស់ជាមួយគ្នា ! ក្រោយប៉ុន្មានឆ្នាំរស់នៅជាមួយគ្នា នៅលើខ្លួនប៉ោងប៉ោងពោរពេញទៅដោយរបួស ប៉ុន្តែប៉ោងប៉ោងនៅតែគិតថានឹងព្យាយាមរហូតដល់ថ្ងៃណាមួយអ្នកទាំងពីរនឹងមានសុភមង្គល ! ក្រោយប៉ុន្មានឆ្នាំព្យាយាមប៉ះរបួស , ប៉ោងប៉ោងព្រមលែងនឹងចាកចេញទៅ ! ក្រោយមកប៉ោងប៉ោងបានជួបនឹងសំលី !គ្រប់ពេលពួកគេអោបគ្នាពួកគេពោរពេញកក់ក្ដៅ មានសុភមង្គល ! ក្រោយរឿងកន្លងមកទើបប៉ោងប៉ោងបានដឹងថា ត្រឹមការព្យាយាមអត់ធ្មត់តែមួយមុខ នឹងមិនអាចនាំមកនូវក្ដីសុខសុភមង្គលឡើយ ប៉ុន្តែការជ្រើសរើសត្រឹមត្រូវ ទើបនាំអោយយើងទទួលបានគ្រប់យ៉ាង ! សរុបមកយើងមិនខុសទេពេលយើងរើសមនុស្សខុស យើងគ្រាន់តែមិនហ៊ានបោះបង់ចោលជម្រើសមួយដែលយើងកំពុងអោប ជម្រើសដែលគ្មានភាពកក់ក្ដៅ  នឹងមានតែបញ្ហា ជម្រើសដែលមិនផ្ដល់តម្លៃអោយយើង ដើម្បីទៅជ្រើសរើសយកជម្រើសផ្សេងតែប៉ុណ្ណោះ! ដូចច្នេះហើយគ្រប់ជម្រើសរបស់យើងព្រោះតែពាក្យថាសុភមង្គល តែបើយើងនៅកន្លែងនឹងគ្មានក្ដីសុខ សំុកំុព្យាយាមអូសបន្លាយ ព្យាយាមអត់ធ្មត់ ព្រោះវាគ្មានអ្វីក្រៅពីធ្វើអោយខ្លួនយើងឈឺចាប់ ព្រោះមនុស្សខ្លះគ្មានថ្ងៃកែរ ! By : Srey Noch Kuo យើងត្រូវបង្កើតជំរើស មួយដ៌សមគួរ