Posts

Showing posts from October, 2018

តម្លៃមនុស្ស

Image
តម្លៃរបស់មនុស្សស្ថិតនៅត្រង់ណា? នៅក្នុងសង្គមយើងនេះ បុគ្គលមួយចំនួនបានឱ្យតម្លៃមនុស្សខុសៗគ្នា ខ្លះឱ្យតម្លៃលើចំណេះដឹង ប្រាជ្ញា គំនឹត ខ្លះទៀតឱ្យតម្លៃរបស់មនុស្សលើតួនាទី មុខតំណែង បុណ្យសក្តិ អំណាច រីឯបុគ្គលខ្លះឱ្យតម្លៃមនុស្សលើទ្រព្យសម្បត្តិ ។ល។ សូមបងប្អូន មិត្តទាំងអស់អានទស្សនៈខាងក្រោម ហើយយកពេលវេលាបន្តិចពិចារណាសាកល្បងមើល បន្ទាប់មកសូមឆ្លើយ តើតម្លៃរបស់មនុស្សស្ថិតនៅត្រង់ណា? -មនុស្សទាំងឡាយមានបរិសុទ្ធបាន ដោយការងារដែលខ្លួនបានធ្វើត្រូវ,  ដោយវិជ្ជាដែលខ្លួនចេះដឹងពិតប្រាកដ, ដោយគុណធម៌ដែលខ្លួនបានប្រតិបត្តិល្អ, ដោយសីលធម៌ដែលខ្លួនបានអប់រំប្រពៃ ជីវិតខ្ពង់ខ្ពស់ និងមិនមែនដោយទ្រព្យសម្បត្តិនោះទេ។ -អាយុជីវិតក្តី ទ្រព្យសម្បត្តិក្តី និងឋានៈ បុណ្យសក្តិ វាពុំមែនជាតម្លៃពិតរបស់មនុស្សឡើយ គឺសីលធម៌និងគុណធម៌នោះទើបជាតម្លៃរបស់មនុស្ស។ -តម្លៃដ៏ពិតប្រាកដរបស់មនុស្ស គឺការឈានទៅដល់ភាវៈដែលចាកផុតពីអត្តានិងកិលេសផ្សេងៗ។ ទ្រព្យសម្បត្តិ បុណ្យសក្តិ អំណាចមិនមែនជាគោលការណ៍ចម្បងនៃការរស់នៅរបស់មនុស្សឡើយ។ -តម្លៃពិតរបស់មនុស្សជាតិ គឺត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវព្រហ្មវិហារធម៌ អហិង្សាធម៌ សច្ចធម៌ ការ អធ្យាស្រ័យ និងការសន្តោសប្រោសប្រណី សុចរិតធម៌

សេនាប្រមុខ លុន នល

Image
ប្រវត្តិសាស្ត្រខ្មែរ (កុំរំលងគួរអាន) លោក លន់ នល់ នៃរបបសាធារណរដ្ឋខ្មែរ (អុ៊ំប្រុសរបស់ខ្ញុំ ២រូប ម្នាក់ជា ប៉េអឹម និង ម្នាក់ទៀតជា ទាហាន បានស្លាប់នៅ ខេត្ត កំពង់ឆ្នាំងក្នុងការទប់់ស្កាត់មិនឲ្យខ្មែរក្រហមចូលកាន់កាប់អំណាច) ពួកបញ្ញាវ័ន្តខ្មែរ  ដែលនៅរស់រានមានជីវិតបន្ទាប់ពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម ចន្លោះ ថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ ថ្ងៃទី ០២ ធ្នូ ១៩៧៨ តែងផ្តល់តម្លៃជូនលោកសេនាប្រមុខ លន់ នល់ អតីត ប្រធានាធិបតីនៃរបបសាធារណរដ្ឋខ្មែរ ថាជាអ្នកដឹកនាំកំពូលដែលបានខិតខំទប់ស្កាត់ មិនឲ្យមានរបបខ្មែរក្រហមនៅ កម្ពុុជា នាទសវត្សរ៍ទី ៧០។ ពួកខ្មែរកុម្មុយនិស្ត ត្រូវបាន បង្កើតឡើងដោយប្រទេសជិតខាងនាឆ្នាំ ១៩៥១ ក្នុងសហព័ន្ធ ឥណ្ឌូចិន(ខ្មែរ លាវ យួន )  គឺ ក្នុងសម័យកាលសង្គ្រាមត្រជាក់ រវាងប្លុកលោកសេរី និង ប្លុកកុម្មុយនិស្ត  ដែលបានទាញទម្លាក់ កម្ពុជា ចូលភ្នក់ភ្លើងសង្គ្រាម តាមមហិច្ឆិតារបស់ប្រទេសជិតខាងដែលមានបំណងបំផ្លាញខ្មែរ ដែលបានទទួលឯករាជ្យពី ពួកអាណានិគមន៍ បារាំងសេស  ដែលកាលណោះ  យួន និង លាវ មិនត្រូវបានបារាំងប្រគល់ឯករាជ្យជូនឡើយ ជាហេតុ បណ្តាលឲ្យមានការច្រណែននិង កម្ពុជា  ទើបរិះរកល្បិចបង្ករវិនាសសកម្មដល់ខ្មែរដើម្បីវិនាស សាបសូន្យពីទឹកដី

ជំងឺបាក់ទឹកចិត្ត(depression)

Image
[1] អាការៈជំងឺបាក់ទឹកចិត្ត (Depression) : 1. ពិបាកចិត្តដោយគ្មានមូលហេតុ 2. គិតច្រើន 3. ឧស្សាហ៍ឈឺក្បាល 4. ឧស្សាហ៍ឈឺក្រពះ 5. ចង្វាក់បេះដូងឧស្សាហ៍លោតញ៉ាប់ 6. ឆាប់ភ័យរន្ធត់ ឆាប់អន់ចិត្ត ឆាប់យំ 7. ឧស្សាហ៍សុបិន្តអាក្រក់ ឫ សុបិន្តយូរៗ 8. មានអារម្មណ៍ពិបាកចិត្តពេលស្តាប់បទ sad ដោយគ្មានមូលហេតុ 9. ពេលខ្លះពិបាកដកដង្ហើម ឫ ថប់ដង្ហើម ចំណុចខ្លះស្រដៀងនឹងជំងឺគាំងបេះដូងដែរ 🙂🙂 [2] Depression ជាជំងឺមួយដែរចាស់ៗគាត់មិនយល់គាត់គិតថាវាគ្រាន់តែជារឿងធម្មតាៗ... រហូតយូរៗទៅវាក្លាយទៅជាការបាក់ទឹកចិត្តមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការមនុស្សជុំវិញខ្លួនមិនយល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯងមិនចូលចិត្តភាពរញ៉េរញៃមនុស្សច្រើនលាក់បាំងរឿងពិបាកចិត្តទុកតែម្នាក់ឯងខឹងមួរម៉ៅច្រើនមានពេលខ្លះគិតរហូតទាល់តែធ្វើអោយខ្លួនឯងមានអារម្មណ៍ថាពិបាកចិត្តអត់មូលហេតុ យូរៗទៅយើងអត់អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន​ យើងអត់ដឹងថាត្រូវធ្វើម៉េចទើបកុំអោយខ្លួនឯងគិតច្រើន យើងអត់ដឹងថាត្រូវធ្វើម៉េចទើបអាចបញ្ជាវាបាន រហូតធ្វើអោយយើងស្វែងរកវិធីងាយៗដើម្បីបញ្ឈប់វា តែងតែលេបថ្នាំងងុយដេករាល់យំដើម្បីកុំអោយគិតច្រើន លេបតាំងពីមួយគ្រាប់រហូតដល់3គ្រប់ដើម្បីអោយគេងលក់ ហើយតែងតែ