Posts

Showing posts from May, 2020

ស្រលាញ់មនុស្សស្លាប់

Image
#ស្រឡាញ់មនុស្សស្លាប់! ទាល់តែស្លាប់បាត់ទើបគេរំលឹកពីរឿងល្អៗដែលធ្លាប់ធ្វើ។ ទាល់តែស្លាប់បាត់ទើបមានអ្នកនិយាយថាស្រលាញ់ អាណិត។ ទាល់តែស្លាប់បាត់ទើបមានអ្នកយំស្ដាយស្រណោះ។ ទាល់តែស្លាប់ទៅហើយទើបមានបាច់ផ្កា។ ទាល់តែស្លាប់បាត់ទើបមានអ្នកសុំខមាទោស។ ទាល់តែស្លាប់បាត់ទើបគេប្រមូលស្នាដៃដែលធ្លាប់មានមកចងក្រងទុក។ ទាល់តែស្លាប់បាត់ទើបគេនាំគ្នានិយាយពីឈ្មោះមិនដាច់ពីមាត់។ ការពិតបាច់ផ្កាគួរតែទទួលបាននៅក្នុងថ្ងៃខួបកំណើត ឬថ្ងៃដែលយើងសប្បាយចិត្តបំផុត! ការស្គាល់ពីទោសកំហុសពីនរណាម្នាក់ វាគួរតែត្រូវបានទទួលនូវការអភ័យទោស! ពាក្យថាស្រឡាញ់គួរតែធ្វើឱ្យយើងរំភើបចិត្ត ហើយអាចហូរទឹកភ្នែកចេញមកបាន! ពាក្យអរគុណគួរតែទទួលបាននៅពេលអ្នកដែលយើងធ្វើទង្វើល្អដាក់នោះគេនៅចាំអំពើល្អរបស់យើង! ស្នាដៃល្អៗគួរតែត្រូវបានគេផ្ដល់តម្លៃឱ្យតាំងពីពេលដែលយើងនៅមើលឃើញនៅឡើយ! សេចក្ដីអាណិតស្រឡាញ់ យើងគួរតែទទួលបាននៅពេលដែលយើងមានជីវិតរស់នៅ! បើមានសេចក្ដីស្រឡាញ់ពិត យើងគួរតែផ្ដល់នូវក្ដីស្រឡាញ់តាមរយៈការសម្ដែងចេញជាទង្វើនៃសេចក្ដីស្រឡាញ់ ចំពោះអ្នកដែលកំពុងតែមានជីវិតរស់នៅ។ គ្រប់យ៉ាងគ្មានន័យទេ បើយើងបានត្រឹមតែនិយាយ មិនថាក្ដីស្រឡាញ់ ឬការសុំអភ័យទោស នៅខណៈដែលមនុស្សម្នាក់មើលមិនឃើញ ស្ដាប់មិនឮ