Posts

Showing posts from December, 2019

ភ្នែកទី3

Image
បើកភ្នែកទី៣ Pineal Gland (Third Eye) វាមិនមែនជាមន្តអាគមន៍អ្វីទេ ក៏មិនមែនរឿងប្រឌិតដែរ, រឹតតែមិនមែនជារឿងហេតុកើតពីរោគផ្លូវចិត្តណាមួយដែរ។ ប៉ុន្តែ បើអ្នកចង់មានវា ឬចង់ប្រើវា អ្នកត្រូវជម្រុះចោលចិត្តប្រមាថ និងចិត្តល្អក់កករក្នុងការជឿលើភវង្គ(វិថីចិត្ត)របស់ខ្លួន ដែលវាមិនមែនពិការនោះទេ តែមនុស្សគ្រប់គ្នារមែងមានជានិច្ច។ ខ្ញុំសូមសារភាពថា ខ្ញុំមិនបានអានច្រើនដល់ទៅរាប់សិប រាប់រយសៀវភៅអ្វីទេ។ គឺរាល់អ្វីដែលខ្ញុំដឹង និងលើកមកចែករំលែក គឺបានមកពីភវង្គចិត្តរបស់ខ្ញុំញុាំងឲ្យខ្ញុំដឹងឯង យល់ឯង(ជ្រៅ) រហូតដល់៨០%គឺ ទទួលបានមកពីលំហ(បណ្ណាល័យលំហ) ជាជាងការបានអានផ្ទាល់ពីសៀវភៅ, ជាបន្តបន្ទាប់ ដែលនេះហៅថា"ឧបនិស្ស័យ"។ ការបណ្តុះបណ្តាលឧបនិស្ស័យកើតឡើងដោយបច្ច័យ២យ៉ាង, ទី១ដោយដំណរពូជធម្មជាតិ និងទី២បច្ចុប្បន្នភាពនៃកាយ វាចារ និងចិត្តរបស់យើងប្រព្រឹត្ត។  ទ្វារចិត្ត(ភ្នែកទី៣)ត្រូវបានបើក វិថីចិត្តចាប់ផ្តើមមានដំណើរ ឧប្បញាណចាប់ផ្តើមភ្ញោច ដាស់ដល់កោសិកាខួរក្បាល រហូតសតិរបស់យើងចាប់ផ្តើមស្រាលទៅៗ ដូចស្លាបចក្ររបស់យន្តហោះកំពុងវិលញាប់ទៅៗ រហូតអាចហោះបាន។ ខួរក្បាលចាប់ផ្តើមល្ហល្ហេវ វិលវល់ស្ទើរទប់មិនចង់ជាប់ ឯរាងកាយស្ទើរត្រដរខ្យល់ រកកល់ចង់សន្លប់ស្មារ

មរណភាព លន់ នល់

Image
លន់ នល់ គាត់ឈឺចិត្តរហូតធ្លាក់ខ្លួនឈឺ ព្រោះដើរខុសមួយជំហាន!! (ទសវត្ស 80) មុនគាត់ស្លាប់គាត់និយាយថា គាត់ស្ដាយដែលបណ្ដោយអោយរាស្រ្ដខ្មែរស្លាប់ ព្រោះតែដៃទន់ជ្រាយរបស់គាត់។ អ្វីៗវាជាវិប្បដិសារីក្នុងអតីតកាល តែពេលនេះលោកទាំង៣ បានទៅជួបជុំគ្នាហើយ តាំងពីគ្រូ សិស្ស និងមេទ័ពជំនិត។ សូមលោកទាំង ៣ ទៅដោយស្ងប់ចិត្ត...បើទោះបីក្មេងៗជំនាន់ក្រោយមិនបានដឹងរឿងពិត តែយ៉ាងហោចណាស់ នៅមានមនុស្ស មួយចំនួនតូចដូចពួកខ្ញុំគោរព នូវវីរៈភាពដ៏អង់អាច របស់លោកមេទ័ព។ ដៃទន់ជ្រាយនោះជាអ្វី?? គឺការមិនតតាំង ហើយប្រគល់អំណាចជូន សម្ដេចតាវិញនៅឆ្នាំ1975 នោះជាវិប្បដិសារីយ៉ាងធ្ងន់ធ្ងរ...វិប្បដិសារីមួយទៀត គឺលោកជាមនុស្សស្មោះស្ម័គ្រនឹងព្រះអង្គពេក។ ផ្លូវ២ ដែលលោកពិបាកសំរេចទី១ សម្ដេចជួនណាតបានផ្ដាំទី២ គឺទឹកចិត្តពុះកញ្ជ្រោលរបស់សេរីនិយម បណ្ដេញវៀតកុង។ ហេតុផលសភា អនុម័តបោះឆ្នោត ដកសេចក្ដីទុកចិត្តពីព្រះអង្គ សីហនុ ជាហេតុអោយ លន់ នល់ មិនអាចគោរពតាមបណ្ដាំ សម្ដេចជួនណាត ទៅទៀត។ ហើយបើមិនដកសម្ដេចសីហនុពេលនោះ មិនអាចលុបកិច្ចសន្យា និងគ្មានអំណាចទ័ពដេញយួន ដូច្នេះប្រទេសច្បាស់ណាស់គឺធ្លាក់ចូលក្នុងក្នុងដៃរបស់យួន។ ដោយសម្ដេចសីហនុ ត្រូវបានលួងលោមព្រះទ័យ ពីពួកឆ្វេងនិយមដើម្បីបានបល័ង្កវិញ

ប្រវត្តុិសង្រាមនៅសម័យសាធារណរដ្ឋ

ដោយ bf acc Mara Sonis  នៅដើមឆ្នាំ១៩៧៣ សន្ធិសញ្ញាទីក្រុងប៉ារីស រវាងអាមេរិចនិងយួនកុម្មុយនីស្ត បានតម្រូវឲ្យកងទ័ពយួនខាងជើងនិងកងទ័ពយៀកកុង ដកចេញពីប្រទេសកម្ពុជា។ ទីក្រុងហាណូយ ក៏សុខចិត្តយល់ព្រម ព្រោះថា កងទ័ពខ្មែរក្រហមក៏មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីវាយយកទីក្រុងភ្នំពេញដោយខ្លួនឯងបាន តែកងទ័ពយួនកុម្មុយនិស្តបានត្រៀម ធ្វើអន្តរាគមន៍ជានិច្ច នៅផ្នែកខាងជើងនិងបូព៌ា។ នៅពេលកងទ័ពខ្មែរក្រហម វ៉ៃលុកយ៉ាងឆាប់រហ័ស ឆ្ពោះទៅទីក្រុងភ្នំពេញ ដោយកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនស្បៀង អស់គ្មានសល់ ប្រជាជននៅតាមជនបទ ក៏នាំគ្នារត់ចូលទីក្រុងភ្នំពេញជាច្រើន ជាហេតុធ្វើឲ្យប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ កើនចំនួនដល់ទៅ ២លាន ៥សែននាក់។ បើកុំតែបានសហរដ្ឋអាមេរិច ដឹកស្បៀងមកឲ្យតាមយន្តហោះ យកមកឲ្យនោះទេ កុំអីអ្នកដែលរស់នៅទីក្រុងភ្នំពេញ ប្រហែលជាដាច់ពោះស្លាប់ ឬប្រកាប់ប្រចាក់គ្នា ដណ្ដើមអង្ករ ដោយគេចពុំផុតឡើយ។ នៅឆ្នាំ ១៩៧៣_១៩៧៤ ដោយសំអាងលើសន្ធិសញ្ញាទីក្រុងប៉ារីស អាមេរិចបានរៀបចំខ្លួនបោះបង់របបសាធារណរដ្ឋចោលតែម្ដង ហើយបង្ខំឲ្យលោកសេនាប្រមុខលន់ នល់ ធ្វើការចរចាជាមួយរដ្ឋាភិបាលរួបរួមជាតិ របស់សម្ដេចសីហនុ។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣ លោកហិន្រី ឃីសស៉ីងើ មកទីក្រុងភ្នំពេញដើម្ប