ត្រូវស្គាល់ប្រវត្តិសាស្ត្រខ្លួនឯង

“ជាតិសាសន៍មួយដែលរស់នៅមិនយល់ដឹង
ពីប្រវត្តិសាស្រ្តពិតរបស់ខ្លួន ជាជាតិសាសន៍
ដែលរស់ដូចមនុស្សបាត់ការចងចាំ”

ឃើញយុវជនសព្វថ្ងៃភាគច្រើន ទាំងអ្នករៀនបានខ្ពស់ និង មិនសូវបានរៀន ការយល់ដឹងពីប្រវត្តិសាស្រ្តរបស់ខ្លួន ពួកគេយល់ដឹងបានតិចតួចណាស់ បើបានដឹងៗត្រឹមប្រវត្តិសាស្រ្តមិនពិតទៅទៀត ខ្លាំងជាងនេះទៅទៀត បានប្រយោជន៍ផ្ទាល់ខ្លួនខ្លះ ខំនិយាយបន្លប់ទៅទៀត ខ្ញុំក្តុកក្តួលឈួលអារម្មណ៍ណាស់ រស់នៅក្នុងសង្គមដែលសម្បូរទៅដោយមនុស្សបាត់ការចងចាំ។ គ្មានពីណាបំផ្លាញជាតិនេះបានឡើយ បើជាតិនេះមិនបំផ្លាញខ្លួនឯង។

ព្រះពុទ្ធសម្តែងអំពី ធម៌ជាសត្រូវដែលមិនអាចអោយស្គាល់ការពិតបាន៥យ៉ាង ហៅថា និវរណៈធម៌ ដោយរាប់ដំបូងដៃគេទី១ គឺកាមច្ឆន្ទៈ ការចូលចិត្តតែសប្បាយ ស្រណុក សុខស្រួល។ ជាតិសាសន៍យើងរាប់ដំបូងដៃដែលនាំអោយជាតិអន់ថយបាន គឺជាប់ក្នុងកាមច្ឆន្ទៈនេះឯង ចូលចិត្តតែការសប្បាយ ផឹកស៊ី រាំច្រៀង អត់ខ្វល់អីទាំងអស់ រស់សម្ងំសុខរៀងៗខ្លួន។ ពុលគ្រប់កន្លែង សាសនាពុលក្នុងសាសនា សង្គមយុវជនពុលតាមយុវជន ពុលរហូតលែងមានមនសិការអាណិតអាសូរមាតុភូមិខ្លួន រស់ដូចមនុស្សបាត់ការចងចាំ គេនិយាយបន្លប់យ៉ាងមិចក៏សាទរតាមគេ រស់នៅអត់ដែលចេះទមា្លប់អាន ស្តាប់ តាមដានសង្គម អភិវឌ្ឍន៍ចំណេះដឹងប្រចាំថ្ងៃទាល់តែសោះ ការសប្បាយ រាំច្រៀង ផឹកស៊ី សំខាន់ជាងការយល់ដឹងទៅវិញ។ អាសូរណាស់........

ក្នុងចំណោមបាបកម្មទាំង៧ប្រការរបស់មហាគន្ធី "សប្បាយដោយគ្មានមនសិការ" គឺសប្បាយដាច់បង្ហៀរ លែងខ្វល់អីទាំងអស់ លែងគិតពីសីលធម៌ សមរឺមិនសម មានប្រយោជន៍រឺអត់ ប៉ះពាល់រឺមិនប៉ះពាល់។ 

"ជាតិសាសន៍មួយដែលរស់នៅក្នុងទម្រង់នេះ គឺចាញ់ដោយមិនបាច់ច្បាំង។"

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?