បញ្ចប់?

#បើយើងគង់តែបញ្ចប់!

បើនៅជាមួយគ្នាមិនត្រូវទេដើរចេញរៀងខ្លួនទៅ។ ហេតុអីក៏ខ្ជះខ្ជាយពេលវេលាខ្លាំងយ៉ាងនេះ? នៅជិតគ្នាដើម្បីតែឈ្លោះប្រកែកគ្នាយកឈ្នះចាញ់រៀងខ្លួនរាល់ថ្ងៃ។ ម៉េចក៏មិនរស់នៅជាមួយគ្នាដោយក្ដីស្រលាញ់? អ្នកខ្លះស្រលាញ់គ្នា តែគេគ្មានសូម្បីតែឱកាសបាននៅជិតមើលថែគ្នា ចំណែកយើងវិញមានឱកាសនៅជិតគ្នាហើយ មិនត្រឹមតែមិនមើលថែគ្នាទេ ថែមទាំងធ្វើឲ្យគ្នាឈឺចាប់ទៅវិញទៅមករាល់ថ្ងៃ។ មានធ្លាប់ចំណាយពេលវេលាខ្លះសួរខ្លួនឯងដែរឬក៏អត់? តើរស់នៅជាមួយគ្នាដើម្បីរួមសុខរួមទុក្ខនឹងគ្នា ឬក៏រស់នៅក្បែរគ្នាដើម្បីបង្កាត់ភ្លើងទុក្ខបន្ថែម? ដើរមកដល់ត្រង់ផ្លូវនេះ បើយើងមិនអាចបន្តដំណើរទៅមុខជាមួយគ្នាទៀតបានទេ គួរតែលែងដៃគ្នាដោយស្ងប់ស្ងៀម ហើយដើរនៅលើវិថីជីវិតរៀងៗខ្លួនទៅ។ បើគ្មានការជឿជាក់ចំពោះគ្នា នៅចន្លោះត្រង់នេះវានឹងបំពេញដោយការសង្ស័យចំពោះគ្នាមិនចេះចប់មិនចេះហើយ។ បើគ្មានសេចក្ដីស្រលាញ់ស្មោះត្រង់ និងការអត់ឱនចំពោះគ្នាទៅវិញទៅមកទេ ចន្លោះត្រង់នេះនឹងបំពេញដោយការប្រចណ្ឌខឹង និងការឈ្លោះប្រកែកគ្នាមិនចប់មិនហើយប្រាកដណាស់។ បើវាគង់តែបញ្ចប់ ខ្ញុំពិតជាប្រាថ្នាឱ្យវាបញ្ចប់ទៅដោយសន្ដិវិធី និងស្ងប់ស្ងាត់ទៅចុះ...៕

អត្ថបទ៖ #សៀវភៅជីវិត
រូបភាព៖ #Pinterest

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?