Posts

Showing posts from June, 2020

ស្នេហា

Image
ស្នេហា មិនមែនជាការរួមភេទ ... ការរួមភេទ មិនមែនជាស្នេហា ... អ្នកអាចរួមមេត្រី ដោយមិនមានស្នេហា ការស្រឡាញ់ ... អ្នកខ្លះ មានស្នេហា មានការស្រឡាញ់ តែមិនមែនដើម្បីតែការចង់ឡើងគ្រែជាមួយគ្នានោះឡើយ។ កុំជ្រើសយកមនុស្សប្រុសណា ដែលចង់រៀបការជាមួយអ្នក ព្រោះតែចង់ឡើងគ្រែ គិតតែរឿងផ្លូវភេទ ព្រោះស្នេហា កើតពីការស្រឡាញ់ ការអត់ឱន យោគយល់ គោរព និងឱ្យតម្លៃគ្នា ទើបជីវិតអាពាហ៍ពិពាហ៍ បានគង់វង្សយូរអង្វែង។ មានដៃគូជាច្រើន ដែលតែងតែបោកបញ្ឆោតគូស្នេហ៍ ឱ្យឡើងគ្រែជាមួយគាត់ ដោយប្ដូរនឹងពាក្យថា បញ្ជាក់ពីក្ដីស្រឡាញ់ និងភាពស្មោះស្ម័គ្រ តែអ្នកត្រូវដឹងថា មនុស្សដែលស្រឡាញ់អ្នកពិត គឺគេមិនគិតដល់ចំណុចថោកទាបមួយនេះឡើយ គឺគេឱ្យតម្លៃដៃគូរបស់ខ្លួន គេគោរពដល់កិត្តិយសសង្សាររបស់ខ្លួន មិនមែនដើម្បីតែចំណង់តណ្ហា គំនិតស្មោគគ្រោកបែបនេះនោះឡើយ។ មនុស្សប្រុសដែលមានគំនិតមិនល្អ ស្រឡាញ់អ្នកតែរូបរាង ឬស្រឡាញ់ត្រឹមតែមួយគ្រានេះ គេនឹងទាមទារឱ្យអ្នកបញ្ជាក់ពីក្ដីស្រឡាញ់ដោយការលាតត្រដាងនូវរូបរាងអាក្រាតកាយរបស់អ្នក ក្នុងការឡើងគ្រែជាមួយនឹងគេ ដោយចំណុចនេះ គឺជាការប្រមាថ និងមើលងាយដល់កិត្តិយសរបស់អ្នកខ្លាំងបំផុត ព្រោះមនុស្សប្រុសភាគច្រើន នៅពេលដែលបានកាយ បានខ្លួនអ្នកហើយ គឺច្រើនតែបោះបង់