Posts

Showing posts from December, 2018

បុគ្គលធ្លាប់ឆ្លងកាត់ភាពលំបាកដោយភាពជោគជ័យ

Image

ដំណើររថភ្លើង

Image
ដំណើររថភ្លើង -មានទិសដៅច្បាស់លាស់ -ចេញហើយមិនបកក្រោយ -មានការកំណត់ត្រឹមត្រូវពេលចេញដំណើរ នឹង ឈប់ -មានកន្លែងឈប់ច្បាស់លាស់ មិនឈប់តាមផ្លូវរតេតរតូត -មានល្បឿនកំណត់ត្រឹមត្រូវ ផ្លូវរថត្រឹមត្រូវ វាជាដំណើរមួយទៅដល់គោលដៅដោយជោគជ័យច្បាស់លាស់ ព្រោះវាមានវិន័យ និង គោលការណ៍ត្រឹតត្រូវ។   បើយើងធៀបដំណើររថភ្លើងនិងមាគាជីវិតយើង ថាតើយើងអាចអនុវត្តបានប៉ុន្មានភាគរយហើយនៅទិសដៅ ឬ ភាពជោគជ័យ ផែនការណ៌?   ដំណើរនៃមាគាជីវិតមនុស្សវាមានការប្រែប្រួលមើលមិនឃើញ តែសំខាន់គោលដៅ និង វត្ថុបំណង។ ប្រភព អាត វាសនា

ជួនកាលគ្រាន់តែមានបុគ្គលណាម្នាក់យកពាក្យ លុយកាក់ និង កិត្តិយស មកប្រៀបធៀប។ គួរយល់បានពីបុគ្គលម្នាក់នឹងហើយ ឬ មួយសង្គមនេះគេច្រើនអោយតម្លៃទៅលើមនុស្សបែបនេះ ទើបចេញជាសៀវភៅព្រោងព្រាត ឬ ការយល់ខ្ញុំខុសពីគេ បើគេនិយមចឹងហើយ តែខ្ញុំនៅតែមិនអាចយល់ស្របតាមបានទេ។

Image
    លុយ ឬ ហៅម្យ៉ាងទៀតប្រាក់ ទ្រព្យសម្បត្តិ ។ល។ វាជាភោកទ្រព្យដែលមនុស្សទូទៅត្រូវការ ចង់បាន ដើម្បីជីវិតប្រចាំថ្ងៃ ចឹងហើយទើបមនុស្សខិតខំធ្វើការងារថ្ងៃទាំងយប់។     កិត្តិយស គឺជាអ្វីដែលមនុស្សយើងចង់បានព្រោះជាមុខ ជាមាត់របស់មនុស្សម្នាក់ៗដែលជាការអោយតម្លៃនៃសង្គម និង មនុស្សផងគ្នា។     តែមានមនុស្សមួយចំនួនតែងយល់ថា លុយអាចធ្វើអ្វីបានទាំងអស់ លើកលែងតែលុយមិនគ្រប់ ដូចជា៖ -របស់របរប្រើប្រាស់ យាន្តជំនិះ ផ្ទះសំបែង... -សុភមង្គល -ក្តីស្រលាញ់ -អំនាច -កិត្តិយស ។ល។     តែនៅតែមានការប្រឆាំងដែរ បើទោះបីលុយនោះច្រើនប៉ុណ្ណាក៌ដោយក៌មិនអាចទិញបានដែរនៅរបស់មួយចំនួយ -ពេលវេលា -សេចក្តីស្រលាញ់ ឬ ស្នេហា -កិត្តយល -សុភមង្គល ។ល។     ទោះបីជាយ៉ាងណាក៌ដោយ ក៌យើងគួរអង្កេតមើលប្រភេទមនុស្សដែលចូលចិត្តយក លុយ កាក់មកប្រៀបធៀបជាមួយនិង កិត្តិយស ការស្រលាញ់ ជាដើម ថាតើយើងគួរគិតយ៉ាងម៉េចចំពោះបុគ្គលប្រភេទនេះ? យើងគិតថាកិត្តិយលសំខាន់មែនពិត តែវាមិនស្តែងតាមទឹកលុយនោះទេ វាស្តែងចេញពីទឹកចិត្ត ដែលបរិសុទ្ធ និង ការធ្វើនៅសេចក្តីល្អ អំពើល្អ។ ចោះអ្នកមានលុយខ្លះគេធ្វើល្អដូចគ្នាមែន តែបើយើងមើលអោយស៊ីជម្រៅទៅមើល៌ថាតើគេធ្វើល្អដើម្បីអ្វី?   ខ្ញុំមិនហ៊ានវិនិច្ឆ័យទេ

តើអំពើរល្អគួរបង្ហាញឬអត់?

Image
បើនិយាយពីអំពើល្អយើងគួរនិយាយពីការធ្វើចេញនៃសេចក្តីល្អ តែអំពើល្អមួយចំនួនពិតណាស់ត្រូវលាក់បាំង ឬ ធ្វើដោយមិនបង្ហាញ និង មួយទៀតត្រូវតែបង្ហាញ។ តែជួនណាបើយើងមិន និយាយ មិនបង្ហាញនោះខ្លាចថាអំពើល្អនោះអាចនិងរលាយ ឬម្យ៉ាងទៀតអាចនឹងគេយល់ច្រឡុំ។ អំពើល្អមិនមែនតតែយើងធ្វើល្អនោះទេ តែដើម្បីសេចក្តីល្អ។ ជួនណាគ្រាន់តែយើងគិតពីគេ ចង់ជួយគេដោយមិនបញ្ចេញសកម្មភាពក៌រាប់ជាអំពើល្អដែលព្រោះចេញមកពីចិត្តដោយពុំមានបំនងចង់បានប្រយោជន៍មកវិញ។ សរុបមក ការធ្វើល្អគឺ ធ្វើល្អចេញពីចិត្តដោយពុំចង់បានអ្វីតបស្នងមកវិញ ហើយការធ្វើល្អជួនណាមិនត្រូវបង្ហាញ តែជួនណាទៀតត្រូវតែបង្ហាញដើម្បីអោយតំណើរនោះទៅមុខ។ ប្រភព អាត វាសនា

រឿង មេទ័ពដ៌ពូកែ និង ស្តេចអុក

Image

ពេលបណ្ឌិត ប៉ះជាមួយអ្នកចែវទូកប្រជែងចំណេះដឹងគ្នា នៅកណ្តាលទន្លេ តើមួយណាខ្លាំងជាង?

សូមបន្តនាំមកជូនប្រិយមិត្តនូវរឿងនិទានដែលគេដំណាលតគ្នាដែលមានតម្លៃអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅ។ ដំណាលរឿង៖ ថ្ងៃមួយមានលោកបណ្ឌិតម្នាក់បានទៅកំពង់ទូកចម្លងដើម្បីឆ្លងទៅឯត្រើយម្ខាងទៀត។ ពេលទៅដល់ឃើញទូកមួយកំពុងសំចតក៏ស្រែកហៅម្ចាស់ទូក។ បណ្ឌិត៖ អេ! លោកអ្នកម្ចាស់ទូកនៅទេ ខ្ញុំត្រូវការជួល! ម្ចាស់ទូក៖ បាទបង! ខ្ញុំនៅនេះ! បងចង់ទៅណាដែរ? បណ្ឌិត៖ នែលោក! កុំហៅខ្ញុំថាបង! ខ្ញុំនេះទើបបញ្ចប់បណ្ឌិតពីក្រៅស្រុក! ត្រឹមលោកជាអ្នកចែវទូក ហេតុអ្វីមិនចេះគួរសម? ត្រូវហៅខ្ញុំថាលោកបណ្ឌិត! ម្ចាស់ទូក៖ បាទ សូមគោរពលោកបណ្ឌិត! ពិតជាកិត្តិយសខ្ញុំណាស់ដែលបានជួបលោក! តើលោកបណ្ឌិតចង់ទៅណាដែរ? បណ្ឌិត៖ ជួយចម្លងខ្ញុំទៅត្រើយម្ខាងបន្តិច ចង់បានប៉ុន្មានដែរ? ម្ចាស់ទូក៖​ មិនអីទេ ចាំទៅដល់ស្រេចតែលោកបណ្ឌិតឱ្យប៉ុន្មានក៏បាន ខ្ញុំមិនហ៊ានកាត់ថ្លៃទេ! បណ្ឌិតនោះងក់ក្បាល ឡើងទូក ហើយម្ចាស់ទូកក៏ចែវជូនបណ្ឌិតចេញទៅ។ បានដល់ពាក់កណ្ដាលទន្លេបណ្ឌិតអផ្សុកពេក ក៏ជជែកលេងនឹងម្ចាស់ទូក៖ បណ្ឌិត៖ មើលបងម្ចាស់ទូក! បងឯងហេតុអីបានធ្លាក់ខ្លួនមកធ្វើការបែបនេះ? បងមិនដែលចូលសាលារៀនទេមែនទេ? ខ្ញុំសួរបន្តិចមើលបងធ្លាប់រៀនគណិតវិទ្យាទេ? ម្ចាស់ទូក៖​ បាទដោយសារខ្ញុំមិនបានចូលសាលាទ

ជួប​បញ្ហាច្រើនហើយ​ អ្នក​មិន​បោះបង់​ខ្លួនឯង ដូចនេះ​គួរតែ​អរគុណ​ខ្លួនឯង​បែបនេះ

Image
មិន​​ថា​ពេល​ខូច​ចិត្ត​ដោយ​សារ​រឿង​ស្នេហា ការងារ គ្រួសារ យ៉ាង​ណា តែ​អ្នក​បែរជា​មិន​បោះបង់​ខ្លួនឯង​ចោល និង​នៅតែ​ថែរក្សា​ខ្លួន​បាន​ល្អ​រហូត នោះ​អ្នក​ជា​មនុស្ស​ពិតជា​គួរឲ្យ​ស្ញប់ស្ញែង​ណាស់។ដូចនេះ​ដើម្បី​ជា​ការ​សាទរ​ចំពោះ​ខ្លួនឯង អ្នក​គួរតែ​ពោល​ពាក្យ​អរគុណ​ខ្លួនឯង នូវ​រឿង​ទាំង​នេះ៖ ១.«អរគុណ​ខ្លួនឯង​ដែល​នៅ​តែ​អាច​ចាប់ផ្ដើម​ញញឹម​ដ៏​ស្រស់​ស្អាត​សាជាថ្មី​នៅ​ពេល​ព្រឹក»។ ២.«សូម​អរគុណ​ខ្លួនឯង​ដែល​អាច​គ្រប់គ្រង​ភារកិច្ច​ជា​បង្គោល​គ្រួសារ​ដ៏​រឹងមាំ​បាន»។ ៣.«អរគុណ​ខ្លួនឯង​ដែល​ជួប​បញ្ហា​ឈឺផ្សា​គ្រាំគ្រា​យ៉ាង​ណា តែ​មិន​បោះបង់​ខ្លួនឯង​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​កណ្ដោចកណ្ដែង»។ ៤.«ឆ្លងកាត់​ឧបសគ្គ​ច្រើន​ទាំង​ការងារ ស្នេហា មិត្តភាព តែ​នៅតែ​រឹងមាំ និង​ឈរ​យ៉ាង​ហំ​ហាន​បាន អ្នក​ពិត ពិតជា​ត្រូវ​អរគុណ​ខ្លួនឯង​មែន»។ ៥.«អ្នក​គិត​ត្រូវ​ហើយ ដោយ​មិន​ព្រោះ​តែ​បុរស​ម្នាក់ បែរ​ជា​មក​ធ្វើ​បាប​ខ្លួនឯង​នោះ។ ដូចនេះ​គួរតែ​សរសើរ​ចំពោះ​ខ្លួនឯង​ដែល​គិត​បាន​ត្រឹមត្រូវ»។ ៦.«អរគុណ​ខ្លួនឯង​ដែល​យប់​ឡើង​គេង​លក់​យ៉ាង​ស្រួល ហើយ​មិន​បាន​គិត​ពី​គេ​ម្នាក់​នោះ»។ ៧.«គួរតែ​អរគុណ​ចំពោះ​ខ្លួនឯង​ដែល​អាច​រស់នៅ​បាន​យ៉ាង​ល្អ ដោយ​មិន​ចាំបាច់​មាន

ចចក ពពែ និង ឆ្កែ រួមទាំងសត្វដទៃទៀត

រសៀលមួយមានពពែមួយក្បាលកំពុងរត់លេងលើជម្រាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ – ពពែ ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឱ្យមិត្តភក្ដិមកជួយ… – គោ ក្រឡេកទៅឃើញចចកក៏រត់បាត់ទៅ – សេះ ឱនមើលឃើញចចកក៏ដាក់មេផាយបាត់ទៅ – សត្វលាបានឈប់បន្តិច ដឹងថាមានចចកក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ – ជ្រូក ដើរកាត់ គ្រាន់តែឃើញចចកបោលចុះពីភ្នំបាត់ទៅ – ទន្សាយ គ្រាន់តែស្តាប់ឮថាចចករត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ – ឆ្កែ នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់កចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។ – ពពែ ត្រឡប់ដល់ផ្ទះវិញ មិត្តភក្ដិទាំងអស់បានមកសួរសុខទុក្ខ – គោ និយាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឱ្យធ្លាយចេញពោះវៀនមកក្រៅបានណា! – សេះថា៖ ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឱ្យធ្លាយខួរបានណា! – សត្វលាថា៖ ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឱ្យវាភ័យបែកប្រមាត់បានណា! – ជ្រូកថា៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឱ្យរមៀលធ្លាក់ពីលើភ្នំបានណា! – ទន្សាយថា៖ ម៉េច

ទ្រាំ => គ្រាំ => មាំ #មនុស្សស្រី ដែលមានស្នេហា ពេលដែលនាងស្រឡាញ់នរណាម្នាក់ខ្លាំងហើយ នាងនឹងទ្រាំ​ បន្ទាប់ពីទ្រាំ នាងនឹងឈឺគ្រាំ រហូតដល់ស្ពឹក

Image
#មនុស្សស្រី ដែលមានស្នេហា ពេលដែលនាងស្រឡាញ់នរណាម្នាក់ខ្លាំងហើយ នាងនឹងទ្រាំ​ បន្ទាប់ពីទ្រាំ នាងនឹងឈឺគ្រាំ រហូតដល់ស្ពឹក ហើយបន្ទាប់មកទៀត នាងក៏ក្លាយជាមនុស្សស្រីម្នាក់ ដែលរឹងមាំ ចេះដឹកនាំជីវិតខ្លួនឯងបានយ៉ាងល្អ ។ ស្នេហាបែកបាក់ ស្នេហាដែលមានតែការក្បត់ផិត នឹងបង្រៀនមនុស្សស្រីម្នាក់ ឱ្យឆ្លាតក្នុងរឿងស្នេហា នាងនឹងលែងចាញ់បោកអ្នកណា ជាពិសេស ពាក្យសម្ដីផ្អែមលួងលោម ។ មនុស្សស្រីដែលស្អាតៗ មានអ្នកស្រឡាញ់ច្រើន ដល់ថ្នាក់ដណ្ដើមគ្នា មិនប្រាកដទេថានាងជា នារីដែលមានសំណាងក្នុងរឿងស្នេហា មិនប្រាកដទេថា មនុស្សដែលនាងជ្រើសរើស អាចមើលថែថ្នាក់ថ្នមនាងបានយ៉ាងល្អ តែយ៉ាងណា នាងនឹងក្លាយជាមនុស្សស្រីម្នាក់ដែល រឹងមាំខ្លាំងបំផុត ប្រសិនបើភាពអត់ធ្មត់របស់នាងអស់ នាងក៏លែងទ្រាំរងគ្រោះ ព្រោះមនុស្សដែលមិនបានស្រឡាញ់នាង ។

មហាបរាជ័យរបស់លោក ABRAHAM LINCOLN

Image
1816 - គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល 1818 - ម្តាយត្រូវទទួលមរណភាព 1831 - ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម 1832 - ឈរឈ្មោះបោះឆ្នោតជាសមាជិកសភាខេត្ត តែធ្លាក់ 1832 - គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន 1833 - ខ្ចីលុយគេរកស៊ី តែមិនដល់ចុងឆ្នាំក៍ដួលរលំ ហើយសងបំណុល17ឆ្នាំទើបរួច 1834 - ឈរឈ្មោះជាសមាជិកភាពម្តងទៀតតែឈ្នះ 1835 - ភ្ជាប់ពាក្យនឹងស្រីម្នាក់ តែនាងស្លាប់មុនថ្ងៃ រៀបការ 1836 - ឈឺដេកលើគ្រែជាង 6 ខែ 1838 - ឈរឈ្មោះបោះឆ្នោតដណ្តើមតំណែងប្រធាន សមាជិកសភាខេត្ត តែមិនបានសម្រេច 1840 - ឈរឈ្មោះម្តងទៀត តែត្រូវបរាជ័យទៀត 1843 - ឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តតែធ្លាក់ 1846 - ឈរឈ្មោះម្តងទៀត ទើបជាប់ 1848 - ឈរឈ្មោះជាតំណាងរាស្រ្តម្តងទៀតដើម្បីបន្ត តំណែងតែត្រូវបរាជ័យ 1849 - សុំធ្វើប្រធានមន្ទីរដែនដីនិងនគរោបនីកម្មក្នុង រដ្ឋ តែត្រូវគេបដិសេធចោល 1854 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភា តែធ្លាក់ 1856 - ឈរឈ្មោះជាអនុប្រធានាធិបតី តែសំឡេង គាំទ្រមិនដល់100 នាក់ផង 1858 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភាម្តងទៀត តែធ្លាក់ទៀត 1860 - ជាប់ជាប្រធានាធិបតីអាមេរិក ABRAHAM LINCOLN / អ្នកជោគជ័យសុទ្ធតែមានជីវិតតស៊ូទាំងអស់។ រ

រឿងប្លែកៗមនុស្សធ្វើប្រចាំថ្ងៃ

Image
រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ៖ -ស្រឡាញ់ផ្កា តែកាច់ផ្កា -ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង -ទៅហាត់ប្រាណ តែជិះដណ្ដើរយន្ដ -ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប -ស៊ីកប់ៗក្រឡើតដើម្បីយកកម្លាំងទៅសម្រកទម្ងន់ -ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ -ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ ថតរូបបង្ហោះហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ -ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ -ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងអ្នកជិតខាង -និយាយថាទៅដើរលេង តែជិះឡានជិះម៉ូតូ -ប៉ូលីសឲ្យពាក់មួយការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស គេចបានសប្បាយចិត្ត -ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន -ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន -អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន -អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ -អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម -អ្នករៀនពូកែ រកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង -អ្នកសរសេរសៀវភៅ

បុរសចំណាស់លក់ស៊ុត

Image
អានហើយគួរពិចារណា ទាំងអស់គ្នា ស្រ្តីម្នាក់បានសួរបុរសចំណាស់លក់ស៊ុតម្នាក់ “ពូ! លក់សុតយ៉ាងម៉េច?” បុរសចំណាស់ “១គ្រាប់ ៥០០រៀលអ្នកស្រី” ស្រ្តីអ្នកទិញ “១០គ្រាប់ ៣៥០០រៀលខ្ញុំយក បើមិនចឹងទេខ្ញុំទៅហើយ” បុរសចំណាស់ “មកយកតាមតម្លៃអ្នកស្រីចង់បានទៅចឹង សង្បឹមថាជាការកៅឆាយដ៏ល្អមួយចុះ ព្រោះមួយថ្ងៃហើយខ្ញុំលក់មិនដាច់សូម្បីតែមួយគ្រាប់” ស្រ្តីទិញហើយដើរចេញទៅ ដោយដៃកាន់ស៊ុតទាំងញញឹម ព្រោះឈ្នះចិត្តបុរសចំណាស់ទិញស៊ុតបានក្នុងតម្លៃថោក ហើយនាងដើរចូលឡានដ៏ទំនើបមួយ ឆ្ពោះទៅភោជនីយដ្ឋានដ៍ល្បីជាមួយមិត្តរបស់នាង នាងកម្មង់អ្វីដែលនាងត្រូវការ រួចធ្វើការគិតលុយត្រូវចំណាយ ៦៥ដុល្លារ នាងអោយ ៧០ដុល្លារដោយប្រាប់ម្ចាស់ហាងមិនបាច់អាប់ទេទុកលុយនឹងទៅ។ លុយ ៥ដុល្លារមិនអាប់វាជារឿងធម្មតាមួយសម្រាប់ម្ចាស់ហាង ប៉ុន្តែវាជារឿងដែលឈឺចាប់បំផុតសម្រាប់បុរសចំណាស់លក់ស៊ុតចំពោះលុយ ១៥០០រៀល។ ចំណុចដែលត្រូវគិត - ហេតុអីយើងតែងតែបង្ហាញអំណាចរបស់យើងទៅលើមនុស្សដែលកំពុងត្រូវការម្នាក់? ហេតុអ្វីយើងតែងតែបង្ហាញភាពថ្លៃថ្នូររបស់យើងទៅលើមនុស្សដែលមិនដែលចង់បានភាពថ្លៃថ្នូរពីយើង? - ហេតុអ្វីយើងសប្បាយចិត្តខ្លាំងម្លេះពេលយើងបានឈ្នះលើមនុស្សទន់ខ្សោយជាងយើង ទាំងយើងដឹងថាយើងនឹងឈ្នះរួចទៅហើយ?