ជាតិសាសន៍មួយអាចរលាយបានដោយសារអ្វី?

សាស្រ្តាចារ្យជនជាតិអាហ្វ្រិកម្នាក់បានសរសេរសារមួយថា៖

ចង់អោយជាតិសាសន៍មួយដួលរលំគេមិនបាច់ប្រើអាវុធបរមាណូ រឺក៏មីស៊ីលចម្ងាយឆ្ងាយទេ។ អ្វីដែលគេអាចធ្វើគឺបន្ថយគុណភាពការអប់រំតាមរយៈការអនុញ្ញាតអោយសិស្សលួចបន្លំពេលប្រឡង។
- អ្នកជំងឺស្លាប់ក្នុងដៃគ្រូពេទ្យដែលប្រឡងជាប់ដោយសារបន្លំ។
- អគាររលំក្នុងដៃវិស្វករដែលប្រឡងជាប់ដោយសារបន្លំ។
- លុយបាត់ក្នុងដៃគណនេយ្យករដែលប្រឡងជាប់ដោយសារបន្លំ។
- មនុស្សធម៌រលាយក្នុងដៃអ្នកប្រាជ្ញខាងសាសនាដែលប្រឡងជាប់ដោយសារបន្លំ។
- យុត្តិធម៌បាត់បង់ក្នុងដៃចៅក្រមដែលប្រឡងជាប់ដោយសារបន្លំ។
- អវិជ្ជាកើនពាសពេញខួរក្បាលក្មេងៗដែលរៀនជាមួយគ្រូដែលប្រឡងជាប់ដោយសារបន្លំ។

ការរលំនៃការអប់រំជាការរលំរបស់ជាតិសាសន៍។

ប្រភព fb
fb page share+


Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?