សំណាងល្អ សំណាងអាក្រក់

មានគ្រួសារកសិករចិញ្ចឹមសេះមួយមានកូនប្រុសម្នាក់ ថ្ងៃមួយឪពុកបានឲ្យកូនប្រុសទៅឃ្វាលសេះនៅជើងភ្នំមួយ ល្ងាចឡើងកូនប្រុសក៏បានឃ្វាលសេះចូលក្រោល ពេលនោះស្រាប់តែបាត់សេះញីមួយក្បាល ហើយឪពុកក៏ស្ដីបន្ទោសកូនរបស់គាត់យ៉ាងខ្លាំង(វាជាសំណាងអាក្រក់របស់គាត់)៤ថ្ងៃក្រោយមកសេះញីនោះក៏បានត្រលប់មកវិញហើយថែមទាំងនាំសេះឈ្មោលមួយយ៉ាងស្អាតមកជាមួយផងដែរ(ឪពុកថាបើសេះញីមិនបាត់ក៏មិនបានសេះឈ្មោលសង្ហានេះដែរ) ក្រោយមកកូនប្រុសរបស់គាត់ក៏បានធ្លាក់ពីលើខ្នងសេះដែលចូលមកតាមសេះញីនោះបាក់ជើង(ឪពុកថាបើគ្មានសេះឈ្មោះនេះកូនគាត់ក៏មិនបាក់ជើងដែរ)ក្រោយមកស្រុកកើតសង្រ្គាមគេចាប់យុវជនទៅធ្វើទ័ពទៅច្បាំងតែកូនរបស់គាត់បាក់ជើងមិនអាចទៅបាន ក្រោយមកលឺថាកងទ័ពត្រូវស្លាប់ក្នុងសមរភូមិអស់(ឪពុកថាសំណាងដែលកូនគាត់ធ្លាក់ពីខ្នងសេះបាក់ជើងកុំអីស្លាប់ក្នុងសមរភូមិបាត់ហើយ)។@ពេលខ្លះយើងគិតថាវាជារឿងអាក្រក់នៅថ្ងៃនេះតែវាក៏អាចផ្ដល់ផលល្អនៅថ្ងៃក្រោយក៏ថាបានដែរ ចូលកុំអស់សង្ឃឹមឡើយ ជីវិតគឺជាការខិតខំ និងតស៊ូដើម្បីអនាគត់@ @@@@#####



Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?