សុភមង្គល


រើសមនុស្សត្រូវ !

ប៉ោងប៉ោងបានជួបនឹងដំបងយក្ស ដោយនិស្ស័យពួកគេក៏បានស្រលាញ់គ្នាហើយរួមរស់ជាមួយគ្នា !

ក្រោយប៉ុន្មានឆ្នាំរស់នៅជាមួយគ្នា នៅលើខ្លួនប៉ោងប៉ោងពោរពេញទៅដោយរបួស ប៉ុន្តែប៉ោងប៉ោងនៅតែគិតថានឹងព្យាយាមរហូតដល់ថ្ងៃណាមួយអ្នកទាំងពីរនឹងមានសុភមង្គល !

ក្រោយប៉ុន្មានឆ្នាំព្យាយាមប៉ះរបួស , ប៉ោងប៉ោងព្រមលែងនឹងចាកចេញទៅ ! ក្រោយមកប៉ោងប៉ោងបានជួបនឹងសំលី !គ្រប់ពេលពួកគេអោបគ្នាពួកគេពោរពេញកក់ក្ដៅ មានសុភមង្គល !

ក្រោយរឿងកន្លងមកទើបប៉ោងប៉ោងបានដឹងថា ត្រឹមការព្យាយាមអត់ធ្មត់តែមួយមុខ នឹងមិនអាចនាំមកនូវក្ដីសុខសុភមង្គលឡើយ ប៉ុន្តែការជ្រើសរើសត្រឹមត្រូវ ទើបនាំអោយយើងទទួលបានគ្រប់យ៉ាង !

សរុបមកយើងមិនខុសទេពេលយើងរើសមនុស្សខុស យើងគ្រាន់តែមិនហ៊ានបោះបង់ចោលជម្រើសមួយដែលយើងកំពុងអោប ជម្រើសដែលគ្មានភាពកក់ក្ដៅ  នឹងមានតែបញ្ហា ជម្រើសដែលមិនផ្ដល់តម្លៃអោយយើង ដើម្បីទៅជ្រើសរើសយកជម្រើសផ្សេងតែប៉ុណ្ណោះ!

ដូចច្នេះហើយគ្រប់ជម្រើសរបស់យើងព្រោះតែពាក្យថាសុភមង្គល តែបើយើងនៅកន្លែងនឹងគ្មានក្ដីសុខ សំុកំុព្យាយាមអូសបន្លាយ ព្យាយាមអត់ធ្មត់ ព្រោះវាគ្មានអ្វីក្រៅពីធ្វើអោយខ្លួនយើងឈឺចាប់ ព្រោះមនុស្សខ្លះគ្មានថ្ងៃកែរ !

By : Srey Noch Kuo
យើងត្រូវបង្កើតជំរើស មួយដ៌សមគួរ រួចជ្រើសរើសយកវា តែបើវាមិនដូចអ្វីដែលយើងប្រាថ្នាមានតែបោះបង់ចោល។
ស្រលាញ់នរណាម្នាក់គឺស្រលាញ់អំពើល្អរបស់គេ ហើយកែតម្រូវអំពើអាក្រក់ កុំស្រលាញ់ទាំងល្អ ទាំងអាក្រក់
by veasna art

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?