តម្លៃមនុស្ស

តម្លៃរបស់មនុស្សស្ថិតនៅត្រង់ណា?

នៅក្នុងសង្គមយើងនេះ បុគ្គលមួយចំនួនបានឱ្យតម្លៃមនុស្សខុសៗគ្នា ខ្លះឱ្យតម្លៃលើចំណេះដឹង ប្រាជ្ញា គំនឹត ខ្លះទៀតឱ្យតម្លៃរបស់មនុស្សលើតួនាទី មុខតំណែង បុណ្យសក្តិ អំណាច រីឯបុគ្គលខ្លះឱ្យតម្លៃមនុស្សលើទ្រព្យសម្បត្តិ ។ល។
សូមបងប្អូន មិត្តទាំងអស់អានទស្សនៈខាងក្រោម ហើយយកពេលវេលាបន្តិចពិចារណាសាកល្បងមើល បន្ទាប់មកសូមឆ្លើយ តើតម្លៃរបស់មនុស្សស្ថិតនៅត្រង់ណា?

-មនុស្សទាំងឡាយមានបរិសុទ្ធបាន ដោយការងារដែលខ្លួនបានធ្វើត្រូវ,  ដោយវិជ្ជាដែលខ្លួនចេះដឹងពិតប្រាកដ, ដោយគុណធម៌ដែលខ្លួនបានប្រតិបត្តិល្អ, ដោយសីលធម៌ដែលខ្លួនបានអប់រំប្រពៃ ជីវិតខ្ពង់ខ្ពស់ និងមិនមែនដោយទ្រព្យសម្បត្តិនោះទេ។
-អាយុជីវិតក្តី ទ្រព្យសម្បត្តិក្តី និងឋានៈ បុណ្យសក្តិ វាពុំមែនជាតម្លៃពិតរបស់មនុស្សឡើយ គឺសីលធម៌និងគុណធម៌នោះទើបជាតម្លៃរបស់មនុស្ស។
-តម្លៃដ៏ពិតប្រាកដរបស់មនុស្ស គឺការឈានទៅដល់ភាវៈដែលចាកផុតពីអត្តានិងកិលេសផ្សេងៗ។ ទ្រព្យសម្បត្តិ បុណ្យសក្តិ អំណាចមិនមែនជាគោលការណ៍ចម្បងនៃការរស់នៅរបស់មនុស្សឡើយ។
-តម្លៃពិតរបស់មនុស្សជាតិ គឺត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវព្រហ្មវិហារធម៌ អហិង្សាធម៌ សច្ចធម៌ ការ អធ្យាស្រ័យ និងការសន្តោសប្រោសប្រណី សុចរិតធម៌ និងសាមគ្គីធម៌ថែមទៀត ។

ចំពោះទស្សនៈរបស់ខ្ញុំបាទវិញ ខ្ញុំបាទគោរពនិងឱ្យតម្លៃបុគ្គលគ្រប់រូបទាំងអស់ នៅពេលដែលគាត់គោរពនិងឱ្យតម្លៃមកខ្ញុំបាទ ពីព្រោះយើងមិនអាចឱ្យតម្លៃមនុស្សតែសំបកក្រៅទេ បើគេធ្វើល្អដាក់យើង យើងធ្វើល្អដាក់គេវិញ បើគេធ្វើអំពើមិនល្អដាក់យើង គេមើលងាយយើង យើងត្រូវចាកចេញឱ្យឆ្ងាយ កុំតតាំងអី។

Comments

Popular posts from this blog

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?