រូបភាពក្បត់ខ្លឹមសារ




អ្នកប្រាជ្ញចិនសម័យ រាជវង្សសុង ស៊ូតង់ប៉ដែលប្រឆាំងនឹងសង្គមចិន

សព្វថ្ងៃអ្វីដែលជាការលំបាកសម្រាប់ពលរដ្ឋ 
ប្រទេសក្រតែចាយធំ ចំណូលទាប​ តែទំនិញថ្លៃ ឧ.ស្លាកលេខយានយន្តគ្រប់ប្រភេទ សេវាផ្តល់ដោយរដ្ឋ ដូចជាធ្វើលិខិតឆ្លងដែន វាមានតម្លៃថ្លៃច្រើនដងបើប្រៀបធៀបនឹងប្រទេសជិតខាង រួមទាំងសារពើពន្ធទៀតផង។ ទំនិញលើទីផ្សារសព្វថ្ងៃ ទម្រាំដល់ដៃអតិជនចុងក្រោយ វាមានតម្លៃស្មើពាក់កណ្តាលទំនិញទៅហើយ ទំនិញទៀតសោតអាស្រ័យលើមាត់របស់អ្នកលក់ ការត្រួតពិនិត្យគុណភាពនៅមានកម្រិត។ រាល់ថ្ងៃប្រទេសយើងក្រ តែការផលិតដើម្បីលក់ចេញ និងប្រកួតជាមួយទីផ្សារខាងក្រៅ ហាក់គ្មានឥទ្ធិពល។ គ្រាន់តែលើចំណុចទាក់ទងកសិកម្មមួយមុខ ពលរដ្ឋស្ទើរដាច់ខ្យល់គ្រប់គ្នា រាល់ថ្ងៃទីផ្សារដែលយើងសំបូរគឺកម្លាំងពលកម្មនៅសល់ រហូតត្រូវចំណាកស្រុងទៅក្រៅប្រទេស។ នៅពេលដែលខ្ញុំធ្វើដំណើរតាមឡាន ដីស្រែទុកចោល ទុកឱ្យដុះព្រៃ ពុះដីឡូតឥ៍លក់ ដីស្ងួតដូចមនុស្សអត់អាហារ ដូចក្នុងរូបភាពឯកសារ សោះកក្រោះ។ រហូតមានអ្នកខ្លះដៀមដាមថា ឈឺចាក់ធ្មេញក៏នាំពីវៀតណាមដែរ បន្លែមួយថ្ងៃៗរាប់រយតោន។ វៀតណាមដែលមានប្រជាជនជិត ១០០លាននាក់ ខ្មែរមានប្រហែល ២០លាននាក់ តែទីក្រុងសព្វថ្ងៃហាក់បីដូចជាមានមនុស្ស ១០លាននាក់ ស្ទះរាល់ថ្ងៃ។ យើងមានទម្លាប់ល្អមួយគឺធ្វើផ្ទះដល់ផ្លូវតែម្តង បើកហាងមិនខ្វល់ពីកន្លែងចតឡាន ពេលល្ងាចដឹងតែលក់លើផ្លូវ មានឡានទំនើបជិះចតមិនទើសក្បាលអ្នកណា មុខវាំងសន្តិសុខស្រែជេររាល់ថ្ងៃ តែឡានស្លាកលេខរដ្ឋ ទាំងមិនរដ្ឋ អាកង់បី ក្រុមអ្នករត់ App ឈប់មិនខ្វល់ថាកន្លែងគួរគោរពបូជា។ យើងមានទម្លាប់ល្អមួយទៀត ចង់បានប្រទេសរីកចម្រើន ហើយស្រម៉ៃឱ្យមេដឹកនាំជួយសម្រេចបំណងនេះ តែរាល់ថ្ងៃម្នាក់ៗសម្រេចតែក្តីបំណងខ្លួនឯង ដោយមិនខ្វល់ថាប៉ះពាល់ដល់អ្នកណា។ ដល់ពេលដែលលុយមានសារៈសំខាន់ជ្រុលពេល គេរកគ្រប់វិធីដើម្បីរកលុយ។ ចុងក្រោយបើអ្នកគ្មានលុយ អ្នកនឹងត្រូវស្លាប់ លទ្ធផលអ្នកនឹងសុំទានគេ តែមិនមែនតែអ្នកទេដែលសុំទានគេតែម្នាក់ឯង គ្រាន់តែរូបភាពអ្នកធំសុំទាន ខុសពីអ្នកក្រតែប៉ុណ្ណោះ។ (រូបភាពក្បត់ខ្លឹមសារ)
ប្រភព fb page intertainment and knowledge

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?