Posts

Showing posts from February, 2019

ទឹកចិត្ត និង ទឹកលុយ

ទឹកចិត្ត ទឹកលុយ វាសំខាន់ពេលអត់លុយ ថាតើអាចពឹងទឹកចិត្តបានអត់? -យើងនឹងស្គាល់មនុស្សកាន់តែច្បាស់នៅពេលយើងអត់លុយ -យើងនឹងស្គាល់មនុស្សកាន់តែច្បាស់នៅពេលនរណាម្នាក់ប្រើលុយដើម្បីទាក់ទាញចិត្តគេ យើងមិនអាចវិនិច្ឆ័យថាមនុស្សបែបណា ជាបែបណាបានទេ នៅពេលយើងមិនទាន់ប៉ះពាល់ប្រយោជន៍គេ ប្រពភ អាត វាសនា

បញ្ចប់?

#បើយើងគង់តែបញ្ចប់! បើនៅជាមួយគ្នាមិនត្រូវទេដើរចេញរៀងខ្លួនទៅ។ ហេតុអីក៏ខ្ជះខ្ជាយពេលវេលាខ្លាំងយ៉ាងនេះ? នៅជិតគ្នាដើម្បីតែឈ្លោះប្រកែកគ្នាយកឈ្នះចាញ់រៀងខ្លួនរាល់ថ្ងៃ។ ម៉េចក៏មិនរស់នៅជាមួយគ្នាដោយក្ដីស្រលាញ់? អ្នកខ្លះស្រលាញ់គ្នា តែគេគ្មានសូម្បីតែឱកាសបាននៅជិតមើលថែគ្នា ចំណែកយើងវិញមានឱកាសនៅជិតគ្នាហើយ មិនត្រឹមតែមិនមើលថែគ្នាទេ ថែមទាំងធ្វើឲ្យគ្នាឈឺចាប់ទៅវិញទៅមករាល់ថ្ងៃ។ មានធ្លាប់ចំណាយពេលវេលាខ្លះសួរខ្លួនឯងដែរឬក៏អត់? តើរស់នៅជាមួយគ្នាដើម្បីរួមសុខរួមទុក្ខនឹងគ្នា ឬក៏រស់នៅក្បែរគ្នាដើម្បីបង្កាត់ភ្លើងទុក្ខបន្ថែម? ដើរមកដល់ត្រង់ផ្លូវនេះ បើយើងមិនអាចបន្តដំណើរទៅមុខជាមួយគ្នាទៀតបានទេ គួរតែលែងដៃគ្នាដោយស្ងប់ស្ងៀម ហើយដើរនៅលើវិថីជីវិតរៀងៗខ្លួនទៅ។ បើគ្មានការជឿជាក់ចំពោះគ្នា នៅចន្លោះត្រង់នេះវានឹងបំពេញដោយការសង្ស័យចំពោះគ្នាមិនចេះចប់មិនចេះហើយ។ បើគ្មានសេចក្ដីស្រលាញ់ស្មោះត្រង់ និងការអត់ឱនចំពោះគ្នាទៅវិញទៅមកទេ ចន្លោះត្រង់នេះនឹងបំពេញដោយការប្រចណ្ឌខឹង និងការឈ្លោះប្រកែកគ្នាមិនចប់មិនហើយប្រាកដណាស់។ បើវាគង់តែបញ្ចប់ ខ្ញុំពិតជាប្រាថ្នាឱ្យវាបញ្ចប់ទៅដោយសន្ដិវិធី និងស្ងប់ស្ងាត់ទៅចុះ...៕ អត្ថបទ៖ #សៀវភៅជីវិត រូបភាព៖ #Pinterest

the destiny

"វាសនា ក្នុង វាសនា" "the fate in the destiny." "មិនមានអ្វីដែលមិនចេះផ្លាស់ប្តូរទេ" គេថាទៅជឿអីគ្រូទាយ តែអ្នកដែលនិយាយចឹងក៌ត្រូវ។ ព្រោះគ្រូទាយនៅតែគ្រូទាយ តែបើអ្នកខ្លះមិនមែនគ្រូទាយទេ តែជាអ្នកទស្សន៍ទាយ រឿងអនាគតយល់ម៉េចដែរ។ ព្រេងវាសនាមនុស្សមើលមិនឃើញទេ តែយើងក៌មិនអាចប្រកែកបានដែរក្នុងប្រវត្តិសស្រ្តមនុស្សបានទេ ដូច Mather Shipton, Ray Kurweil...ជាដើម។ កាលជំនាន់ព្រះពុទ្ធក៌មានតាបសទស្សន៍ទាយអោយដែរ។ យើងមិនអាចថាមិនជឿបានដែរ តែយើងក៌មិនជឿទាំងអស់ដែរ។ ជំនឿមិនអាចសំលាប់ប្រាជ្ញាបានទេ អោយតែយើងយល់ពីជំនឿនិងមានហេតុផលគួរទទួលយក។ សូមពន្យល់បន្តិចទាក់ទងនឹងពាក្យស្លោក"គ្រូទាយ ម្តាយថា" ពាក្យនឹងចង់សំដៅដល់ការ ដែលឪពុកម្ដាយឬអាណាព្យាបាល ប្រើពាក្យមិនសមរម្យទៅលើកូនចៅ ថាចេះ ចោះ ដូចជា ហែងយកម្នាក់នឹងមុខតែក្រ ហែងមិនជឿអញមុខតែវិនាស ហែងមិនស្តាប់អញមុខតែរកស៊ីខាតព្រាត់ប្រាសប្រពន្ធកូន អញនិយាយមិនស្តាប់ទៅមុខមុខតែងាប់.... វាគឺជាពាក្យមិនល្អដែលប្រើទៅលើកូនចៅ ដោយនិយាយមិនស្តាប់មានតែដាក់បណ្តាសសាលចឹងទៅ ជួនណាវាអាចក្លាយជាការពិត។ edit by veasna art

កូនស្រី

ទូកមិនបានលិចទឹកទេ ពីព្រោះទឹកនៅជុំវិញខ្លួនវា ទូកដែល លិចទឹកក៏ព្រោះតែទឹកវាចូលទៅក្នុងទូក  ចូរកុំអោយបញ្ហានៅជិត ខ្លួនរបស់អ្នកចូលទៅក្នុងខ្លួនរបស់អ្នក វានិងលិចដូចទូកដូច្នេះដែរ ។ រៀនបដិសេធខ្លះទៅ  រៀនយល់ពីអារម្មណ៍ខ្លួនឯងខ្លះផង  មិនមែនបំរើគេគ្រប់យ៉ាង ហើយមកស្រែកថាខ្លួនឯងហត់ខ្លាំងណាស់ ។ ភាពពិសពុលរបស់  សឹ ម៉ាអុី គឺសុខភាព ឆាវឆាវបានស្លាប់ សឹ ម៉ាអុី មិនថ្វី កូនឆាវឆាវ ឆាវ ភី បានស្លាប់ សឹ ម៉ាអុីមិនថ្វី ចៅរបស់ ឆាវឆាវ បានស្លាប់ សឹ ម៉ាអុីមិនថ្វី ជូ កឺលាង បានចាញ់ ឈឺក្អួតឈាម ទីបំផុតអំណាចធ្លាក់មកត្រកូល សឹ ម៉ាអុី បានយ៉ាងរលូន ។ មានប្រយោគ ៤ ឃ្លាដែលគេនិយាយ ១ . មានជីវិតរស់នៅគឺជារឿងជ័យជំនះ ២ . រកប្រាក់បានគឺ ជារឿងសប្បាយ ៣ . យសសក្តិនឹងតំណែងជារឿងបណ្តោះអាសន្ន ៤ . សុខភាពដែលល្អនោះ គឺជារឿងគោលដៅ      ដូច្នេះការដែលមានសុខភាពល្អនោះ គឺជាហេតុផលពិតប្រាកដ      ចូរគ្រប់គ្នាត្រូវតែថែទាំសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត                 អោយល្អ ទ្រព្យសម្បតិ្តនឹងកើនឡើង

រឿងសំខាន់ៗ ដែលមនុស្សគ្រប់រូប ត្រូវយល់ដឹង ពេលដល់អាយុ ៣០ ឆ្នាំ

ជីវិតចាប់ផ្តើមបន្ទាប់ពី អាយុ ៣០ឆ្នាំ  វាជាពេលដែលនៅទីបំផុតយើងទទួលបានអារម្មណ៍នៃការយល់ដឹងនិងឯករាជ្យភាពនិងយល់ពីសេចក្តីប្រាថ្នានិងបំណងប្រាថ្នាពិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយដើម្បីធ្វើឱ្យក្តីសុបិន្តរបស់អ្នកក្លាយជាការពិតនិងទទួលបានភាពជោគជ័យខ្ពស់បំផុតនៅក្នុងផ្លូវជីវិត។ យើងបានជ្រើសរើសយក ១៣ ចំណុចចាំបាច់ដែលមនុស្សគ្រប់រូបគួរធ្វើនៅអាយុ ៣០ ឆ្នាំ  វានឹងបង្ហាញពីជំហានសាមញ្ញ ៗ ចំនួន ៤ ដល់សុភមង្គលរបស់យើង។ ១. ធ្វើការងារដែលអ្នកចូលចិត្ត ៖ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យយើងបានធ្វើការផ្លាស់ប្តូរការងារការិយាល័យ​ ការងារទទួលបានប្រាក់ខែខ្ពស់ និងមានវិជ្ជាជីវៈ។ ប៉ុន្តែនៅអាយុ 30 ឆ្នាំវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកការងារដែលនឹងនាំអ្នកអោយមានការពេញចិត្តជាកន្លែងដែលអ្នកនឹងខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍខ្លួនបន្ថែមទៀត។ ២. រៀនចំអិនម្ហូប ៖ អ្នកអាចស្អប់ការចម្អិនអាហារប៉ុន្តែអ្នកគួរតែមានម្ហូបដែលអ្នកនឹងចំអិនឱ្យបានឆ្ងាញ់ជាងអ្នកដទៃ។ ធ្វើការពិសោធន៍ដោយខ្លួនឯង កុំខ្លាចក្នុងការបន្ថែមមុខម្ហូបថ្មីដើម្បីពិសោធន៍ជំនាញធ្វើម្ហូបរបស់ខ្លួនឯង។ ម្ហូបដែលអ្នកចម្អិនវាបានផ្តល់ឱ្យអ្នកនូវទំនុកចិត្តនៅពេលជួបជាមួយមនុស្សសំខាន់ៗនៅក្នុងផ្

បើចង់រកស៊ីអាន ឃ្លាទាំង10នេះ

ចង់រកស៊ី អានឃ្លាទាំង ១០ នេះសិនទៅ ១. ​ចេញ​រកស៊ី ប្រាកដជា​ជួបប​ញ្ហា ចេញ​រកស៊ី ប្រាកដ​ជា​ខ្វះ​លុយ តែ​យើង​ត្រូវ​គំនិត​ធ្វើ​ដើមទុន​ ២. ​ចេញ​រកស៊ី អស់​លុយ​ជា​រឿង​ធម្មតា អស់​ប្រាជ្ញា ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ​៣. មនុស្ស​ដែល​ពូកែ​រអ៊ូ ចេញ​មិន​ផុត​ពី​ភាព​ក្រ​នោះ​ទេ​ ​៤. កុំ​ធ្វើ​ជា​មនុស្ស​អស្ចារ្យ​តែ​ខាងក្រៅ ឯ​ខាង​ក្នុង គ្មាន​អ្វី​សោះ​ ​៥. កុំ​អួត បើ​អ្នក​គ្មាន កុំ​បំពាន បើ​អ្នក​មិនដឹង​ ​៦. ពេល​ធ្វើ​ខុស កុំ​ខ្មាស់​គេ ប៉ុន្តែ ត្រូវ​រៀនសូត្រ​ពី​កំហុស​ទាំងនោះ​ ៧. យប់​ហើយ គេង​ទៅ​! នរណា​មិន​ចេះ​កើតទុក្ខ ប៉ុន្តែ គេ​ក៏​ត្រូវការ​សម្រាក ដើម្បី​រក​ដំណោះស្រាយ​ដែរ​ ៨. គួរ​សាក​ចេញ​រកស៊ី បើ​ជោគជ័យ អ្នក​នឹង​ក្លាយជា​អ្នកមាន បើ​បរាជ័យ អ្នកនឹង​ឆ្លាត​ជាង​មុន​ ​៩. មាន​លុយ​មិន​គ្រប់​ទេ អ្នក​ត្រូវ​មាន​សេចក្តីថ្លៃថ្នូរ និង​ចេះ​គោរព​គេឯង​ផង​ទើប​ល្អ​ ១០.ចាយ​តិច​ជាង​ចំណូល ទោះបី​មិន​មានក៏​មិន​ជំពាក់​គេ​ដែរ ៕

Multi level marketing

តើ Multi-level-marketing (MLM) ក្នុងទម្រង់បោកប្រាស់ស្របច្បាប់នោះគឺជាអ្វី? ___________________ បណ្តាញទីផ្សារ ឬជាភាសាអង់គ្លេស Network Marketing អាចឲ្យអ្នកកើបលុយបានជាច្រើនបើអ្នកប្រើវាចំឱកាស។ ជាទូទៅវាសំដៅលើបណ្តាញទីផ្សារដោយផ្ទាល់ ដែលភាសាអង់គ្លេសហៅថា Multi-level-marketing (MLM) ដែលជាវិធីរកលុយមួយ ដែលគេតែងតែអូសទាញមនុស្សឲ្យចូលរួមជាមួយពួកគេ តាមរយៈការផ្សាយគ្រប់រូបភាពថា មិនតម្រូវឲ្យមានសមត្ថភាពខ្ពស់ ជំនាញពិតប្រាកដ និងទំហំវិនិយោគច្រើន។ ហើយពួកអ្នកបង្កើតវាឡើង ចូលចិត្តសន្យា និងនិយាយផ្តោតតែអំពីការរកប្រាក់ចំណូលពីការចូលរួមនោះ ជាការចាក់មនោគមន៍ឲ្យមនុស្សដែលមិនសូវមានការយល់ដឹងខ្ពស់ទាំងនោះជឿស្លុងលើគម្រោងប្រាក់ចំណេញរបស់ពួកគេ។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនលក់ផលិតផលដែលអៈអាងថាមានប្រភពមកពីអាមេរិក និងថ្មីៗនេះមានក្រុមហ៊ុនមកពីម៉ាឡេស៉ីមួយក៏កំពុងតែប្រើបណ្តាញទីផ្សារ MLM នេះដែរ។ នៅក្នុងប្រទេសកម្ពុជា ពួកគេហាក់ដូចជាងាយស្រួលក្នុងការរកស៉ីដោយប្រើប្រព័ន្ធនេះ ដូច្នេះហើយទើបក្រុមហ៊ុនមួយចំនួននៅតែអាចបោកលុយប្រជាជនខ្មែរជាបន្តបន្ទាប់ ហើយខ្លះដែលកំពុងរកស៉ីដល់ពេលបច្ចុប្បន្ន និងទើបតែចូលមកថ្មី បានប្រើប្រាស់រូបភាពលក់ផលិតផលដើ

ត្រូវស្គាល់ប្រវត្តិសាស្ត្រខ្លួនឯង

“ជាតិសាសន៍មួយដែលរស់នៅមិនយល់ដឹង ពីប្រវត្តិសាស្រ្តពិតរបស់ខ្លួន ជាជាតិសាសន៍ ដែលរស់ដូចមនុស្សបាត់ការចងចាំ” ឃើញយុវជនសព្វថ្ងៃភាគច្រើន ទាំងអ្នករៀនបានខ្ពស់ និង មិនសូវបានរៀន ការយល់ដឹងពីប្រវត្តិសាស្រ្តរបស់ខ្លួន ពួកគេយល់ដឹងបានតិចតួចណាស់ បើបានដឹងៗត្រឹមប្រវត្តិសាស្រ្តមិនពិតទៅទៀត ខ្លាំងជាងនេះទៅទៀត បានប្រយោជន៍ផ្ទាល់ខ្លួនខ្លះ ខំនិយាយបន្លប់ទៅទៀត ខ្ញុំក្តុកក្តួលឈួលអារម្មណ៍ណាស់ រស់នៅក្នុងសង្គមដែលសម្បូរទៅដោយមនុស្សបាត់ការចងចាំ។ គ្មានពីណាបំផ្លាញជាតិនេះបានឡើយ បើជាតិនេះមិនបំផ្លាញខ្លួនឯង។ ព្រះពុទ្ធសម្តែងអំពី ធម៌ជាសត្រូវដែលមិនអាចអោយស្គាល់ការពិតបាន៥យ៉ាង ហៅថា និវរណៈធម៌ ដោយរាប់ដំបូងដៃគេទី១ គឺកាមច្ឆន្ទៈ ការចូលចិត្តតែសប្បាយ ស្រណុក សុខស្រួល។ ជាតិសាសន៍យើងរាប់ដំបូងដៃដែលនាំអោយជាតិអន់ថយបាន គឺជាប់ក្នុងកាមច្ឆន្ទៈនេះឯង ចូលចិត្តតែការសប្បាយ ផឹកស៊ី រាំច្រៀង អត់ខ្វល់អីទាំងអស់ រស់សម្ងំសុខរៀងៗខ្លួន។ ពុលគ្រប់កន្លែង សាសនាពុលក្នុងសាសនា សង្គមយុវជនពុលតាមយុវជន ពុលរហូតលែងមានមនសិការអាណិតអាសូរមាតុភូមិខ្លួន រស់ដូចមនុស្សបាត់ការចងចាំ គេនិយាយបន្លប់យ៉ាងមិចក៏សាទរតាមគេ រស់នៅអត់ដែលចេះទមា្លប់អាន ស្តាប់ តាមដានសង្គម អភិវឌ្ឍន៍ចំណេះដឹងប្រចាំថ្ងៃទាល