ភ្នែកទី3

បើកភ្នែកទី៣ Pineal Gland (Third Eye)

វាមិនមែនជាមន្តអាគមន៍អ្វីទេ ក៏មិនមែនរឿងប្រឌិតដែរ, រឹតតែមិនមែនជារឿងហេតុកើតពីរោគផ្លូវចិត្តណាមួយដែរ។ ប៉ុន្តែ បើអ្នកចង់មានវា ឬចង់ប្រើវា អ្នកត្រូវជម្រុះចោលចិត្តប្រមាថ និងចិត្តល្អក់កករក្នុងការជឿលើភវង្គ(វិថីចិត្ត)របស់ខ្លួន ដែលវាមិនមែនពិការនោះទេ តែមនុស្សគ្រប់គ្នារមែងមានជានិច្ច។

ខ្ញុំសូមសារភាពថា ខ្ញុំមិនបានអានច្រើនដល់ទៅរាប់សិប រាប់រយសៀវភៅអ្វីទេ។ គឺរាល់អ្វីដែលខ្ញុំដឹង និងលើកមកចែករំលែក គឺបានមកពីភវង្គចិត្តរបស់ខ្ញុំញុាំងឲ្យខ្ញុំដឹងឯង យល់ឯង(ជ្រៅ) រហូតដល់៨០%គឺ ទទួលបានមកពីលំហ(បណ្ណាល័យលំហ) ជាជាងការបានអានផ្ទាល់ពីសៀវភៅ, ជាបន្តបន្ទាប់ ដែលនេះហៅថា"ឧបនិស្ស័យ"។
ការបណ្តុះបណ្តាលឧបនិស្ស័យកើតឡើងដោយបច្ច័យ២យ៉ាង, ទី១ដោយដំណរពូជធម្មជាតិ និងទី២បច្ចុប្បន្នភាពនៃកាយ វាចារ និងចិត្តរបស់យើងប្រព្រឹត្ត។ 

ទ្វារចិត្ត(ភ្នែកទី៣)ត្រូវបានបើក វិថីចិត្តចាប់ផ្តើមមានដំណើរ ឧប្បញាណចាប់ផ្តើមភ្ញោច ដាស់ដល់កោសិកាខួរក្បាល រហូតសតិរបស់យើងចាប់ផ្តើមស្រាលទៅៗ ដូចស្លាបចក្ររបស់យន្តហោះកំពុងវិលញាប់ទៅៗ រហូតអាចហោះបាន។ ខួរក្បាលចាប់ផ្តើមល្ហល្ហេវ វិលវល់ស្ទើរទប់មិនចង់ជាប់ ឯរាងកាយស្ទើរត្រដរខ្យល់ រកកល់ចង់សន្លប់ស្មារតី។ "Moment of feeling into cosmic"

កិច្ចនេះមិនងាយស្រួលទេ តែបើយើងមានវិន័យក្នុងការគិត នោះយើងនឹងអាចបន្តត្រាច់ចរ ទៅរកទិន្ន័យសកលដ៏ធំល្វឹងល្វើយនោះបន្តិចម្តងៗបាន។ វិន័យនៃការគិតគឺសំដៅទៅលើការមិន ធ្វេសប្រហែស, ប្រមាថ, ពុះកញ្ជ្រោល អន្ទះសា, ភ្លេចខ្លួនមិនឈនៅចំណុចកណ្តាល...។
បន្ទាប់ពីនោះមក អ្នកនឹងចាប់ផ្តើមស្គាល់ញាណទី៧ ៨ និង៩របស់អ្នក(គ្រាន់តែកំរឹតតិច រឺច្រើនប៉ុណ្ណោះ)។ ព័ត៌មានជាច្រើនចាប់ផ្តើមកើតមានក្នុងលំហអង្គចងចាំរបស់យើង (តាមពិតវាមានស្រាប់ គ្រាន់តែបើក unlock មកប្រើប៉ុណ្ណោះ), យើងអាចមើលយល់នូវហេតុទាំងឡាយដោយទាញយក ហេតុផលបានច្រើនជាងមុន ជ្រៅជាងមុន រហូតអាចមើលវាសនាខ្លះៗរបស់បុគ្គលម្នាក់ៗបាន និងសូម្បីដំណើរសកលទៅណាមកណាទៀតផង។

២៦០០ឆ្នាំមុន មានបុគ្គលម្នាក់អង្គុយតែក្រោមដើមឈឺ មិនមានអុីនធើណេត មិនមានវិទ្យុទាក់ទង មិនមានគម្ពីរអ្វីឡើយ តែបុគ្គលម្នាក់នោះអាចដឹងរឿងសកលជាច្រើន បែបវិទ្យាសាស្ត្រ និងទស្សនៈវិជ្ជាក្នុងកំរឹតកំពូល រហូតក្លាយជាអរិយៈបុគ្គលបាន ដែលអាចមើលពីប្រវត្ដិសាស្ត្រកន្លងទៅរាប់លានឆ្នាំ និងមើលទៅអនាគតរាប់លានឆ្នាំបានទៀតផង។

ផលប្រយោជន៍នៃភ្នែកទី៣ គឺវាអាចជួយឲ្យយើងក្លាយជាបុគ្គលប្រាកដនិយម ធម្មជាតិនិយម ព្រហ្មវិហាធម៌និយម និយាយរួមគឺធ្វើឲ្យយើងបានប្រសើរឡើង។ ភ្នែកទី៣ពុំត្រូវបានស្វាគមន៍ដោយបុគ្គលអាក្រក់ឡើយ ពីព្រោះវាហាក់ដូចជានៅភពផ្សេងគ្នាដូច្នោះ។ ផលប៉ះពាល់គឺ យើងអាចនឹងខូចអវយវៈ រឺកាយសម្បទា ដោយសារការប្រើប្រាស់ថាមពលចិត្តខ្លាំងពេក (នេះមកពីសមាធិ របស់យើងនៅមានកំរឹត) ជួនកាលយើងសូម្បីលែងត្រលប់មកនៅក្នុងរាងកាយយើងវិញ ដោយបណ្តោយឲ្យរាងកាយយើងក្លាយជារុក្ខជាតិ រឺស្លាប់ភ្លាមៗតែម្តង។

ដូច្នេះហើយរាល់ការប្រឹងសរសេរម្តងៗរបស់ខ្ញុំ ខ្ញុំរមែងមានវិបត្តិខ្លះដូចរៀបរាប់ខាងលើ តែមានរឿងខ្លះវាមកដោយថាមពលពេញលេញ ហើយវាមិនបានប៉ះពាល់ដល់សុខភាពអ្វីឡើយ។

ការចែករំលែកនេះធ្វើឡើងនៅក្នុងក្រុម អ្នកដែលស្រលាញ់វិទ្យាសាស្ត្រ និងប្រហែលសូម្បីចិត្តសាស្ត្រនានា។ ដូច្នេះសូមធ្វើការស្រង់អត្ថន័យក្នុងអត្ថបទយកជាប្រយោជន៍តាមការគួរ។ សំរាប់អ្នកពុំអាចយល់បាន ក៏សូមអភ័យទោស និងសូមព្យាយាមស្វែងយល់បន្ថែម ត្បិតនេះពុំមែនជាការផ្តល់ឲ្យដោយអវិជ្ជមាននោះទេ៕

សូមអរគុណ
ប្រភព fb wong sophal




Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?