ដៃគូជីវិត និង ដៃគូលើគ្រែ

ដៃគូររួមភេទមានលក្ខណៈ:
-ត្រូវតែទ្រង់ទ្រាយស៊ិចស៊ីទាក់ទាញអារម្មណ៍
-ត្រូវតែចេះយកចិត្ត យកថ្លើម 
-ត្រូវតែមានសំដីពិរោះ ពូកែរលួងលោម
-ត្រូវតែក្លិនក្រអូបពីក្បាល់ដល់ចុងជើង
-ត្រូវតែមានជំនាញច្រើននៅក្នុងវិស័យផ្លូវភេទ
-មិនបង្ហាញអារម្មណ៍នឿយណាយក្នុងពេលបំពេញសេវាកម្ម
-ជារឿយៗពួកគេតែងតែបង្ហាញនូវភាពទាក់ទាញក្នុងបណ្តាញសង្គម តាមរយៈរូបថត ឬវីដេអូស្រើបស្រាលដើម្បីទាក់ទាញអតិថិជន

ដៃគូរជីវិត
-ត្រូវតែប្រាកដថាកូនៗមានសុខភាពល្អ មានការរស់នៅល្អប្រសើរ
-ត្រូវតែប្រាកដថាកូនៗ និងក្រុមគ្រួសារត្រូវមានបាយញ៊ាំ
-ត្រូវតែចូលរួមក្នុងការរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ
-ត្រូវតែប្រាកដថាកូនៗធ្វើកិច្ចការសាលារួចរាល់
-ត្រូវតែប្រាកដថារក្សាសន្តិភាពក្នុងគ្រួសារបានល្អប្រសើររវាងញាតិ និងញាតិ 
-ត្រូវតែប្រាកដថាត្រៀមខ្លួនរួចជាស្រេចក្នុងស្ថានការលំបាកៗក្នុងគ្រួសារ
-ត្រូវតែប្រាកដថាកូនៗមានអនាគតល្អ
-ត្រូវតែប្រាកដថាខ្លួនជាចំនុចសំខាន់ក្នុងការផ្តល់កិត្តិយសដល់ដៃគូរ ដោយត្រូវរៀបចំអាកប្បកិរិយាមាយាទសមរម្យគ្រប់កាលៈទេសៈ
-ត្រូវតែត្រៀមខ្លួនក្នុងការថែទាំក្រុមគ្រួសារគ្រប់កាលៈទេសៈ
-ត្រូវតែប្រាកដថាគ្រួសារមានសុភមង្គល
-ត្រូវក្លាយជាគំរូដល់កូន ដល់ចៅ ត្រូវរក្សាភាពថ្លៃថ្នូរតជំនាន់។

ដោយសារការទទួលខុសត្រូវមានច្រើនក្នុងតួរនាទីជាដៃគូរជីវិត ដូច្នេះហើយទើបដៃគូរជីវិតមិនអាច:
-មានរូបរាងស៊ិចស៊ីគ្រប់ពេល 
-មិនអាចរក្សាទ្រង់ទ្រាយនៃរូបរាងបានល្អ
-មិនអាចសំដីផ្អែមគ្រប់ពេល
-មិនអាចមានក្លិនក្រអូបទាក់ទាញដើម្បីរឿងផ្លូវភេទតែម្យ៉ាង
-មិនអាចប្រព្រឹត្តខ្លួនឱ្យអាវ៉ាសែដោយមិនគិតពីកិត្តិយសគ្រួសារ
-អាចនឹងកាច មិនស្លូតបូត គួរឱ្យស្រលាញ់
-មិនអាចបំពេញតួរនាទីផ្លូវភេទបានល្អគ្រប់ពេល។

សម័យនេះសម័យទំនើប ប្តីប្រពន្ធពេលមានជំលោះ កុំគិតតែអាងរៀងខ្លួន សម័យនេះម៉េម៉ាយមិនខ្វះប្តី បុរសៗមិនខ្វះដៃគូរ បើកតែតេឡេក្រាមមក គ្រុបសេវាផ្លូវភេទដេញជើងគ្នាដូចផ្សារត្រីចឹង ចំណែកខាងប្រពន្ធៗវិញផុសតែរូបស្អាត ផុសតែខូចចិត្ត ប្តីធ្វើបាប
 ឆាតមកហើយ ដឹងមកពីណាពីណីទេ ដូច្នេះទើបសម័យនេះត្រូវមានសតិខ្ពស់ មានចំណេះដឹង និងការពិចារណា បើមិនដូច្នេះទេ ជីវិតគ្រួសារដឹងតែរលំរលាយហើយ។

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?