ចំណេះដឹងខ្លះៗដែលអ្នកត្រូវដឹងមុននឹងអ្នកយកកូន៖

បើយើងក្រលេកមើលសត្វមួយចំនួន មុនវាបន្តពូជពួកវាបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនាគតតាមសុភាវគតិរបស់វា ដូចជាសត្វចាប វាបានត្រៀមសំបុកសម្រាប់កូនៗវា។ ចំពោះយើង តើអាចត្រៀមអ្វីខ្លះ?

1. មានលុយសម្រាប់មុនពេលសម្រាល និងក្រោយពេលសម្រាល ៖ 
a. លុយទិញអាហារចាំបាច់ ទាំងកូននិងម្តាយមុនពេលសម្រាលនិងក្រោយពេលសម្រាល 
b. លុយទិញសម្ភារៈទុកសម្រាប់កូនតូច 
c. លុយសម្រាប់ទុកការពារពេលកូនកើតមកមានជំងឺប្រចាំកាយពីកំណើត 
d. លុយថ្លៃសម្រាលកូន 

2. មើលពីស្ថានភាពអ្នកនឹងគ្រួសារ៖ បើអ្នកមានបញ្ហាហិរញ្ញវត្ថុចំណូលតិចឬមានបំណុលច្រើនអ្នកមិនត្រូវមានកូននៅពេលនេះបានទេ ។ 
a. អ្នកអាចគិតថាការមានកូនជារឿងស្រួលតែមិនបែបនេះទេនៅពេលដែលអ្នកគ្មានស្ថានភាពហិរញ្ញវត្ថុប្រសើរអ្នកយកកូនមកអ្នកកាន់តែពិបាក ។ 
b. ជីវិតមួយកើតមកមិនចង់ពិបាកទេ ដូចនេះបើអ្នកអត់កុំបង្កើតកូនមកអោយពួកគាត់មកវេទនាជាមួយអ្នក ។ 
c. អ្នកមើលទៅកាន់ក្មេងៗ ដែលម្តាយឪពុកមានជីវិភាពពិបាក តើអ្នកចង់អោយកូនអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះទេ ?

3. មើលពីស្ថានភាពពិភពលោក ទាំងសង្គ្រាម ទាំងអាកាសធាតុ រួមជាមួយវិបត្តិសេដ្ឋកិច្ច ៖ 
a. បើអ្នករស់នៅក្នុងប្រទេសកំពុងតែមានសង្គ្រាម ការយកកូនមិនត្រឹមត្រូវទេ ។ 
b. បើពិភពលោកកំពុងតែ នៅក្នុងភាពចលាចល ការយកកូនក៏មិនមែនជារឿងត្រឹមត្រូវដែរ  ។ 
c. បើអាកាសធាតុ ពិភពលោកប្រែប្រួលខ្លាំងដែលពិបាកអោយជីវិតរស់នៅបាន អ្នកមិនត្រូវយកកូនទេ ។ 

4. ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណានៅពេលដែលអ្នកមានកូន ៖ 
a. អ្នកទទួលបានភាពសប្បាយរីករាយជាងមុន 
b. អ្នកបាត់បង់សេរីភាពជាងមុន 
c. ចំណូលរបស់អ្នកមានអ្នកជួយចាយហើយ 
d. ឪកាសការងារ ឬ ការរកស៊ី របស់អ្នកមិនដូចមុនទេ ដោយសារអ្នកមានកូនរវល់ច្រើន 
e. អ្នកអាចត្រូវបានគេដេញចេញពីការងារក៏ទៅរួចបើអ្នកមិនបានទៅធ្វើការ ដោយសារអ្នកត្រូវមានការទទួលខុសត្រូវមើលកូនរបស់អ្នក ពេលពួកគេឈឺឬ គ្មានអ្នកមើលថែរ

5. ការរៀនសូត្ររបស់កូន ៖
a. អ្នកត្រូវមានលុយទុកអោយកូនរៀនសាលាល្អៗ  
b. អ្នកត្រូវមានលុយទុកអោយកូនចាយវាយផ្សេងៗ 
c. អ្នកត្រូវពិនិត្យមើលការរៀនសូត្ររបស់គាត់ 

6. ទំនាក់ទំនងគ្រួសារ រវាងប្តីនិងប្រពន្ធ ៖ 
a. តើប្តីអ្នកជាមនុស្សមានការទទួលខុសត្រូវទេ ? 
b. តើអ្នកត្រៀមខ្លួនធ្វើជាម្តាយរបស់គេហើយឬនៅ? 
c. បើប្តីប្រពន្ធរស់នៅមិនសូវចុះសម្រុងជាមួយគ្នា ការយកកូនមកហើយបែកគ្នា តើកូននឹងទៅជាបែបណា ? អ្នកធ្លាប់គិតទេ ?

7. នៅមានរឿងជាច្រើនទៀតដែលអ្នកត្រូវដឹងទាក់ទងជាមួយការមានកូន ហើយអ្នកអាចរៀនគិតតាមសំនួរទាំងនេះអ្នកប្រាកដជាអាចសម្រេចចិត្តបាន ៖ 
a. បើក្មេងៗនៅមានចំនួនតិច តើប្រទេសអាចរីកចម្រើនទៅលឿនទេ ? 
b. បើយើងមានក្មេងៗ ច្រើនតែគ្មានគុណភាព តើយើងអាចរីកចម្រើនបានទេ ? 
c. បើអត់ពីអ្នក ទាំងប្តីទាំងប្រពន្ធ តើកូនអ្នកមានអ្នកចឹញ្ចឹមជំនួសអ្នកទេ ? មានអ្នកអោយលុយកូនអ្នកចាយទេ ? តើគាត់ត្រូវដើររើសសំរាម ឬយ៉ាងណា ? មានអ្នកជួយទេ ? 
d. តើអ្នកយកកូនមកដើម្បីអ្វី ? ជាភាពសប្បាយរីករាយ ឬ កុំអោយគេមើលងាយថាអត់កូនឬយ៉ាងណា ? 
e. តើអ្នកអាចរកក្តីសុខអោយខ្លួនឯងបានទេ ? 
f. បើអ្នកយកជីវិតមកហើយ អ្នកត្រូវពិបាកជាងមុន រួមជាមួយការពិបាកវេទនារបស់កូនអ្នកតើអ្នកចង់បានជីវិតបែបនេះទេ ? 

បងប្អូនអាចគិតមើលបន្ថែមអ្វីដែលយើងលើកឡើងគឺជាការត្រៀមខ្លួនអោយបានល្អមុននឹងយកកូន បើអ្នកមានសមត្ថភាពគ្រប់គ្រាន់ហើយអ្នកអាចយកបាន ហើយយកតាមអ្វីដែលអ្នកចង់ តែបើអ្នកមានបញ្ហាច្រើន កុំយកពួកគេមកថែមបញ្ហាទៀតអ្វី ។ 

SUC NEWS

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?