ក្រដាសប្រាក់20ដុល្លា
#លុយក្រដាស២០ដុល្លារ
នៅក្នុងថ្នាក់រៀននៃសាកលវិទ្យាល័យមួយមាននិស្សិតប្រមាណ២០០នាក់ សាស្ត្រាចារ្យដ៏ល្បីឈ្មោះមួយរូបបានចូលមកបង្រៀន និងចាប់ផ្ដើមមេរៀនដោយលើកក្រដាសប្រាក់ ២០ដុល្លារ បង្ហាញសិស្ស ហើយសួរថា "អ្នកណាខ្លះចង់បានលុយ២០ដុល្លារនេះ?”
សិស្សជាច្រើនលើកដៃ។ លោកសាស្ត្រាចារ្យក៏និយាយថា "ខ្ញុំនឹងឱ្យលុយ២០ដុល្លារនេះទៅអ្នកដែលចង់បាន តែខ្ញុំនឹងធ្វើបែបនេះដាក់លុយនេះ...” និយាយបណ្ដើរ លោកខ្ញីវខ្ញូវក្រដាសប្រាក់នេះបណ្ដើរ។ លោកគ្រូក៏សួរទៀតថា "ពេលនេះមានអ្នកចង់បានលុយនេះទៀតទេ?” សិស្សជាច្រើននៅតែលើកដៃដូចមុន។
លើកនេះសាស្ត្រាចារ្យក៏មើលទៅសិស្សទាំងអស់ដែលនៅក្នុងសាល ហើយនិយាយទៀតថា "ចុះបើខ្ញុំធ្វើបែបនេះ?” លោកបានទម្លាក់លុយលើការ៉ូហើយយកជើងជាន់ពីលើ រួចសួរទៀត "អ្នកណាខ្លះចងបានលុយនេះ?” នៅតែមានអ្នកលើកដៃចង់បាន។
មកដល់ចំណុចនេះ សាស្ត្រាចារ្យក៏ងក់ក្បាល ហើយនិយាយ "សិស្សទាំងឡាយជាទីស្រឡាញ់! ថ្ងៃនេះប្អូនៗរៀនសូត្របានមេរៀនដ៏មានតម្លៃណាស់។ ឃើញទេ? មិនថាខ្ញុំធ្វើយ៉ាងម៉េចជាមួយលុយនេះ អ្នកទាំងអស់គ្នានៅតែចង់បានវា ព្រោះវាមិនដែលចោលតម្លៃរបស់វា វានៅតែមានតម្លៃ២០ដុល្លារ។"
"មានពេលខ្លះ ជីវិតក៏ដូចគ្នា។ យើងធ្លាប់ជួបការលំបាក ធ្លាប់ត្រូវបានគេធ្វើបាប គេបោះបង់ ឬឈឺចាប់ស្ទើរតែកែមកវិញមិនបាន។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺរក្សាតម្លៃរបស់យើងឱ្យនៅដដែល ដូចលុយ២០ដុល្លារនេះអ៊ីចឹង។ មួយវិញទៀត ទោះបីអ្នកស្ថិតក្នុងសភាពស្មោកគ្រោក តោកយ៉ាក ឬស្អាតយ៉ាងណា មិនថាអ្នកទន់ជ្រាយ ឬរឹងមាំប៉ុណ្ណា សម្រាប់មនុស្សដែលស្រឡាញ់អ្នកពិត អ្នកនៅតែមានតម្លៃក្នុងកែវភ្នែកគេជារៀងរហូត។
ប្រភព៖ FB copy
Comments
Post a Comment