មនុស្សសម័យសតវត្សទី21

#នេះជាសតវត្សទី21 ជាកន្លែងដែល
-ស្នេហាដើម្បីតែការរួមភេទងាយស្រួលរកណាស់ គ្រប់ទីកន្លែង ចំណែកស្នេហ៍ពិតពិបាករកដូចរាវរកម្ជុលក្នុងបាតសមុទ្រ។
-មនុស្សស្រីឥឡូវបាត់បង់ទូរស័ព្ទមានអារម្មណ៍ឈឺចាប់ជាងបាត់បង់ភាពបរិសុទ្ធទៅទៀត។
-អ្វីទៅទើបហៅថាទាន់សម័យ ប្រសិនបើអ្នកមិនចេះផឹក មិនចេះជក់អ្នកជាមនុស្សមិនចុះសង្គម មិនទាន់សម័យ។
-អ្នកមិនចេះបោកប្រាស់គេថា មិនចេះ មិនឆ្លាត មិនវៀងវ័យ។
-បន្ទប់ទឹក កន្លែងជុះអាចន៍ ក្លាយជាកន្លែងថតរូបដ៏ពេញនិយម។
-ប្រាសាទបុរាណជាកន្លែងដែលគេធ្វើការណាត់ជួបសាសងស្នេហាគ្នា ប្រហែលគេទៅរៀនម៉ោងប្រវត្តិ។
-ភាពស្មោះត្រង់ពិបាកធ្វើ ការគោរពបូជាហួសសម័យ និយាយភូតកុហកស្រួលដូចស៊ីបាយ។
-ស្ត្រីខ្លាចមានផ្ទៃពោះណាស់ តែមិនខ្លាចរោគឆ្លងតាមការរួមភេទទេ។
-ហៅភីសា លឿនជាងឡានសង្គ្រោះបន្ទាន់ទៅទៀត។
-តម្លៃមនុស្សស្ថិតលើទ្រព្យសម្បត្តិ និងសម្ភារៈនិយមខាងក្រៅ។
-ស្រី ប្រុស ខ្លាចជីវិតរៀបការ តែចូលចិត្តរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដេក នៅជាមួយគ្នាលែងគិតប្រពៃណី។
-អ្នកដែលយកអារម្មណ៍អ្នកដទៃមកលេងសើច តែងទទួលបានសុភមង្គល អ្នកដើរតាមបេះដូង និងស្មោះត្រង់ តែងតែទទួលការឈឺចាប់។

នេះជាសង្គមក្នុងសតវត្សទី21

ប្រភព៖ អត្ថបទ
fb page share+


Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?