យើងគឺព្រះ ព្រះគឺយើង, ស្តេចមារ ស្តេចនរកក៏ជាយើង

យើងគឺព្រះ ព្រះគឺយើង, ស្តេចមារ ស្តេចនរកក៏ជាយើង។
មហាចិត្ត មនោមយិទ្ធិ (Will power or Telekinesis)

ចិត្ត, បើយើងធ្លាប់ស្គាល់ ចិត្តគ្រាន់តែជាមនោ រឺអារម្មណ៍ប៉ុណ្ណោះ។ តែចិត្ត មានកំរិតសូម្បីរំកិលវត្ថុមួយបានដោយមិនពាល់។ Telekinesis ជាមេរៀនដកពិសោធន៍មួយដែលមនុស្សលោកបានជួបប្រទះក្នុងកំរិតដ៏គួរឲ្យកត់សំគាល់។ បទពិសោធន៍ដែលមនុស្សធ្លាប់ធ្វើបាន ប្រហែលមិនបាន១%នៃថាមពលពិតរបស់វាផងក៏មិនដឹង!

ភពផែនដីក្តី ភពរាប់លាននៅខាងក្រៅក្តី មិនមែនកើតដោយងាយងាយតាមធម្មជាតិនោះទេ។ រាល់បំណែកតូចៗ ត្រូវបានស្រូបអូសទាញឲ្យក្លាយជាដុំមួយ ដែលមានគ្រប់សារធាតុសំខាន់ៗ ចម្រុះពណ៌យ៉ាងល្អឥតខ្ចោះ។
ភាវដ៏ឧត្តម មានថាមពលអូមេហ្គាដ៏មហិមា អំណាចមនោមយិទ្ធិរបស់ពួកគាត់ ស្ទើរមានកំលាំងរាប់លានកោដិ នៃរំញ័រ Radio Active និង Ultrasound របស់បច្ចេកវិទ្យាមនុស្សបច្ចុប្បន្ន។
សាកស្រមៃមើល បើយើងយកម៉ាស៊ីនទំនើបៗបច្ចុប្បន្ន ទៅប្រើនៅក្នុងសម័យ មុនគ្រិស្តសករាជ តើមនុស្សជំនាន់នោះនឹងវឹកវរ រំជើបរំជួលយ៉ាងណា?
សាកស្រមៃមើល ឆ្នាំ១៩៨៥ យើងមាន CPU ល្បឿនមិនដល់ 100mhz ផង! ៣៥ឆ្នាំសោះយើងអាចវិវត្តនល្បឿនបានដល់ទៅ រាប់មឺុនmhz និងស្ទើរបង្កើតម៉ាស៊ីនបោះពុម្ពសាច់ឈាមបានទៅហើយ ដោយថាមពលពន្លឺកាំរស្មីទៀតផង!

ដើម្បីអាចឈានដល់ការប្រើមនោមយិទ្ធិបាន ក្នុងកម្រិតឧត្តមព្រះ មនុស្សត្រូវការពេលយ៉ាងហោចរាប់សែនលានឆ្នាំទៀត រឺគ្មានថ្ងៃនោះកើតឡើងផងក៏មិនដឹង។
មនុស្សកំពុងស្វែងរកព្រះ ជឿងុបលើគម្ពីរប្រឌិត ជឿអារ័ក្ខតាមជំនឿងងឹត តែមិនបានដឹងថាខ្លួនជាបំណែកនៃព្រះសោះឡើយ។ ទោះដឹងហើយ បានត្រឹមអំនួតអួតអាង លើកខ្លួនហួសនិស្ស័យ រឹងមានះមិនស្គាល់កម្មនៃការសន្សំកុសលដើម្បីឲ្យបានចម្រើនសារជាតិព្រះរបស់ខ្លួន។
គ្មានអ្នកណាខ្លាំងជាងអ្នកណានោះទេ គឺមានតែដល់មុន និងដល់ក្រោយប៉ុណ្ណោះ។ 

ក្តីស្រឡាញ់ និងមេត្តាករុណា គឺជាចំណីដ៏ត្រកាលរបស់ភាពចម្រើនសារជាតិនោះ ឯក្តីរីករាយសាទរ ប្រកាន់កណ្តាលមិនកាន់លំអៀងគឺជាមាគ៌ាទៅកាន់ចម្រើនវិបស្សនាក្លាយជាអរិយៈបុគ្គល។ បើយើងគ្រាន់តែជឿបន្តិច ហើយសាកល្បងរូបមន្តងាយងាយនេះ យើងនឹងចាប់ផ្តើមចេះដើរក្នុងលំហ និងទទួលព័ត៌មានថ្មីៗចម្លែកមុនជនសាម្មញ្ញជាមិនខាន។ 

"ធម៌មិនប្រកាន់អញ មិនប្រកាន់សាសនាណាមួយ គឺជាធម៌ពិត"







Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?