តួនាទីភរិយា៥យ៉ាង តាមទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធ

 ១ សុសំវិហិតកម្មន្តា ចាត់ចែងការងារផ្ទះឱ្យបានល្អ រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំងរបស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឱ្យបានស្អាតបាតសមរម្យ។

២ សុសង្គហិតបរិជនា សង្គ្រោះញាតិទាំងសងខាងដោយល្អ ត្រូវចេះលកលៃឱ្យបានសមរម្យកុំស្គាល់តែម៉ែឪឯងញាតិឯង កុំលបលាក់លុយកាក់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹងមិនបានសុខនឹងគ្នាទេ។

៣ អនតិចារិនី មិនប្រព្រឹត្តក្បត់ចិត្តស្វាមី មិនត្រូវលបលួចលាក់ មានសាហាយស្មន់ តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឱ្យខូចពូជពង្សវង្សត្រកូល ខូចអនាគត កូនចៅ ឈ្លោះទាស់ទែងគ្នារកសុខគ្មានទេ។

៤ សម្ភតំ អនុរក្ខិ ថែរក្សាទ្រព្យដែលស្វាមីរកបានមកឱ្យបានគង់វង្ស ត្រូវចេះចាត់ចែងទុកដាក់សម្រាប់ហូបចុក ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយកើត ឡើង នឹងត្រូវចាយវាយឱ្យមានប្រមាណ មិនត្រូវខ្ជះខ្ជាយពេកទេ។

៥ ទក្ខា ច អនលសា សព្វកិច្ចេសុ ឈ្លាសមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង ត្រូវចេះលៃលកឆ្លៀតរករបរនេះ របរនោះ កុំឱ្យទំនេរអត់ប្រយោជន៍ នឹងត្រូវរវាសរវៃ ប្រើបញ្ញាចាត់ចែងការឱ្យបានសព្វគ្រប់។


Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?