ចិត្ត និង សុបិន្ត

ចិត្ត និងសុបិន (ដំណើររបស់កម្ម រឺហេតុនៃកម្ម)!

សុបិន(សុបិនបានន័យថាការពិតដែលធ្លាប់កើតឡើង ហើយយើងបានមើលឃើញតាមរយៈញាណទី៧(ពេលគេងលក់) បានជារូបភាពមកកត់ត្រាក្នុងអង្គចងចាំបណ្តោះអាសន្ននៃផ្នែកកណ្តាលនៃខួរក្បាល "Limbic") ៉​​ (ដំណើរភវង្គ)



យល់សប្តិ(ការស្រមើស្រមៃ តាមរូបភាពដែលយើងនឹកគិត ហើយបង្កើតរូបអ្វីមួយតាមការចង់ និងចំណូលចិត្តរបស់យើង។ យលសប្តិនេះមិនមានភាពជាក់លាក់ទេ)។  (ដំណើរមនោទ្វារ)

ដូច្នេះការសុបិន ដែលនាំមានហេតុឲ្យដឹង គឺជាដំណើរការរបស់ញាណទី៧ (ដែលយើងមិនអាចបញ្ជារបានដោយងាយងាយ) ហើយញាណទី៧នេះឯងជាអ្នកធ្វើដំណើរក្នុងលំហនៃអង្គចងចាំសកល ដែលក្នុងនោះមានច្រកញាណទី៨ និងបណ្តុំធំញាណទី៩(ដែលយើងហៅថា ភពនៃអង្គចងចាំសកល)។  

ដូច្នេះរាល់ព័ត៌មានដែលបានមកពីសុបិន ភាគច្រើនគឺជាទស្សនីយភាពបានពីហេតុធ្លាប់កើតនាពេលណាមួយក្នុងវដ្តនៃពេលវេលា ដែលបានកត់ត្រាជាបន្តបន្ទាប់រាប់លានដំណរនៃជីវមានជីវិតក្នុងសកលទាំងមូល។





រាល់ពេលញាណទាំង៦របស់យើងកំពុងប្រព្រឹត្តិ ញាណទី៧បានពាំនាំចំលងទៅផ្ទុកនៅក្នុងញាណភពបាត់ទៅហើយ។ ដូច្នេះសូមរក្សារកាយ វាចា ចិត្តល្អដើម្បីញុាំឲ្យញាណភពរបស់សកលលោកមានភាពស្អាតស្អំ ដែលអាចនាំហេតុការណ៌កើតមានជាអកុសល រឺកុសលនាពេលវេលាកន្លងទៅមុខទៀត៕

ប្រភព fb acc wong sophal


Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?