Posts

Showing posts from March, 2021

តួនាទីភរិយា៥យ៉ាង តាមទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធ

Image
 ១ សុសំវិហិតកម្មន្តា ចាត់ចែងការងារផ្ទះឱ្យបានល្អ រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំងរបស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឱ្យបានស្អាតបាតសមរម្យ។ ២ សុសង្គហិតបរិជនា សង្គ្រោះញាតិទាំងសងខាងដោយល្អ ត្រូវចេះលកលៃឱ្យបានសមរម្យកុំស្គាល់តែម៉ែឪឯងញាតិឯង កុំលបលាក់លុយកាក់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹងមិនបានសុខនឹងគ្នាទេ។ ៣ អនតិចារិនី មិនប្រព្រឹត្តក្បត់ចិត្តស្វាមី មិនត្រូវលបលួចលាក់ មានសាហាយស្មន់ តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឱ្យខូចពូជពង្សវង្សត្រកូល ខូចអនាគត កូនចៅ ឈ្លោះទាស់ទែងគ្នារកសុខគ្មានទេ។ ៤ សម្ភតំ អនុរក្ខិ ថែរក្សាទ្រព្យដែលស្វាមីរកបានមកឱ្យបានគង់វង្ស ត្រូវចេះចាត់ចែងទុកដាក់សម្រាប់ហូបចុក ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយកើត ឡើង នឹងត្រូវចាយវាយឱ្យមានប្រមាណ មិនត្រូវខ្ជះខ្ជាយពេកទេ។ ៥ ទក្ខា ច អនលសា សព្វកិច្ចេសុ ឈ្លាសមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ត្រូវចេះលៃលកឆ្លៀតរករបរនេះ របរនោះ កុំឱ្យទំនេរអត់ប្រយោជន៍ នឹងត្រូវរវាសរវៃ ប្រើបញ្ញាចាត់ចែងការឱ្យបានសព្វគ្រប់។

ស្រី និង បុរស

Image
+ ស្ត្រី និង បុរស ៖ 1. នៅអាយុ18ឆ្នាំ ស្ត្រីស្រលាញ់ប្រុសស្អាត ហើយបុរសស្រលាញ់ស្រីស្អាត ។ 2. នៅអាយុ25ឆ្នាំ ស្ត្រីស្រលាញ់បុរសចាស់ទុំ ហើយបុរសស្រលាញ់ស្រីស្អាត ។ 3. នៅអាយុ30ឆ្នាំ ស្ត្រីស្រលាញ់បុរសជោគជ័យ ហើយបុរសស្រលាញ់ស្រីស្អាត ។ 4. នៅអាយុ40ឆ្នាំ ស្ត្រីស្រលាញ់បុរសដែលមានអ្វីៗគ្រប់យ៉ាង ហើយបុរសស្រលាញ់ស្រីស្អាត ។ 5. នៅអាយុ50ឆ្នាំ ស្ត្រីស្រលាញ់បុរសស្មោះត្រង់ ហើយបុរសស្រលាញ់ស្រីស្អាត ។ 6. នៅអាយុ60ឆ្នាំ ស្ត្រីស្រលាញ់បុរសចេះជួយយកអាសារ ហើយបុរសស្រលាញ់ស្រីស្អាត ។ 7. នៅអាយុ70ឆ្នាំ ស្ត្រីស្រលាញ់កូនចៅ ហើយបុរសនៅតែស្រលាញ់ស្រីស្អាត ។ *សរុបមក បុរសចិត្តស្មោះមិនប្រែប្រួល រីឯ ស្ត្រីចិត្តប្រែប្រួល ។ ការពិតទៅអ្វីៗគឺស្ថិតនៅលើបុគ្គលខ្លួនឯង បុគ្គលទាំងអស់មិនដូចគ្នាទេ ៕ by fb bun daravuth