សម្រង់សម្ដី អាល់ប៊ឺត អ៊ែនស្តែន Albert Eintsein

១.គ្មានអ្វីអាចកើតឡើងដោយមិនបានចាប់ផ្តើមនោះទេ

២.បុរសណាដែលអាចបើកឡានប្រកបដោយសុវត្ថិភាព ខណៈដែលកំពុងថើបស្រីស្អាតនោះបញ្ជាក់ថា គេមិនបានយកចិត្តទុកដាក់លើការថើបនោះឡើយ

៣.មនុស្សយើងនឹងមានជីវិតពិតប្រាកដទៅបាន លុះត្រាតែរស់នៅដោយមានសេរីភាពចេញពីខ្លួនឯង

៤. ពេលដែលយើងព្រមទទួលស្គាល់ព្រំដែនខ្លួនឯង បង្ហាញថា យើងបានឈានផុតព្រំដែននោះហើយ

៥.អាថ៌កំបាំងនៃភាពច្នៃប្រឌិត គឺជាការដឹងពីវិធីលាក់ប្រភពគំនិតបានយ៉ាងល្អ

៦.អ្នកមិនអាចបន្ទោសកម្លាំងទំនាញដីបានទេ នៅពេលដែលអ្នកបាក់ចិត្តស្រលាញ់នរណាម្នាក់

៧.មានតែមនុស្សឆ្កួតប៉ុណ្ណោះដែលនឹងធ្វើរឿងដដែលៗហើយរំពឹងលទ្ធផលផ្សេង

៨.ពិភពលោកនេះមិនគួរឲ្យខ្លាចដោយសារតែមនុស្សបង្កគ្រោះថ្នាក់ពិភពលោកឡើយ ប៉ុន្តែវានឹងគួរឲ្យខ្លាចប្រសិនបើមនុស្សសម្លឹងមើលវាដោយមិនគិត

៩.មនុស្សដែលមិនធ្លាប់ធ្វើខុសទាល់តែសោះគឺជាមនុស្សដែលមិនធ្លាប់សាកល្បងធ្វើអ្វីថ្មីៗ

១០.បើអ្នកចង់មានជីវិតមានសុភមង្គល ចូរភ្ជាប់ជីវិតទៅនឹងគោលដៅ មិនមែនមនុស្សឬវត្ថុឡើយ

១១.ចិន្តនា(ការស្រមើស្រមៃ)ការសំខាន់ជាងចំណេះដឹង ព្រោះចំនេះដឹងមានព្រំដែនកំណត់ ប៉ុន្តែចិន្តនាការមានគ្រប់ទីកន្លែងនៅក្នុងលោក

១២.មនស្សគ្រប់គ្នាគួរតែទទួលការគោរពក្នុងភាពជាខ្លួនឯងឲ្យបានច្រើនមិនមែនទទួលនូវការគោរពពីអ្នកដទៃនោះឡើយ

១៣.អ្នកមិនអាចដោះស្រាយបញ្ហាបានដោយគំនិតដដែលៗដែលធ្លាប់សាងបញ្ហាដល់អ្នកតាំងពីលើកដំបូងបានទេ 

១៤.ចូរកុំព្យាយាមធ្វើជាមនុស្សជោគជ័យ ប៉ុន្តែចូរព្យាយាមធ្វើជាមនុស្សដែលមានតម្លៃទើបប្រសើរជាង

១៥."ត្រូវសិក្សាពីអតីត រក្សាជីវិតក្នុងបច្ចុប្បន្ន គ្នេរគ្នាន់ចំពោះអនាគត"
ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺត្រូវតែបន្តការសួរជានិច្ច

១៦.មនុស្សស្រីរៀបការជាមួយមនុស្សប្រុសសង្ឃឹមថា គេនឹងកែប្រែ តែមនុស្សប្រុសរៀបការជាមួយមនុស្សស្រីសង្ឃឹមថា នាងនឹងគ្មានថ្ងៃកែប្រែឡើយ ដូច្នេះហើយពួកគេទាំងពីរតែងតែខកចិត្តចំពោះគ្នាជានិច្ច

១៧.ជីវិតដែលរស់នៅដើម្បីអ្នកដទៃគឺជាជីវិតដែលមានតម្លៃបំផុត

១៨.នៅក្នុងឧបសគ្គរមែងមានឱកាសបង្កប់ក្នុងនោះជានិច្ច

១៩.បទពិសោធគឺជាប្រភពនៃចំនេះដឹង

២០.តក្តវិទ្យានឹងនាំអ្នកចេញពីចំនុចA ទៅកាន់ចំនុចB ប៉ុន្តែចិន្តនាការនឹងអាចនាំអ្នកទៅគ្រប់ទីកន្លែង

២១.ការដាក់ដៃនៅលើជើងក្រានត្រឹមតែមួយនាទី នោះប្រាកដជាមានអារម្មណ៍ថាយូរដូចមួយម៉ោង ប៉ុន្តែការអង្គុយក្បែរស្រីស្អាតយូរដល់ទៅមួយម៉ោង នោះនឹងមានអារម្មណ៍ថាដូចជាមួយនាទី

២២.ជីវិតប្រៀបដូចជាការជិះកង់ ដរាបណាអ្នកនៅធាក់ទៅមុខវានឹងនៅតែមានលំនឹង

២៣.ខ្ញុំតែងតែនិយាយទៅកាន់មនុស្សគ្រប់គ្នា មិនថាមនុស្សរើសសំរាមឬជាសាកលវិទ្យាធិការនោះទេ

២៤.ដំបូង អ្នកត្រូវយល់ដឹងពីច្បាប់របល់ហ្កេម(game)ឲ្យច្បាស់ បន្ទាប់មកអ្នកនឹងលេងបានល្អជាងអ្នកដទៃ

២៥.ភាពទន់ខ្សោយនៃឥរិយាបថនាំឲ្យមានភាពទន់ខ្សោយដល់បុគ្គលិកលក្ខណៈផងដែរ
ដកស្រង់ចេញពីសៀវភៅ គិតបែបជនជាតិជ្វីហ្វ


ប្រភព អាត វាសនា

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?