ថាមពលនៃទីបំផុតរបស់ចក្រវាឡ និងដើមហេតុបង្កការផ្ទុះដ៏មហិមា

ថាមពលនៃទីបំផុតរបស់ចក្រវាឡ និងដើមហេតុបង្កការផ្ទុះដ៏មហិមា (Core of the ultimate power and the cause of Big Bang)។ (រឿងប្រឌិត ដកស្រង់ពីឯកសារចម្រុះ ចងក្រងជាសាច់រឿងមួយមកពិចារណា)

សាក្សីទាំងបី ដែលគ្មានអ្នកណាផ្សេងអាចដឹងបានថា តើមានរឿងអ្វីនៅពីក្រោយការឲ្យមានហេតុដូច្នោះ? ថាមពលនៃទីបំផុតស្ទើរបានបង្រួមរួចរាល់ទៅហើយ តែបែរមានហេតុភេទកើតឡើង ចុងក្រោយមហាថាមពលនោះក៏ត្រូវបានបន្ទុះឡើងកក្រើកលំហជ្រាបឋានទាំង១២ ដោយកំលាំងមហិមានោះ។ សូម្បីតែខ្យល់ក៏ត្រូវឆេះ រលាយអស់ដែរ, ក្នុងនោះមានថាមពលដ៏ខ្ពស់ខ្ពស់៣ គឺ ថាមពលអូមេហ្គា(Multiple Power), ថាមពលទំនាញ (Gravitation Power) និងថាមពលងងឹត (Dark Power)។

ការថ្លឹង និងបង្រួបបង្រួមថាមពលទាំងបីបញ្ចូលគ្នាត្រូវមានលក្ខខណ្ឌប្រាកដ ដោយពុំអាចមានអ្វីមិនល្អគិតក្នុងចិត្តឡើយ។ តែក្នុងចំណោមសាក្សីទាំងបីនោះ ប្រាកដណាស់គឺមានម្នាក់មានចិត្តមិនបរិសុទ្ធ ទើបដំណាក់កាលចុងក្រោយត្រូវបានខូច។ 
Shiva ជាឧត្តមព្រះដែលមានកំណើតកើតឯង¹ នាមជាព្រះបង្កើតសកលលោក ហើយក៏ជាព្រះនៃរិទ្ធានុភាពផងដែរ អំណាចពិសេសរបស់ទ្រង់គឺការសមាធិ សង្រួមចិត្ត ដែលហេតុនេះហើយទើបទ្រង់គឺជាអង្គម្នាក់គត់ដែលអាចសង្រួមថាមពលទាំង៣ចូលគ្នាបាន។
Vishnu ជាឧត្តមព្រះកើតឯងដូចគ្នា នាមជាព្រះរក្សាសកលលោក និងជាព្រះគ្រប់គ្រងថាមពលទាំង៣។
Brahma ជាឧត្តមព្រះកើតឯងដូចគ្នា នាមជាព្រះគ្រប់គ្រងអង្គទេវតា និងភាវៈទាំងឡាយ កាន់កាប់តែថាមពលអូមេហ្គាមួយគត់ គឺល្មមគ្រប់គ្រាន់គ្មានអ្នកអាចប្រឆាំងបានហើយ (អង្គទេវតាធម្មតា)។
អង្គឧត្តមទាំង៣ ស្របស្រួលគ្នាធ្វើកិច្ចមួយដើម្បីស្ថេរភាពសកលទាំងមូល ដើម្បីនិរន្តភាពសកល។ តែជាអកុសល ហេតុការអាក្រក់ក៏កើតមានឡើយ......(រឿងបន្តទៅក្នុងអត្ថបទមុន "គ្រាប់ពូជចុងក្រោយរបស់ឧត្តមព្រះ" បើចង់យល់ច្បាស់ ចូរបកទៅអានអត្ថបទមុននោះចុះ)

ក្រោយសំណល់ចុងក្រោយរបស់អង្គ Shiva ដែលបានបន្សល់ទុកក្នុងរាងកាយមនុស្សបច្ចុប្បន្ន ដែលនេះមិនមែនទើបតែមានរឿងកើតឡើងក្នុងភពផែនដីនោះទេ តែត្រូវបានឆ្លងកាត់រាប់ភពមកហើយ រួមទាំងប៉ែកភពទាំងពួងផងដែរ។ គ្រាប់ពូជនោះត្រូវបានយកមកលាក់ទុកក្នុងសត្វដ៏សាមញ្ញមួយរហូតបង្កើនពូជរាប់លានក្បាល ក្រោយមក ពូជដ៏ឧត្តមនោះបន្តស្វែងរកធាតុពិតខ្លួនអស់កាលរាប់លានឆ្នាំ រហូតមានបុគ្គលមួយរូបអាចសម្រេចបានភាវនាធម៌កំពូលរបស់អង្គShiva ១០០% នាជាង២ពាន់ឆ្នាំមុន ដោយពេលនោះមានទេវតារាប់លានអង្គ ដោយរួមទាំងនិមិត្តរបស់មហាព្រហ្ម(Brahma)ផងក៏យាងចុះមកអបអរផងដែរ (ការរស់ឡើងវិញនៃពូជឧត្តមព្រះ Shiva)។

យ៉ាងណាក្តី សង្គ្រាមសកលលោកមិនចប់នោះទេ។ ថាមពលទាំង៣បានរសាត់ពាសពេញសកល និងឋានទាំងអស់ទៅហើយ។ ក្រុមក្បត់ដែលមានចិត្តមារ កំពុងព្យាយាមរកគ្រប់មធ្យោបាយដើម្បីប្រមូលថាមពលទាំងនោះមករួមគ្នាវិញដើម្បីគ្រប់គ្រងសកលលោក។

ទំនាយរបស់ឧត្តមShivaបានយល់រួចទៅហើយថា "កម្មទាំងនោះវាត្រូវតែមានដំណើរបែបនោះ វានឹងបញ្ចប់់ដោយខ្លួនឯង" មានតែដំណើររត់ទៅរកភាពដើមទេគឺជាទីបញ្ចប់ និងជាទីសុខសុវត្ថិភាពបំផុត នោះគឺការមិនកើតវិញ (និព្វាន ចំនុចចាប់ផ្តើមនៃការកើតមុនបន្ទុះ)។
ឯទំនាយ ឧត្តមព្រហ្ម(Prahma) គឺស្ថិតក្នុងភាពវិលវល់រកកន្លែងចប់ពុំទាន់ឃើញនៅឡើយទេ។ ឧត្តមព្រហ្មនៅតែព្យាយាមដេញប្រមូលថាមពលទាំងនោះមកវិញ ស្របពេលដែលឧត្តម Vishnu ព្យាយាមបង្វែងដានព្រហ្មដោយបង្កើតប៉ែកភពដូចៗគ្នាឲ្យព្រហ្មវង្វេង។

ហេតុអ្វី ឧត្តមVishnu ព្យាយាមធ្វើបែបនោះ? ប៉ែកភពដូចៗគ្នា (Multiverse) មានឥទ្ធិពលយ៉ាងណាចំពោះគ្នាទៅវិញទៅមក? ហើយមួយណាជាតួអង្គភពពិត?
បើតាមទស្សនៈរបស់ ឧត្តម Shiva ក៏ដូចព្រះពុទ្ធអង្គបានយល់ និងឃើញច្បាស់នោះគឺ "គ្មានអ្វីពិត និងគ្មានអ្វីមិនពិតនោះទេ ពិតដូចមិនពិត មិនពិតដូចជាពិត តែចិត្តស្វែងរកផ្លូវត្រូវវិញទេ(ចាកចោលកិលេសតណ្ហា) ដែលជាផ្លូវត្រូវ និងជាផ្លូវបញ្ចប់ពិត"៕

សូមអរគុណដល់ការអាន, សូមរក្សាសិទ្ធិគ្រប់បែបយ៉ាង។
ប្រភព acc wong sophal





Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?