ស្រលាញ់មនុស្សស្លាប់


#ស្រឡាញ់មនុស្សស្លាប់!

ទាល់តែស្លាប់បាត់ទើបគេរំលឹកពីរឿងល្អៗដែលធ្លាប់ធ្វើ។
ទាល់តែស្លាប់បាត់ទើបមានអ្នកនិយាយថាស្រលាញ់ អាណិត។
ទាល់តែស្លាប់បាត់ទើបមានអ្នកយំស្ដាយស្រណោះ។
ទាល់តែស្លាប់ទៅហើយទើបមានបាច់ផ្កា។
ទាល់តែស្លាប់បាត់ទើបមានអ្នកសុំខមាទោស។
ទាល់តែស្លាប់បាត់ទើបគេប្រមូលស្នាដៃដែលធ្លាប់មានមកចងក្រងទុក។
ទាល់តែស្លាប់បាត់ទើបគេនាំគ្នានិយាយពីឈ្មោះមិនដាច់ពីមាត់។

ការពិតបាច់ផ្កាគួរតែទទួលបាននៅក្នុងថ្ងៃខួបកំណើត ឬថ្ងៃដែលយើងសប្បាយចិត្តបំផុត!
ការស្គាល់ពីទោសកំហុសពីនរណាម្នាក់ វាគួរតែត្រូវបានទទួលនូវការអភ័យទោស!
ពាក្យថាស្រឡាញ់គួរតែធ្វើឱ្យយើងរំភើបចិត្ត ហើយអាចហូរទឹកភ្នែកចេញមកបាន!
ពាក្យអរគុណគួរតែទទួលបាននៅពេលអ្នកដែលយើងធ្វើទង្វើល្អដាក់នោះគេនៅចាំអំពើល្អរបស់យើង!
ស្នាដៃល្អៗគួរតែត្រូវបានគេផ្ដល់តម្លៃឱ្យតាំងពីពេលដែលយើងនៅមើលឃើញនៅឡើយ!
សេចក្ដីអាណិតស្រឡាញ់ យើងគួរតែទទួលបាននៅពេលដែលយើងមានជីវិតរស់នៅ!

បើមានសេចក្ដីស្រឡាញ់ពិត យើងគួរតែផ្ដល់នូវក្ដីស្រឡាញ់តាមរយៈការសម្ដែងចេញជាទង្វើនៃសេចក្ដីស្រឡាញ់ ចំពោះអ្នកដែលកំពុងតែមានជីវិតរស់នៅ។
គ្រប់យ៉ាងគ្មានន័យទេ បើយើងបានត្រឹមតែនិយាយ មិនថាក្ដីស្រឡាញ់ ឬការសុំអភ័យទោស នៅខណៈដែលមនុស្សម្នាក់មើលមិនឃើញ ស្ដាប់មិនឮ ហើយក៏លែងដឹងអ្វីទាំងអស់ (ស្លាប់)។ ។

-------------------------------------------------

អត្ថបទ៖ #កូនចាបមាស

រូបភាព៖ #Pinterst

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?