កុំបណ្តោយសំដីអ្នកដទៃគ្រប់គ្រងយើង

🌱កុំបណ្តោយឱ្យពាក្យសម្តីអ្នកដទៃ​ មានឥទ្ធិពលលេីសុខទុក្ខក្នុងជីវិតរបស់យេីង ព្រោះថាពួកគេមិនយល់អំពីស្ថានភាពរបស់យើងឡើយ ពួកគេបានត្រឹមតែឃើញហើយស្មានៗ។

🌱ពួកគេគ្មានពេលថែជីវិតខ្លួនឯងគេផង ចុះទម្រាំពាក្យសម្ដីដែលបាននិយាយនោះ យើងម្ដេចនឹងអាចជឿបានថារីកចម្រើនដល់ជីវិតរបស់យើង។

🌱សំលេងរំខានទាំងនោះនឹងបាត់ទៅវិញ នៅពេលដែលអ្នកត្រឹមចិត្ដស្ងប់ស្ងាត់ មិនជ្រួលច្របល់ មិនឆេវឆាវ មិនតក់ស្លុត …ហើយអ្នកក៏ចេះកំចាត់វាចោលជាមួយសំលេងខ្យល់ដល់ត្រជាក់។

🌱ពេលវេលានឹងបង្ហាញគ្រប់រូបភាពថាមនុស្សខ្លះ ដំបូងៗគិតថាល្អណាស់ ដល់ពេលយូៗទៅទេីបដឹងថា«មិនគួរនៅក្បែរ»នាំតែរឿងអាសោច។

🎯គ្រាន់តែអ្នកមានគ្រប់យ៉ាងជារបស់ខ្លួនឯង រកឃើញខ្លួនមុនពួកគេ នោះហើយជាពេលដែលពួកគេចាប់ផ្ដើមអូសទាញអ្នកឲ្យ ដើរផ្លូវវល់ៗដូចពួកគេដែរ។

❤️ជីវិតមួយនេះមនុស្សអាចចាប់ចេញពី អ័ក្សតែមួយដូចគ្នា ប៉ុន្តែខ្សែកោងជីវិតមិនដូចគ្នាឡើយ មានត្រូវមានខុស មានឡើងមានចុះ គ្រាន់តែស្រដៀងគ្នាតែមិនអាចយកជាគោលការណ៍ថាដូចហើយដើរតាមមួយ១០០%ទេ។

_____________
ភូមិគំនិត
អត្ថបទដោយ៖ CHea Sokhea
✅ សម្រាប់អ្នកចង់លើកទឹកចិត្ដអត្ថបទABA: 000 517 116 🙏
Joint group: https://t.me/phumkomnethtech

Comments

Popular posts from this blog

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

សេនាប្រមុខ លុន នល

តម្លៃមនុស្ស