ជាតិជាមនុស្សស្រីមិនស្រួលទេ…

• មានកូនមុនការ៖ គេថាសប្បាយពេក ភ្លេចតម្លៃខ្លួន
• ការហើយគ្មានកូន៖ គេថាច្បាស់ជាខាងស្រីមានបញ្ហា
• ពេលមានកូនញឹក៖ គេថាប្រពន្ធល្ងង់ មិនចេះការពារ
• មានហើយកូនមិននៅ៖ គេថាខំពេក មិនចេះថ្នមខ្លួន
• ចាញ់កូនខ្លាំងក្រោកមិនរួច៖ គេថាមាយា មិនប្រឹងជំនះ
• សំរាលកូនដោយវះកាត់៖ គេថាទំរន់ កាលទំងន់មិនរហ័ស
• កើតមកបានតែកូនស្រី៖ គេថារកចៅប្រុសស្នងត្រកូលមួយមិនបាន
• កូនឧស្សាហ៍ឈឺថ្កាត់៖ គេថាមកពីម្តាយមិនចេះមើលថែកូន
• នៅផ្ទះមើលកូន៖ គេថាអត់សមត្ថភាព ចាំតែចាយលុយប្តី
• ចេញធ្វើការ៖ គេថាស្រឡាញ់លុយពេក មិនគិតគ្រួសារ
• ស្រឡាញ់កូនពេក៖ គេថាម្តាយកំណាញ់ មិនចេះរាប់ញាតិ
• ពេលមេម៉ាយ៖ គេថាគំនិតមិនកើត ទើបប្តីលែងចោល
• កូនធំឡើងទំរើស៖  គេថាកាលនៅតូចម្តាយមិនចេះប្រដៅ

មនុស្សស្រី ក្រោយរៀបការរួច សម្ពាធតូចធំមានគ្រប់ទិសទី សូម្បីតែពរពោះបង្កើតកូនក៏ត្រូវឆ្លងកាត់មាត់ញាតិជជែកវែកញែកដៀមដាមផ្លែផ្កាឱ្យដែរ... 
បើបុណ្យសំណាងល្អ បានស្វាមីស្រឡាញ់ យល់ចិត្ត ថ្នាក់ថ្នម នោះការលះបង់ក៏មានតម្លៃ គ្រួសារមានសេចក្តីសុខ សុភមង្គល ។ តែបើប៉ះស្វាមីយកការសប្បាយខាងក្រៅជាធំ មិនគិតសុខទុក្ខប្រពន្ធកូន នោះមួយជីវិតមនុស្សស្រី ពិតជាទុក្ខជាន់លើទុក្ខ កម្មជាន់លើកម្មហើយ…។
ចូរគោរព និងឱ្យតម្លៃមនុស្សស្រី ព្រោះពួកគាត់ពិតជាសាកសមនឹងទទួលបានការគោរពពីអ្នកគ្រប់គ្នាខ្លាំងណាស់...។

សូមចុចតាមដានទំព័រ៖ Okay Smile
#ជាតិជាស្ត្រី
#okaysmile


Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?