Posts

Showing posts from February, 2023

ចូរថែរក្សាសុខភាពដូចសឺម៉ាអ៊ី

Image
ទូកមិនបានលិចទឹកទេ ពីព្រោះទឹកនៅជុំវិញខ្លួនវា ទូកដែល លិចទឹកក៏ព្រោះតែទឹកវាចូលទៅក្នុងទូក ចូរកុំអោយបញ្ហានៅជិត ខ្លួនរបស់អ្នកចូលទៅក្នុងខ្លួនរបស់អ្នក វានិងលិចដូចទូកដូច្នេះដែរ ។ រៀនបដិសេធខ្លះទៅ រៀនយល់ពីអារម្មណ៍ខ្លួនឯងខ្លះផង មិនមែនបំរើគេគ្រប់យ៉ាង ហើយមកស្រែកថាខ្លួនឯងហត់ខ្លាំងណាស់ ។ ភាពពិសពុលរបស់ សឹ ម៉ាអុី គឺសុខភាព ឆាវឆាវបានស្លាប់ សឹ ម៉ាអុី មិនថ្វី កូនឆាវឆាវ ឆាវ ភី បានស្លាប់ សឹ ម៉ាអុីមិនថ្វី ចៅរបស់ ឆាវឆាវ បានស្លាប់ សឹ ម៉ាអុីមិនថ្វី ជូ កឺលាង បានចាញ់ ឈឺក្អួតឈាម ទីបំផុតអំណាចធ្លាក់មកត្រកូល សឹ ម៉ាអុី បានយ៉ាងរលូន ។ មានប្រយោគ ៤ ឃ្លាដែលគេនិយាយ ១ . មានជីវិតរស់នៅគឺជារឿងជ័យជំនះ ២ . រកប្រាក់បានគឺ ជារឿងសប្បាយ ៣ . យសសក្តិនឹងតំណែងជារឿងបណ្តោះអាសន្ន ៤ . សុខភាពដែលល្អនោះ គឺជារឿងគោលដៅ ដូច្នេះការដែលមានសុខភាពល្អនោះ គឺជាហេតុផលពិតប្រាកដ ចូរគ្រប់គ្នាត្រូវតែថែទាំសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត អោយល្អ ទ្រព្យសម្បតិ្តនឹងកើនឡើង