វិថីល្បឿនពន្លឺ

វិថីល្បឿនពន្លឺ គឹពុំមែនជាការបើកបរនោះទេ តែជាការកំណត់ទីតាំងមួយទៅទីតាំងមួយ ពីចំណុច A រឺ B​ រឺ C ដោយថាមពលដ៏មហិមាមួយ។

តាមពិតល្បឿនពន្លឺដែលយើងបានស្គាល់ត្រឹមកំរិតល្បឿននោះ គ្រាន់តែជាពិសោធន៌ជាក់ស្តែងនៃច្បាប់នៃល្បឿនវាប៉ុណ្ណោះ។ ឯការធ្វើដំណើរល្បើនពន្លឺគឺជារឿង២ផ្សេងគ្នា។

គ្មានភាវរូបណាមួយអាចស្ថិតនៅក្នុងល្បឿនពន្លឺនោះទេ ដូចអ្វីដែលខ្ញុំបានរៀបរាប់ក្នុងអត្ថបទមុនហើយ គឺភាវរូបទាំងនោះនឹងក្លាយទៅជាផេះ រឺផ្សែងពេលល្បឿនពន្លឺចាប់ផ្តើមប្រតិ្តកម្ម។

តែមានវិធី២យ៉ាងដែលអាចធ្វើឲ្យមនុស្ស រឺភាវរូបអាចគង់វង់បានក្នុងប្រត្តិកម្មល្បឿន៣សែនគីឡូម៉ែត្រក្នុង១វិនាទីនោះ។​ គឺត្រូវប្រើថាមពល Anti Matter ដែលវាមានលទ្ធភាពអាចប្រត្តិកម្មបញ្ច្រាស់ ក្នុងរូបមន្ត +300,000kmps -300,000kmps ទៅតាមល្បឿនជាក់ស្តែងដែលតម្រូវឲ្យប្រើប្រាស់ ហើយក្នុងយាន្តមានសភាពលំនឹងធម្មតា។ ពោលគឺរាល់ពេលយើងបានកំណត់គោលដៅហើយថាគួរប្រើល្បឿនប៉ុណ្ណានោះ ការបញ្ជាក្នុងយាន្តដោយថាមពល Anti Matter ត្រូវកំណត់ឲ្យស្មើរគ្នា លើសខ្វះមិនបាន។ កិច្ចការនេះ ទោះយើងអាចជិះយាន្តល្បឿនពន្លឺ ក៏ត្រូវការពេលវេលាច្រើនដែរ។

ក្នុងករណីទី២ គឺបច្ចេកវិទ្យា Jumping Point រឺ Teleportation (Quantum of teleportation) ដែលស្ថិតក្នុងទ្រឹស្តីដ៏ស្រពិចស្រពិលនៅឡើយថាវាអាចនឹងកើតឡើយដោយវិធានអ្វីនោះ។​ Jumping Point គឺជាការកំណត់ពីប៉ូល១ ទៅប៉ូល១ទៀត ដោយថាមពលដ៏មហិមា និងមិនប្រើពេលច្រើនក្នុងការធ្វើដំណើរនោះទេ(វាអាចជាWormhole) ដែលអាចជាថាមពលរបស់ផ្កាយមួយទាំងមូលក៏ថាបាន ហើយត្រូវបានបើកឲ្យមានច្រក ក្នុងការកំណត់ស្របពេលគ្នាបើកនៃប៉ែកនិមួយៗ។ ពោលគឺដូចយើងប្រើប្រាស់ Address ដូច្នោះ ដែលមាន​ Outcome and Income។ អត្ថន័យនេះ គឹបានន័យថា ទាល់តែនៅគោលដៅមួយទៀតទទួលការឲ្យសញ្ញាថាបើកដំណើរការ...... នោះវាហាក់ដូចជាមនុស្សកំពុងត្រូវបានទាក់ទងទៅភាវៈមួយនៅឯនាយដូច្នោះក្នុងបច្ចេកវិទ្យាស្របាលគ្នា ដើម្បីចាប់ផផ្តើមបើកច្រកឲ្យមានដំណើរការបាន។

ខ្ញុំនឹងបន្ថែមសាច់រឿងនៅអត្ថបទក្រោយទៀត ដែលនិយាយអំពី ជីវិតនៅក្រៅភព និងការចាប់ផ្តើមទំនាក់ទំនងគ្នារវាង ជីវិតនៃភពនិមួយៗ៕



ប្រភព wong sophal



Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?