មរណភាព លន់ នល់

លន់ នល់ គាត់ឈឺចិត្តរហូតធ្លាក់ខ្លួនឈឺ ព្រោះដើរខុសមួយជំហាន!! (ទសវត្ស 80)
មុនគាត់ស្លាប់គាត់និយាយថា គាត់ស្ដាយដែលបណ្ដោយអោយរាស្រ្ដខ្មែរស្លាប់ ព្រោះតែដៃទន់ជ្រាយរបស់គាត់។

អ្វីៗវាជាវិប្បដិសារីក្នុងអតីតកាល តែពេលនេះលោកទាំង៣ បានទៅជួបជុំគ្នាហើយ តាំងពីគ្រូ សិស្ស និងមេទ័ពជំនិត។ សូមលោកទាំង ៣ ទៅដោយស្ងប់ចិត្ត...បើទោះបីក្មេងៗជំនាន់ក្រោយមិនបានដឹងរឿងពិត តែយ៉ាងហោចណាស់ នៅមានមនុស្ស មួយចំនួនតូចដូចពួកខ្ញុំគោរព នូវវីរៈភាពដ៏អង់អាច របស់លោកមេទ័ព។

ដៃទន់ជ្រាយនោះជាអ្វី?? គឺការមិនតតាំង ហើយប្រគល់អំណាចជូន សម្ដេចតាវិញនៅឆ្នាំ1975 នោះជាវិប្បដិសារីយ៉ាងធ្ងន់ធ្ងរ...វិប្បដិសារីមួយទៀត គឺលោកជាមនុស្សស្មោះស្ម័គ្រនឹងព្រះអង្គពេក។ ផ្លូវ២ ដែលលោកពិបាកសំរេចទី១ សម្ដេចជួនណាតបានផ្ដាំទី២ គឺទឹកចិត្តពុះកញ្ជ្រោលរបស់សេរីនិយម បណ្ដេញវៀតកុង។

ហេតុផលសភា អនុម័តបោះឆ្នោត ដកសេចក្ដីទុកចិត្តពីព្រះអង្គ សីហនុ ជាហេតុអោយ លន់ នល់ មិនអាចគោរពតាមបណ្ដាំ សម្ដេចជួនណាត ទៅទៀត។ ហើយបើមិនដកសម្ដេចសីហនុពេលនោះ មិនអាចលុបកិច្ចសន្យា និងគ្មានអំណាចទ័ពដេញយួន ដូច្នេះប្រទេសច្បាស់ណាស់គឺធ្លាក់ចូលក្នុងក្នុងដៃរបស់យួន។

ដោយសម្ដេចសីហនុ ត្រូវបានលួងលោមព្រះទ័យ ពីពួកឆ្វេងនិយមដើម្បីបានបល័ង្កវិញ ក៏ត្រលប់មកវិញ លន់នល់ ស្ទើរតែមិនតដៃ តែលោកដឹងច្បាសហើយថា អង្គការខ្មែរក្រហមជាយួនបង្កប់ ក៏ប្រឆាំងនឹង សម្ដេច សីហនុ និងឆ្វេងនិយមដែលចាញ់បោកនយោបាយ ហូជីមិញ រយៈពេលខ្លី។ រួចចងកាំភ្លើង ជាបាច់ មិនតតាំង ដាក់នៅក្រុងភ្នំពេញ។

មនុស្សទាយមិនដូចទេវតាទាយ សម្ដេចតា ដូចជាប់ជុងក្នុងវាំង អង្គការខ្មែរក្រហម គ្មានសិទ្ធធ្វើអ្វីទាំងអស់ឯបងធំ សាឡុតសរ អៀង សារី និងនួន ជា បានធ្លាក់ចូលនយោបាយយួន ដោយមិនដឹងខ្លួន។ តាម៉ុកថា លើ ម៉ុក មានមួក លើមួកមានមេឃ។ សម័យប៉ុលពត មិនដឹងពីណាកូនចៅ ឬមេទេ លឺតែគេថា អង្គការ អង្គការ ជាអ្នកបញ្ជា ឯអ្នកសំលាប់ខ្មែរ នោះគឺយួនបង្កប់ក្នុងអង្គការ តាំងពីនៅព្រៃម៉ាគី ដែលដាក់ឈ្មោះខ្លួនឯង ហៅអង្គការខ្មែរក្រហម នោះឯង។
............

តាមចាស់ៗ និយាយ
ឆ្នាំ 1985-1986 (មិនច្បាស់)
សម្ដេច សីហនុ បានជិះយន្ដហោះ ទៅសូម ខមាទោស ផ្នូរលោក មេទ័ព លន់នល់នៅកោះ ហាវ៉ៃ តែមិនបានអោយចូល (គ្មានឯកសារបញ្ជាក់)។
លោក លន់នល់ មុនពេលស្លាប់ គាត់និយាយ
"ស្ដាយណាស់ដែលគាត់ សំលាប់រាស្រ្ដដោយដៃឯង" 

នេះជារូបភាព សពលោកសេនាប្រមុខប្រធានាធិបតី

លន់នល់ ពេលដែលលោកបានលាចាកលោកទៅ។

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?