Posts

គន្លិះប្រចាំថ្ងៃទាំង7លើកទឹកចិត្តស្វាមី

Image
គន្លឹះប្រចាំថ្ងៃចំនួន 20 ដើម្បីលើកទឹកចិត្តស្វាមី 🍀 ១. ចាប់ផ្តើមថ្ងៃរបស់អ្នកដោយស្នាមញញឹម - ភ្ញាក់ឡើងដោយស្នាមញញឹមសម្រាប់ស្វាមី។ ពេលព្រឹកវិជ្ជមាននឹងជះឥទ្ធិពលពេញមួយថ្ងៃរបស់គាត់។ 🍀 ២. និយាយពាក្យស្នេហាផ្អែមល្ហែម - កុំខ្លាចក្នុងការបង្ហាញពីអារម្មណ៍របស់អ្នក៖ "ខ្ញុំស្រលាញ់បងណាស់" "ខ្ញុំនឹកបង" ឬ "អរគុណអ្នកសម្រាប់អ្វីដែលបងបានធ្វើ" ។ 🍀 ៣. ផ្ញើសារផ្អែមល្ហែមពេលថ្ងៃ - ប្រសិនបើអ្នក និងស្វាមីរបស់អ្នកមិននៅជាមួយគ្នាពេញមួយថ្ងៃ សូមផ្ញើអត្ថបទខ្លីៗ ប៉ុន្តែមានអត្ថន័យថា "រីករាយថ្ងៃ" "នឹកបង" ឬ "ត្រលប់មកផ្ទះវិញយប់នេះ"។ 🍀 ៤. ស្តាប់ដោយស្មោះ - នៅពេលស្វាមីរបស់អ្នកចែករំលែកអ្វីមួយ ចូរស្តាប់ដោយយកចិត្តទុកដាក់និងមិនវិនិច្ឆ័យ។ នេះជួយគាត់ឱ្យមានអារម្មណ៍គោរព។ 🍀 ៥. សរសើរប្តីរបស់អ្នក។ - សរសើររឿងតូចតាចដែលគាត់ធ្វើ ឧទាហរណ៍៖ "អ្នកធ្វើម្ហូបបានល្អណាស់" "ខ្ញុំចូលចិត្តវិធីដែលអ្នកមើលថែកូន" ឬ "អ្នកពូកែមើលថែគ្រួសារអ្នក"។ 🍀 ៦. ឱបឬកាន់ដៃ - កាយវិការស្នេហាដូចជាការឱប កាន់ដៃ ឬទះស្មាជួយពង្រឹងទំនាក់ទំនងផ្លូវចិត្ត។ 🍀 ៧. ធ្វើឱ្យមានការភ្ញាក់ផ...

កុំបណ្តោយសំដីអ្នកដទៃគ្រប់គ្រងយើង

Image
🌱កុំបណ្តោយឱ្យពាក្យសម្តីអ្នកដទៃ​ មានឥទ្ធិពលលេីសុខទុក្ខក្នុងជីវិតរបស់យេីង ព្រោះថាពួកគេមិនយល់អំពីស្ថានភាពរបស់យើងឡើយ ពួកគេបានត្រឹមតែឃើញហើយស្មានៗ។ 🌱ពួកគេគ្មានពេលថែជីវិតខ្លួនឯងគេផង ចុះទម្រាំពាក្យសម្ដីដែលបាននិយាយនោះ យើងម្ដេចនឹងអាចជឿបានថារីកចម្រើនដល់ជីវិតរបស់យើង។ 🌱សំលេងរំខានទាំងនោះនឹងបាត់ទៅវិញ នៅពេលដែលអ្នកត្រឹមចិត្ដស្ងប់ស្ងាត់ មិនជ្រួលច្របល់ មិនឆេវឆាវ មិនតក់ស្លុត …ហើយអ្នកក៏ចេះកំចាត់វាចោលជាមួយសំលេងខ្យល់ដល់ត្រជាក់។ 🌱ពេលវេលានឹងបង្ហាញគ្រប់រូបភាពថាមនុស្សខ្លះ ដំបូងៗគិតថាល្អណាស់ ដល់ពេលយូៗទៅទេីបដឹងថា«មិនគួរនៅក្បែរ»នាំតែរឿងអាសោច។ 🎯គ្រាន់តែអ្នកមានគ្រប់យ៉ាងជារបស់ខ្លួនឯង រកឃើញខ្លួនមុនពួកគេ នោះហើយជាពេលដែលពួកគេចាប់ផ្ដើមអូសទាញអ្នកឲ្យ ដើរផ្លូវវល់ៗដូចពួកគេដែរ។ ❤️ជីវិតមួយនេះមនុស្សអាចចាប់ចេញពី អ័ក្សតែមួយដូចគ្នា ប៉ុន្តែខ្សែកោងជីវិតមិនដូចគ្នាឡើយ មានត្រូវមានខុស មានឡើងមានចុះ គ្រាន់តែស្រដៀងគ្នាតែមិនអាចយកជាគោលការណ៍ថាដូចហើយដើរតាមមួយ១០០%ទេ។ _____________ ភូមិគំនិត អត្ថបទដោយ៖ CHea Sokhea ✅ សម្រាប់អ្នកចង់លើកទឹកចិត្ដអត្ថបទABA: 000 517 116 🙏 Joint group: https://t.me/phumkomnethtech

ដៃគូជីវិត និង ដៃគូលើគ្រែ

Image
ដៃគូររួមភេទមានលក្ខណៈ: -ត្រូវតែទ្រង់ទ្រាយស៊ិចស៊ីទាក់ទាញអារម្មណ៍ -ត្រូវតែចេះយកចិត្ត យកថ្លើម  -ត្រូវតែមានសំដីពិរោះ ពូកែរលួងលោម -ត្រូវតែក្លិនក្រអូបពីក្បាល់ដល់ចុងជើង -ត្រូវតែមានជំនាញច្រើននៅក្នុងវិស័យផ្លូវភេទ -មិនបង្ហាញអារម្មណ៍នឿយណាយក្នុងពេលបំពេញសេវាកម្ម -ជារឿយៗពួកគេតែងតែបង្ហាញនូវភាពទាក់ទាញក្នុងបណ្តាញសង្គម តាមរយៈរូបថត ឬវីដេអូស្រើបស្រាលដើម្បីទាក់ទាញអតិថិជន ដៃគូរជីវិត -ត្រូវតែប្រាកដថាកូនៗមានសុខភាពល្អ មានការរស់នៅល្អប្រសើរ -ត្រូវតែប្រាកដថាកូនៗ និងក្រុមគ្រួសារត្រូវមានបាយញ៊ាំ -ត្រូវតែចូលរួមក្នុងការរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ -ត្រូវតែប្រាកដថាកូនៗធ្វើកិច្ចការសាលារួចរាល់ -ត្រូវតែប្រាកដថារក្សាសន្តិភាពក្នុងគ្រួសារបានល្អប្រសើររវាងញាតិ និងញាតិ  -ត្រូវតែប្រាកដថាត្រៀមខ្លួនរួចជាស្រេចក្នុងស្ថានការលំបាកៗក្នុងគ្រួសារ -ត្រូវតែប្រាកដថាកូនៗមានអនាគតល្អ -ត្រូវតែប្រាកដថាខ្លួនជាចំនុចសំខាន់ក្នុងការផ្តល់កិត្តិយសដល់ដៃគូរ ដោយត្រូវរៀបចំអាកប្បកិរិយាមាយាទសមរម្យគ្រប់កាលៈទេសៈ -ត្រូវតែត្រៀមខ្លួនក្នុងការថែទាំក្រុមគ្រួសារគ្រប់កាលៈទេសៈ -ត្រូវតែប្រាកដថាគ្រួសារមានសុភមង្គល -ត្រូវក្លាយជាគំរូដល់កូន ដល់ចៅ ត្រូវរក្សាភាពថ្លៃថ្ន...

ចំណេះដឹងខ្លះៗដែលអ្នកត្រូវដឹងមុននឹងអ្នកយកកូន៖

Image
បើយើងក្រលេកមើលសត្វមួយចំនួន មុនវាបន្តពូជពួកវាបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនាគតតាមសុភាវគតិរបស់វា ដូចជាសត្វចាប វាបានត្រៀមសំបុកសម្រាប់កូនៗវា។ ចំពោះយើង តើអាចត្រៀមអ្វីខ្លះ? 1. មានលុយសម្រាប់មុនពេលសម្រាល និងក្រោយពេលសម្រាល ៖  a. លុយទិញអាហារចាំបាច់ ទាំងកូននិងម្តាយមុនពេលសម្រាលនិងក្រោយពេលសម្រាល  b. លុយទិញសម្ភារៈទុកសម្រាប់កូនតូច  c. លុយសម្រាប់ទុកការពារពេលកូនកើតមកមានជំងឺប្រចាំកាយពីកំណើត  d. លុយថ្លៃសម្រាលកូន  2. មើលពីស្ថានភាពអ្នកនឹងគ្រួសារ៖ បើអ្នកមានបញ្ហាហិរញ្ញវត្ថុចំណូលតិចឬមានបំណុលច្រើនអ្នកមិនត្រូវមានកូននៅពេលនេះបានទេ ។  a. អ្នកអាចគិតថាការមានកូនជារឿងស្រួលតែមិនបែបនេះទេនៅពេលដែលអ្នកគ្មានស្ថានភាពហិរញ្ញវត្ថុប្រសើរអ្នកយកកូនមកអ្នកកាន់តែពិបាក ។  b. ជីវិតមួយកើតមកមិនចង់ពិបាកទេ ដូចនេះបើអ្នកអត់កុំបង្កើតកូនមកអោយពួកគាត់មកវេទនាជាមួយអ្នក ។  c. អ្នកមើលទៅកាន់ក្មេងៗ ដែលម្តាយឪពុកមានជីវិភាពពិបាក តើអ្នកចង់អោយកូនអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះទេ ? 3. មើលពីស្ថានភាពពិភពលោក ទាំងសង្គ្រាម ទាំងអាកាសធាតុ រួមជាមួយវិបត្តិសេដ្ឋកិច្ច ៖  a. បើអ្នករស់នៅក្នុងប្រទេសកំពុងតែមានសង្គ្រា...

គោរពមេ

Image
«​គោរព​មេ​» កំពុង​ឆ្លុះ​បញ្ចាំង​ពី​សង្គម​អែបអប​មួយ។ «​គោរព​មេ​» បាន​ក្លាយជាទ្រឹស្តី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា។ ពាក្យ​នេះត្រូវ​បាន​គេ​ប្រើប្រាស់យ៉ាង​ទូលំទូលាយ។ សូ​ម្បី​តែ​នៅ​តាម​ភោជ​នីយដ្ឋាន តាម​ហាង​កាហ្វេឬ​តាម​ហាង​ខា​រ៉ាអូ​ខេ​ក៏​គេ​ឮ​ពាក្យ «​គោរព​មេ​» នេះ​ដែរ។ អ្នក​សន្តិសុខ​ខាងក្រៅ​ហាង​ទំនើប​ៗ​ច្រើន​ប្រើប្រាស់​ពាក្យ​«​គោរព​មេ​»​នេះ ដើម្បី​បង្ហាញ​ការ​គោរព​របស់​ខ្លួន​ចំពោះ​អតិថិជននិង​ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​សប្បាយចិត្ត​ផង។ នេះ​អាច​មក​ពី​ពួក​គាត់​ចង់​បង្ហាញ​ការ​គោរព​អតិថិជន​​ប្រៀប​ដូច​​ជា​មេ​របស់​ខ្លួន ដូច​ទ្រឹស្តី​ជំនួញ​ដែល​ថា «​អតិថិជន​គឺជា​ស្តេច»។ ពេល​ខ្លះ​អតិថិជន​ក៏​សប្បាយចិត្ត​ហើយ​ ក៏​អាច​ធ្លាក់​លុយ​ធីប​បាន​ច្រើន។ ប៉ុន្តែ​ពេល​ខ្លះ​ពាក្យ «​គោរព​មេ​» នេះ​អាច​ជា​កាយវិការ​មួយ​នៃ​ការ​អែបអប​របស់​មនុស្ស​ដើម្បីបុណ្យសក្តិ​ឬ​ដើម្បី​លាភ​សក្ការ​ៈជាដើម។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា មនុស្ស​ដែល​និយាយ «​គោរពមេ​» នេះ​យ៉ាង​ពីរោះ​ច្រើន​តែ​មិនសូវ​ពូកែ​ធ្វើការ​ទេ ច្រើន​តែ​ពួូកែ​អែបអប​ប៉ុណ្ណោះ។ អ្នកធំ​មួយ​ចំនួនចូល​ចិត្ត​ស្តាប់​ពាក្យពីរោះ​និង​​បញ្ចើចបញ្ចើច្រើន​ជាង​ស្តាប់​ការ​ពិតនិង​...

ចូរថែរក្សាសុខភាពដូចសឺម៉ាអ៊ី

Image
ទូកមិនបានលិចទឹកទេ ពីព្រោះទឹកនៅជុំវិញខ្លួនវា ទូកដែល លិចទឹកក៏ព្រោះតែទឹកវាចូលទៅក្នុងទូក ចូរកុំអោយបញ្ហានៅជិត ខ្លួនរបស់អ្នកចូលទៅក្នុងខ្លួនរបស់អ្នក វានិងលិចដូចទូកដូច្នេះដែរ ។ រៀនបដិសេធខ្លះទៅ រៀនយល់ពីអារម្មណ៍ខ្លួនឯងខ្លះផង មិនមែនបំរើគេគ្រប់យ៉ាង ហើយមកស្រែកថាខ្លួនឯងហត់ខ្លាំងណាស់ ។ ភាពពិសពុលរបស់ សឹ ម៉ាអុី គឺសុខភាព ឆាវឆាវបានស្លាប់ សឹ ម៉ាអុី មិនថ្វី កូនឆាវឆាវ ឆាវ ភី បានស្លាប់ សឹ ម៉ាអុីមិនថ្វី ចៅរបស់ ឆាវឆាវ បានស្លាប់ សឹ ម៉ាអុីមិនថ្វី ជូ កឺលាង បានចាញ់ ឈឺក្អួតឈាម ទីបំផុតអំណាចធ្លាក់មកត្រកូល សឹ ម៉ាអុី បានយ៉ាងរលូន ។ មានប្រយោគ ៤ ឃ្លាដែលគេនិយាយ ១ . មានជីវិតរស់នៅគឺជារឿងជ័យជំនះ ២ . រកប្រាក់បានគឺ ជារឿងសប្បាយ ៣ . យសសក្តិនឹងតំណែងជារឿងបណ្តោះអាសន្ន ៤ . សុខភាពដែលល្អនោះ គឺជារឿងគោលដៅ ដូច្នេះការដែលមានសុខភាពល្អនោះ គឺជាហេតុផលពិតប្រាកដ ចូរគ្រប់គ្នាត្រូវតែថែទាំសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត អោយល្អ ទ្រព្យសម្បតិ្តនឹងកើនឡើង

ជាតិជាមនុស្សស្រីមិនស្រួលទេ…

Image
• មានកូនមុនការ៖ គេថាសប្បាយពេក ភ្លេចតម្លៃខ្លួន • ការហើយគ្មានកូន៖ គេថាច្បាស់ជាខាងស្រីមានបញ្ហា • ពេលមានកូនញឹក៖ គេថាប្រពន្ធល្ងង់ មិនចេះការពារ • មានហើយកូនមិននៅ៖ គេថាខំពេក មិនចេះថ្នមខ្លួន • ចាញ់កូនខ្លាំងក្រោកមិនរួច៖ គេថាមាយា មិនប្រឹងជំនះ • សំរាលកូនដោយវះកាត់៖ គេថាទំរន់ កាលទំងន់មិនរហ័ស • កើតមកបានតែកូនស្រី៖ គេថារកចៅប្រុសស្នងត្រកូលមួយមិនបាន • កូនឧស្សាហ៍ឈឺថ្កាត់៖ គេថាមកពីម្តាយមិនចេះមើលថែកូន • នៅផ្ទះមើលកូន៖ គេថាអត់សមត្ថភាព ចាំតែចាយលុយប្តី • ចេញធ្វើការ៖ គេថាស្រឡាញ់លុយពេក មិនគិតគ្រួសារ • ស្រឡាញ់កូនពេក៖ គេថាម្តាយកំណាញ់ មិនចេះរាប់ញាតិ • ពេលមេម៉ាយ៖ គេថាគំនិតមិនកើត ទើបប្តីលែងចោល • កូនធំឡើងទំរើស៖  គេថាកាលនៅតូចម្តាយមិនចេះប្រដៅ មនុស្សស្រី ក្រោយរៀបការរួច សម្ពាធតូចធំមានគ្រប់ទិសទី សូម្បីតែពរពោះបង្កើតកូនក៏ត្រូវឆ្លងកាត់មាត់ញាតិជជែកវែកញែកដៀមដាមផ្លែផ្កាឱ្យដែរ...  បើបុណ្យសំណាងល្អ បានស្វាមីស្រឡាញ់ យល់ចិត្ត ថ្នាក់ថ្នម នោះការលះបង់ក៏មានតម្លៃ គ្រួសារមានសេចក្តីសុខ សុភមង្គល ។ តែបើប៉ះស្វាមីយកការសប្បាយខាងក្រៅជាធំ មិនគិតសុខទុក្ខប្រពន្ធកូន នោះមួយជីវិតមនុស្សស្រី ពិតជាទុក្ខជាន់លើទុក្ខ កម្មជាន់លើកម្មហើយ…។ ចូរគោរព និងឱ្យតម្លៃមនុ...