Posts

Showing posts from January, 2020

កណ្តុរនៅក្នុងពាង

Image

ក្រដាសប្រាក់20ដុល្លា

Image
#លុយក្រដាស២០ដុល្លារ នៅ​ក្នុង​ថ្នាក់​រៀន​នៃ​សាកលវិទ្យាល័យ​មួយ​មាន​និស្សិត​ប្រមាណ​២០០​នាក់ សាស្ត្រាចារ្យ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​បាន​ចូល​មក​បង្រៀន​ និង​ចាប់​ផ្ដើម​មេរៀន​ដោយ​លើក​ក្រដាស​ប្រាក់​ ២០ដុល្លារ បង្ហាញ​សិស្ស ហើយ​សួរ​ថា "អ្នក​ណា​ខ្លះ​ចង់​បាន​លុយ​២០​ដុល្លារ​នេះ?” សិស្ស​ជា​ច្រើន​លើក​ដៃ។ លោក​សាស្ត្រាចារ្យ​ក៏​​និយាយ​ថា "ខ្ញុំ​នឹង​ឱ្យ​លុយ​២០​ដុល្លារ​នេះ​ទៅ​អ្នក​ដែល​ចង់​បាន តែ​​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ​ដាក់​លុយ​នេះ...” និយាយ​បណ្ដើរ លោក​ខ្ញីវខ្ញូវ​ក្រដាស​ប្រាក់​នេះ​បណ្ដើរ។ លោក​គ្រូ​ក៏​សួរ​ទៀត​ថា "ពេល​នេះ​មាន​អ្នក​ចង់​បាន​លុយ​នេះ​ទៀត​ទេ?” សិស្ស​ជា​ច្រើន​នៅ​តែ​លើក​ដៃ​ដូច​មុន។ ​លើក​នេះ​សាស្ត្រាចារ្យ​ក៏​មើល​ទៅ​សិស្ស​ទាំង​អស់​ដែល​នៅ​ក្នុង​សាល ហើយ​និយាយ​ទៀត​ថា "ចុះ​បើ​ខ្ញុំ​ធ្វើ​បែប​នេះ?” លោក​បាន​ទម្លាក់​លុយ​លើ​​​ការ៉ូ​ហើយ​យក​ជើង​ជាន់​ពី​លើ រួច​សួរ​ទៀត "អ្នក​ណា​ខ្លះ​ចង​បាន​លុយ​នេះ?” នៅ​តែ​មាន​អ្នក​លើក​ដៃ​ចង់​បាន។ មក​ដល់​ចំណុច​នេះ ​សាស្ត្រាចារ្យ​ក៏​ងក់​ក្បាល​ ហើយ​និយាយ "សិស្ស​ទាំង​ឡាយ​ជា​ទី​ស្រឡាញ់! ​ថ្ងៃ​នេះ​ប្អូន​ៗ​រៀន​សូត្រ​បាន​មេរៀន​ដ៏​មាន​តម្លៃ​ណាស់។ ឃើញ​ទេ? មិន​ថា

ជនជាតិកូរ៉េបរិច្ចាគមាសស្តារសេដ្ឋកិច្ច

Image
ជនជាតិកូរ៉េខាងត្បូងបរិច្ចាគមាសស្ដារសេដ្ឋកិច្ចប្រទេសក្នុងឆ្នាំ ១៩៩៨ ២១ឆ្នាំមុន កូរ៉េខាងត្បូងហៀបតែនឹងធ្លាក់ចូលក្នុងការក្ស័យធុនទៅហើយ។ វិបត្តិហិរញ្ញវត្ថុនៅអាស៊ីរីករាលដាលដូចជាវីរុសអញ្ចឹង។ ប្រទេសជាច្រើនដូចជាថៃ ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសអាស៊ីផ្សេងៗទៀតក៏ត្រូវរងគ្រោះដោយសារវាផងដែរ វាអាចនឹងធ្វើអោយសេដ្ឋកិច្ចសាកលលោកអន្តរាយបើសិនជាគេមិនអាចដោះស្រាយវាបានទាន់ពេលវេលា។ មុនឆ្នាំ ១៩៩៧ ប្រទេសកូរ៉េខាងត្បូងត្រូវបានចាត់ទុកជាគម្រូសេដ្ឋកិច្ចរឹងមាំមួយ ពីប្រទេសដែលធ្លាប់ក្រោមអាណានិគមជប៉ុន តែបានផ្លាស់ប្ដូរមុខមាត់យ៉ាងលឿនមិនគួរអោយជឿនៅចុងសតវត្សទី២០ ដោយពឹងលើការគោលនយោបាយវ័យឆ្លាត និងការវិនិយោគខ្លាំងក្លាទៅលើវិស័យអប់រំ។ កូរ៉េ(ខាងត្បូង) បានរីកចម្រើនក្លាយជាប្រទេសសេដ្ឋកិច្ចធំទី១១លើលោក ប្រជាជនអាចរកចំណូលបានច្រើន និងរស់នៅស៊ីវិល័យតាមរបៀបលោកខាងលិច ប៉ុន្តែក្នុងឆ្នាំ ១៩៩៧ វិបត្តិបានមកដល់សេអ៊ូល សកម្មភាពជំនួញបានថមថយ ហើយឥណទានលែងដំណើរការ ធនាគារដួលរលំ ក្នុងពេលដែលធនាគារដែលអាចដំណើរការបានក៏លែងផ្ដល់កម្ចីរ។ ភាពជោគជ័យដែលគេបានជួបប្រទះ ចាំផ្ដើមដាំក្បាលចុះក្រោម ឯសន្ទនីយសេដ្ឋកិច្ចចាប់ផ្ដើមរីងស្ងួតអស់។ វិនិយោគិនបរទេសជាង ១៨ពាន់លានដុល្លាបាននាំគ្នាវេ

ជាតិសាសន៍មួយអាចរលាយបានដោយសារអ្វី?

Image
សាស្រ្តាចារ្យជនជាតិអាហ្វ្រិកម្នាក់បានសរសេរសារមួយថា៖ ចង់អោយជាតិសាសន៍មួយដួលរលំគេមិនបាច់ប្រើអាវុធបរមាណូ រឺក៏មីស៊ីលចម្ងាយឆ្ងាយទេ។ អ្វីដែលគេអាចធ្វើគឺបន្ថយគុណភាពការអប់រំតាមរយៈការអនុញ្ញាតអោយសិស្សលួចបន្លំពេលប្រឡង។ - អ្នកជំងឺស្លាប់ក្នុងដៃគ្រូពេទ្យដែលប្រឡងជាប់ដោយសារបន្លំ។ - អគាររលំក្នុងដៃវិស្វករដែលប្រឡងជាប់ដោយសារបន្លំ។ - លុយបាត់ក្នុងដៃគណនេយ្យករដែលប្រឡងជាប់ដោយសារបន្លំ។ - មនុស្សធម៌រលាយក្នុងដៃអ្នកប្រាជ្ញខាងសាសនាដែលប្រឡងជាប់ដោយសារបន្លំ។ - យុត្តិធម៌បាត់បង់ក្នុងដៃចៅក្រមដែលប្រឡងជាប់ដោយសារបន្លំ។ - អវិជ្ជាកើនពាសពេញខួរក្បាលក្មេងៗដែលរៀនជាមួយគ្រូដែលប្រឡងជាប់ដោយសារបន្លំ។ ការរលំនៃការអប់រំជាការរលំរបស់ជាតិសាសន៍។ ប្រភព fb fb page share+

មនុស្សសម័យសតវត្សទី21

Image
#នេះជាសតវត្សទី21 ជាកន្លែងដែល -ស្នេហាដើម្បីតែការរួមភេទងាយស្រួលរកណាស់ គ្រប់ទីកន្លែង ចំណែកស្នេហ៍ពិតពិបាករកដូចរាវរកម្ជុលក្នុងបាតសមុទ្រ។ -មនុស្សស្រីឥឡូវបាត់បង់ទូរស័ព្ទមានអារម្មណ៍ឈឺចាប់ជាងបាត់បង់ភាពបរិសុទ្ធទៅទៀត។ -អ្វីទៅទើបហៅថាទាន់សម័យ ប្រសិនបើអ្នកមិនចេះផឹក មិនចេះជក់អ្នកជាមនុស្សមិនចុះសង្គម មិនទាន់សម័យ។ -អ្នកមិនចេះបោកប្រាស់គេថា មិនចេះ មិនឆ្លាត មិនវៀងវ័យ។ -បន្ទប់ទឹក កន្លែងជុះអាចន៍ ក្លាយជាកន្លែងថតរូបដ៏ពេញនិយម។ -ប្រាសាទបុរាណជាកន្លែងដែលគេធ្វើការណាត់ជួបសាសងស្នេហាគ្នា ប្រហែលគេទៅរៀនម៉ោងប្រវត្តិ។ -ភាពស្មោះត្រង់ពិបាកធ្វើ ការគោរពបូជាហួសសម័យ និយាយភូតកុហកស្រួលដូចស៊ីបាយ។ -ស្ត្រីខ្លាចមានផ្ទៃពោះណាស់ តែមិនខ្លាចរោគឆ្លងតាមការរួមភេទទេ។ -ហៅភីសា លឿនជាងឡានសង្គ្រោះបន្ទាន់ទៅទៀត។ -តម្លៃមនុស្សស្ថិតលើទ្រព្យសម្បត្តិ និងសម្ភារៈនិយមខាងក្រៅ។ -ស្រី ប្រុស ខ្លាចជីវិតរៀបការ តែចូលចិត្តរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដេក នៅជាមួយគ្នាលែងគិតប្រពៃណី។ -អ្នកដែលយកអារម្មណ៍អ្នកដទៃមកលេងសើច តែងទទួលបានសុភមង្គល អ្នកដើរតាមបេះដូង និងស្មោះត្រង់ តែងតែទទួលការឈឺចាប់។ នេះជាសង្គមក្នុងសតវត្សទី21 ប្រភព៖ អត្ថបទ fb page share+

សំណាងល្អ សំណាងអាក្រក់

មានគ្រួសារកសិករចិញ្ចឹមសេះមួយមានកូនប្រុសម្នាក់ ថ្ងៃមួយឪពុកបានឲ្យកូនប្រុសទៅឃ្វាលសេះនៅជើងភ្នំមួយ ល្ងាចឡើងកូនប្រុសក៏បានឃ្វាលសេះចូលក្រោល ពេលនោះស្រាប់តែបាត់សេះញីមួយក្បាល ហើយឪពុកក៏ស្ដីបន្ទោសកូនរបស់គាត់យ៉ាងខ្លាំង(វាជាសំណាងអាក្រក់របស់គាត់)៤ថ្ងៃក្រោយមកសេះញីនោះក៏បានត្រលប់មកវិញហើយថែមទាំងនាំសេះឈ្មោលមួយយ៉ាងស្អាតមកជាមួយផងដែរ(ឪពុកថាបើសេះញីមិនបាត់ក៏មិនបានសេះឈ្មោលសង្ហានេះដែរ) ក្រោយមកកូនប្រុសរបស់គាត់ក៏បានធ្លាក់ពីលើខ្នងសេះដែលចូលមកតាមសេះញីនោះបាក់ជើង(ឪពុកថាបើគ្មានសេះឈ្មោះនេះកូនគាត់ក៏មិនបាក់ជើងដែរ)ក្រោយមកស្រុកកើតសង្រ្គាមគេចាប់យុវជនទៅធ្វើទ័ពទៅច្បាំងតែកូនរបស់គាត់បាក់ជើងមិនអាចទៅបាន ក្រោយមកលឺថាកងទ័ពត្រូវស្លាប់ក្នុងសមរភូមិអស់(ឪពុកថាសំណាងដែលកូនគាត់ធ្លាក់ពីខ្នងសេះបាក់ជើងកុំអីស្លាប់ក្នុងសមរភូមិបាត់ហើយ)។@ពេលខ្លះយើងគិតថាវាជារឿងអាក្រក់នៅថ្ងៃនេះតែវាក៏អាចផ្ដល់ផលល្អនៅថ្ងៃក្រោយក៏ថាបានដែរ ចូលកុំអស់សង្ឃឹមឡើយ ជីវិតគឺជាការខិតខំ និងតស៊ូដើម្បីអនាគត់@ @@@@#####

សម្រង់សម្ដី អាល់ប៊ឺត អ៊ែនស្តែន Albert Eintsein

Image
១.គ្មានអ្វីអាចកើតឡើងដោយមិនបានចាប់ផ្តើមនោះទេ ២.បុរសណាដែលអាចបើកឡានប្រកបដោយសុវត្ថិភាព ខណៈដែលកំពុងថើបស្រីស្អាតនោះបញ្ជាក់ថា គេមិនបានយកចិត្តទុកដាក់លើការថើបនោះឡើយ ៣.មនុស្សយើងនឹងមានជីវិតពិតប្រាកដទៅបាន លុះត្រាតែរស់នៅដោយមានសេរីភាពចេញពីខ្លួនឯង ៤. ពេលដែលយើងព្រមទទួលស្គាល់ព្រំដែនខ្លួនឯង បង្ហាញថា យើងបានឈានផុតព្រំដែននោះហើយ ៥.អាថ៌កំបាំងនៃភាពច្នៃប្រឌិត គឺជាការដឹងពីវិធីលាក់ប្រភពគំនិតបានយ៉ាងល្អ ៦.អ្នកមិនអាចបន្ទោសកម្លាំងទំនាញដីបានទេ នៅពេលដែលអ្នកបាក់ចិត្តស្រលាញ់នរណាម្នាក់ ៧.មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលនឹងធ្វើរឿងដដែលៗហើយរំពឹងលទ្ធផលផ្សេង ៨.ពិភពលោកនេះមិនគួរឲ្យខ្លាចដោយសារតែមនុស្សបង្កគ្រោះថ្នាក់ពិភពលោកឡើយ ប៉ុន្តែវានឹងគួរឲ្យខ្លាចប្រសិនបើមនុស្សសម្លឹងមើលវាដោយមិនគិត ៩.មនុស្សដែលមិនធ្លាប់ធ្វើខុសទាល់តែសោះគឺជាមនុស្សដែលមិនធ្លាប់សាកល្បងធ្វើអ្វីថ្មីៗ ១០.បើអ្នកចង់មានជីវិតមានសុភមង្គល ចូរភ្ជាប់ជីវិតទៅនឹងគោលដៅ មិនមែនមនុស្សឬវត្ថុឡើយ ១១.ចិន្តនា(ការស្រមើស្រមៃ)ការសំខាន់ជាងចំណេះដឹង ព្រោះចំនេះដឹងមានព្រំដែនកំណត់ ប៉ុន្តែចិន្តនាការមានគ្រប់ទីកន្លែងនៅក្នុងលោក ១២.មនស្សគ្រប់គ្នាគួរតែទទួលការគោរពក្នុងភាពជាខ្លួនឯងឲ្យបានច្រើនមិនមែនទទួលនូវការគោរ

វិថីល្បឿនពន្លឺ

Image
វិថីល្បឿនពន្លឺ គឹពុំមែនជាការបើកបរនោះទេ តែជាការកំណត់ទីតាំងមួយទៅទីតាំងមួយ ពីចំណុច A រឺ B​ រឺ C ដោយថាមពលដ៏មហិមាមួយ។ តាមពិតល្បឿនពន្លឺដែលយើងបានស្គាល់ត្រឹមកំរិតល្បឿននោះ គ្រាន់តែជាពិសោធន៌ជាក់ស្តែងនៃច្បាប់នៃល្បឿនវាប៉ុណ្ណោះ។ ឯការធ្វើដំណើរល្បើនពន្លឺគឺជារឿង២ផ្សេងគ្នា។ គ្មានភាវរូបណាមួយអាចស្ថិតនៅក្នុងល្បឿនពន្លឺនោះទេ ដូចអ្វីដែលខ្ញុំបានរៀបរាប់ក្នុងអត្ថបទមុនហើយ គឺភាវរូបទាំងនោះនឹងក្លាយទៅជាផេះ រឺផ្សែងពេលល្បឿនពន្លឺចាប់ផ្តើមប្រតិ្តកម្ម។ តែមានវិធី២យ៉ាងដែលអាចធ្វើឲ្យមនុស្ស រឺភាវរូបអាចគង់វង់បានក្នុងប្រត្តិកម្មល្បឿន៣សែនគីឡូម៉ែត្រក្នុង១វិនាទីនោះ។​ គឺត្រូវប្រើថាមពល Anti Matter ដែលវាមានលទ្ធភាពអាចប្រត្តិកម្មបញ្ច្រាស់ ក្នុងរូបមន្ត +300,000kmps -300,000kmps ទៅតាមល្បឿនជាក់ស្តែងដែលតម្រូវឲ្យប្រើប្រាស់ ហើយក្នុងយាន្តមានសភាពលំនឹងធម្មតា។ ពោលគឺរាល់ពេលយើងបានកំណត់គោលដៅហើយថាគួរប្រើល្បឿនប៉ុណ្ណានោះ ការបញ្ជាក្នុងយាន្តដោយថាមពល Anti Matter ត្រូវកំណត់ឲ្យស្មើរគ្នា លើសខ្វះមិនបាន។ កិច្ចការនេះ ទោះយើងអាចជិះយាន្តល្បឿនពន្លឺ ក៏ត្រូវការពេលវេលាច្រើនដែរ។ ក្នុងករណីទី២ គឺបច្ចេកវិទ្យា Jumping Point រឺ Teleportation (Quantum of teleportation) ដែលស

ជីវិតក្រោយទទួលបានកោសិកាចុងក្រោយ

Image
"ជីវិតក្រោយទទួលបានកោសិកាចុងក្រោយ (Life after injection of DNA)" អត្ថបទវិទ្យាសាស្ត្រស្រមើស្រមៃ (Science Fiction article) ផែនដីនេះមិនមែនមានលក្ខណៈល្អត្រឹម មានបរិយាកាស និងធនធានធម្មជាតិសាមញ្ញៗនោះទេ តែផែនដីមានស្ទើរគ្រប់សារធាតុសកម្មគ្រប់យ៉ាង ដែលសុទ្ធសឹងតែអាចផ្សែរផ្សំបង្កើតបានអ្វីៗគ្រប់យ៉ាងសំរាប់គ្រប់គ្រងដែនលំហទាំងមូល។ តែទាស់ត្រង់ថា អ្នកណាគេដែលអាចមានសមត្ថភាពប្រើប្រាស់រ៉ែ រឺសារធាតុសកម្មទាំងនោះបានដល់ចំណុចកំពូលទៅ? ក្រោយតាមការដេញប្រម៉ាញ់យ៉ាងគ្រឹកគ្រេងពីភាវៈអាក្រក់ ក្រុមសាវ័ករបស់ឧត្តមព្រះ(ព្រហ្មគ្មានរូប) ដែលពាំនាំកោសិកាចុងក្រោយនោះ បានគេចរួចពីការតាមប្រហារពីក្រោយ ដោយការប្រថុយទំលុះដែនប៉ែកភព (Dimension) តម្រង់មកភពផែនដីតែម្តង។ ពោលគឺក្រុមសាវ័កទាំងនោះបានដឹងរួចមកហើយ ថាទីតាំងមួយនេះគឺជាកន្លែងដ៏ល្អប្រសើរ។ ការឆ្លងប៉ែកភពបាន គឺត្រូវប្រើថាមពលចុងក្រោយរបស់យាន គឺបំឡែងរូបធាត់ទៅជា ណានូអាតូម ដើម្បីចូលច្រកទ្វារប៉ែកភព ការធ្វើបែបនោះ យានរបស់ពួកគេនឹងត្រូវរងការខូចខាតទាំងស្រុងក្រោយពេលមិនយូរ។ យានត្រូវបានធ្លាក់លើភពផែនដីដោយសុវត្តិភាព សព្វសត្វដែលនៅលើយានបានចេញមកខាងក្រៅ ក្នុងនោះក៏មានពង្សមនុស្សដែលមិនទាន់ក្លាយជាមនុស្សពេញលេញ

លក្ខណៈសម្បត្តិមនុស្សទាំង ១០យ៉ាងដែលឱ្យគោរព

Image
លក្ខណៈសម្បត្តិមនុស្សទាំង ១០យ៉ាងដែលឱ្យគោរព៖ ១- មានទ្រព្យ ចេះចែកទាន ២- មានវិជ្ជា តែមិនលាក់លាម ៣- ឃើញអ្នកដទៃមានបញ្ហា ចេះឈឺឆ្អាល ៤- ឋានៈខ្ពង់ខ្ពស់ មិនវាយឫកពារ ៥- ចេះគោរពខ្លួនឯង ឱ្យតម្លៃអ្នកដទៃ  ៦- មិននិយាយអាក្រក់ពីអ្នកដទៃ ៧- ផ្តល់តម្លៃលើភាពស្មោះត្រង់  ៨- មានគុណធម៌ក្នុងខ្លួនជានិច្ច ៩- មេត្តាករុណាដល់អ្នកដទៃ ១០- មិនប្រើអំណាច ធ្វើបាបអ្នកទន់ខ្សោយ ប្រភព fb page ទុកផ្លូវក្រោយ

មនុស្សសម័យឥឡូវ

Image
១. មនុស្សឥឡូវប៉ះដៃបាន តែហាមប៉ះទូរសព្ទ ២. មនុស្សឥឡូវអង្គុយជិតគ្នា តែនិយាយជាមួយអ្នកឆ្ងាយ ៣. មនុស្សឥឡូវព្រមបែកគ្នា តែមិនព្រមនិយាយគ្នា ៤. មនុស្សឥឡូវសន្សំលុយទិញឡាន តែមិនយកលុយថែសុខភាព ៥. មនុស្សឥឡូវបើកភ្នែកពេលដេក តែមកដេកពេលធ្វើការ ៦. មនុស្សឥឡូវត្រូវការគ្នាតែពេលមានប្រយោជន៍ តែភ្លេចគ្នាពេលអស់តម្លៃ ៧. មនុស្សឥឡូវអង្គុយអានសៀវភៅក្នុងហាងកាហ្វេដ៍អ៊ូអរ តែមិនអង្គុយរៀនក្នុងបណ្ណាល័យដ៍ស្ងាត់ជ្រងំ ៨. មនុស្សឥឡូវបើកទូរទស្សន៍ស្តាប់ តែភ្នែកមើលទូរសព្ទ ៩. មនុស្សឥឡូវជេរគ្នា (បណ្តាញសង្គម) តែមិនស្គាល់គ្នា ១០. មនុស្សឥឡូវឱ្យតម្លៃសម្ភារនិយម តែមិនគិតពីសីលធម៌។ #សង្គមផ្លាស់ប្តូរចិត្តមនុស្សប្រែប្រួល CREDIT: Sar Molinine

ថាមពលនៃទីបំផុតរបស់ចក្រវាឡ និងដើមហេតុបង្កការផ្ទុះដ៏មហិមា

Image
ថាមពលនៃទីបំផុតរបស់ចក្រវាឡ និងដើមហេតុបង្កការផ្ទុះដ៏មហិមា (Core of the ultimate power and the cause of Big Bang)។ (រឿងប្រឌិត ដកស្រង់ពីឯកសារចម្រុះ ចងក្រងជាសាច់រឿងមួយមកពិចារណា) សាក្សីទាំងបី ដែលគ្មានអ្នកណាផ្សេងអាចដឹងបានថា តើមានរឿងអ្វីនៅពីក្រោយការឲ្យមានហេតុដូច្នោះ? ថាមពលនៃទីបំផុតស្ទើរបានបង្រួមរួចរាល់ទៅហើយ តែបែរមានហេតុភេទកើតឡើង ចុងក្រោយមហាថាមពលនោះក៏ត្រូវបានបន្ទុះឡើងកក្រើកលំហជ្រាបឋានទាំង១២ ដោយកំលាំងមហិមានោះ។ សូម្បីតែខ្យល់ក៏ត្រូវឆេះ រលាយអស់ដែរ, ក្នុងនោះមានថាមពលដ៏ខ្ពស់ខ្ពស់៣ គឺ ថាមពលអូមេហ្គា(Multiple Power), ថាមពលទំនាញ (Gravitation Power) និងថាមពលងងឹត (Dark Power)។ ការថ្លឹង និងបង្រួបបង្រួមថាមពលទាំងបីបញ្ចូលគ្នាត្រូវមានលក្ខខណ្ឌប្រាកដ ដោយពុំអាចមានអ្វីមិនល្អគិតក្នុងចិត្តឡើយ។ តែក្នុងចំណោមសាក្សីទាំងបីនោះ ប្រាកដណាស់គឺមានម្នាក់មានចិត្តមិនបរិសុទ្ធ ទើបដំណាក់កាលចុងក្រោយត្រូវបានខូច។  Shiva ជាឧត្តមព្រះដែលមានកំណើតកើតឯង¹ នាមជាព្រះបង្កើតសកលលោក ហើយក៏ជាព្រះនៃរិទ្ធានុភាពផងដែរ អំណាចពិសេសរបស់ទ្រង់គឺការសមាធិ សង្រួមចិត្ត ដែលហេតុនេះហើយទើបទ្រង់គឺជាអង្គម្នាក់គត់ដែលអាចសង្រួមថាមពលទាំង៣ចូលគ្នាបាន។ Vishnu ជាឧត្តមព្រះកើតឯងដូច

រូបភាពក្បត់ខ្លឹមសារ

Image
អ្នកប្រាជ្ញចិនសម័យ រាជវង្សសុង ស៊ូតង់ប៉ដែលប្រឆាំងនឹងសង្គមចិន សព្វថ្ងៃអ្វីដែលជាការលំបាកសម្រាប់ពលរដ្ឋ  ប្រទេសក្រតែចាយធំ ចំណូលទាប​ តែទំនិញថ្លៃ ឧ.ស្លាកលេខយានយន្តគ្រប់ប្រភេទ សេវាផ្តល់ដោយរដ្ឋ ដូចជាធ្វើលិខិតឆ្លងដែន វាមានតម្លៃថ្លៃច្រើនដងបើប្រៀបធៀបនឹងប្រទេសជិតខាង រួមទាំងសារពើពន្ធទៀតផង។ ទំនិញលើទីផ្សារសព្វថ្ងៃ ទម្រាំដល់ដៃអតិជនចុងក្រោយ វាមានតម្លៃស្មើពាក់កណ្តាលទំនិញទៅហើយ ទំនិញទៀតសោតអាស្រ័យលើមាត់របស់អ្នកលក់ ការត្រួតពិនិត្យគុណភាពនៅមានកម្រិត។ រាល់ថ្ងៃប្រទេសយើងក្រ តែការផលិតដើម្បីលក់ចេញ និងប្រកួតជាមួយទីផ្សារខាងក្រៅ ហាក់គ្មានឥទ្ធិពល។ គ្រាន់តែលើចំណុចទាក់ទងកសិកម្មមួយមុខ ពលរដ្ឋស្ទើរដាច់ខ្យល់គ្រប់គ្នា រាល់ថ្ងៃទីផ្សារដែលយើងសំបូរគឺកម្លាំងពលកម្មនៅសល់ រហូតត្រូវចំណាកស្រុងទៅក្រៅប្រទេស។ នៅពេលដែលខ្ញុំធ្វើដំណើរតាមឡាន ដីស្រែទុកចោល ទុកឱ្យដុះព្រៃ ពុះដីឡូតឥ៍លក់ ដីស្ងួតដូចមនុស្សអត់អាហារ ដូចក្នុងរូបភាពឯកសារ សោះកក្រោះ។ រហូតមានអ្នកខ្លះដៀមដាមថា ឈឺចាក់ធ្មេញក៏នាំពីវៀតណាមដែរ បន្លែមួយថ្ងៃៗរាប់រយតោន។ វៀតណាមដែលមានប្រជាជនជិត ១០០លាននាក់ ខ្មែរមានប្រហែល ២០លាននាក់ តែទីក្រុងសព្វថ្ងៃហាក់បីដូចជាមានមនុស្ស ១០លាននាក់ ស្ទះរាល់ថ្ងៃ។ យើងមានទម្លាប

ចិត្ត និង សុបិន្ត

Image
ចិត្ត និងសុបិន (ដំណើររបស់កម្ម រឺហេតុនៃកម្ម)! សុបិន(សុបិនបានន័យថាការពិតដែលធ្លាប់កើតឡើង ហើយយើងបានមើលឃើញតាមរយៈញាណទី៧(ពេលគេងលក់) បានជារូបភាពមកកត់ត្រាក្នុងអង្គចងចាំបណ្តោះអាសន្ននៃផ្នែកកណ្តាលនៃខួរក្បាល "Limbic") ៉​​ (ដំណើរភវង្គ) យល់សប្តិ(ការស្រមើស្រមៃ តាមរូបភាពដែលយើងនឹកគិត ហើយបង្កើតរូបអ្វីមួយតាមការចង់ និងចំណូលចិត្តរបស់យើង។ យលសប្តិនេះមិនមានភាពជាក់លាក់ទេ)។  (ដំណើរមនោទ្វារ) ដូច្នេះការសុបិន ដែលនាំមានហេតុឲ្យដឹង គឺជាដំណើរការរបស់ញាណទី៧ (ដែលយើងមិនអាចបញ្ជារបានដោយងាយងាយ) ហើយញាណទី៧នេះឯងជាអ្នកធ្វើដំណើរក្នុងលំហនៃអង្គចងចាំសកល ដែលក្នុងនោះមានច្រកញាណទី៨ និងបណ្តុំធំញាណទី៩(ដែលយើងហៅថា ភពនៃអង្គចងចាំសកល)។   ដូច្នេះរាល់ព័ត៌មានដែលបានមកពីសុបិន ភាគច្រើនគឺជាទស្សនីយភាពបានពីហេតុធ្លាប់កើតនាពេលណាមួយក្នុងវដ្តនៃពេលវេលា ដែលបានកត់ត្រាជាបន្តបន្ទាប់រាប់លានដំណរនៃជីវមានជីវិតក្នុងសកលទាំងមូល។ រាល់ពេលញាណទាំង៦របស់យើងកំពុងប្រព្រឹត្តិ ញាណទី៧បានពាំនាំចំលងទៅផ្ទុកនៅក្នុងញាណភពបាត់ទៅហើយ។ ដូច្នេះសូមរក្សារកាយ វាចា ចិត្តល្អដើម្បីញុាំឲ្យញាណភពរបស់សកលលោកមានភាពស្អាតស្អំ ដែលអាចនាំហេតុការណ៌កើតមានជាអកុសល រឺកុសលនាពេលវេលាកន្លងទៅមុខទៀត៕ ប្រភព f

យើងគឺព្រះ ព្រះគឺយើង, ស្តេចមារ ស្តេចនរកក៏ជាយើង

Image
យើងគឺព្រះ ព្រះគឺយើង, ស្តេចមារ ស្តេចនរកក៏ជាយើង។ មហាចិត្ត មនោមយិទ្ធិ (Will power or Telekinesis) ចិត្ត, បើយើងធ្លាប់ស្គាល់ ចិត្តគ្រាន់តែជាមនោ រឺអារម្មណ៍ប៉ុណ្ណោះ។ តែចិត្ត មានកំរិតសូម្បីរំកិលវត្ថុមួយបានដោយមិនពាល់។ Telekinesis ជាមេរៀនដកពិសោធន៍មួយដែលមនុស្សលោកបានជួបប្រទះក្នុងកំរិតដ៏គួរឲ្យកត់សំគាល់។ បទពិសោធន៍ដែលមនុស្សធ្លាប់ធ្វើបាន ប្រហែលមិនបាន១%នៃថាមពលពិតរបស់វាផងក៏មិនដឹង! ភពផែនដីក្តី ភពរាប់លាននៅខាងក្រៅក្តី មិនមែនកើតដោយងាយងាយតាមធម្មជាតិនោះទេ។ រាល់បំណែកតូចៗ ត្រូវបានស្រូបអូសទាញឲ្យក្លាយជាដុំមួយ ដែលមានគ្រប់សារធាតុសំខាន់ៗ ចម្រុះពណ៌យ៉ាងល្អឥតខ្ចោះ។ ភាវដ៏ឧត្តម មានថាមពលអូមេហ្គាដ៏មហិមា អំណាចមនោមយិទ្ធិរបស់ពួកគាត់ ស្ទើរមានកំលាំងរាប់លានកោដិ នៃរំញ័រ Radio Active និង Ultrasound របស់បច្ចេកវិទ្យាមនុស្សបច្ចុប្បន្ន។ សាកស្រមៃមើល បើយើងយកម៉ាស៊ីនទំនើបៗបច្ចុប្បន្ន ទៅប្រើនៅក្នុងសម័យ មុនគ្រិស្តសករាជ តើមនុស្សជំនាន់នោះនឹងវឹកវរ រំជើបរំជួលយ៉ាងណា? សាកស្រមៃមើល ឆ្នាំ១៩៨៥ យើងមាន CPU ល្បឿនមិនដល់ 100mhz ផង! ៣៥ឆ្នាំសោះយើងអាចវិវត្តនល្បឿនបានដល់ទៅ រាប់មឺុនmhz និងស្ទើរបង្កើតម៉ាស៊ីនបោះពុម្ពសាច់ឈាមបានទៅហើយ ដោយថាមពលពន្លឺកាំរស្មីទៀតផង! ដើម