ពុលពត

មេទ័ពយួនឈ្មោះវ៉ូង្វៀងយ៉ាប់ ធ្លាប់និយាយប្រាប់ប៉ុលពតនិងនួនជា ថាមិត្តឯងនៅឲ្យស្ងៀម គ្រាន់តែវ៉ៃទប់ទល់នឹងកងទ័ពសាធារណរដ្ឋបានហើយ កាលណាខ្ញុំវ៉ៃរំដោះព្រៃនគរបានហើយ ខ្ញុំវៃយកទីក្រុងភ្នំពេញតែ២៤ម៉ោងតែប៉ុណ្ណោះ។ ក្រោយមកប៉ុលពតនិងនួនជា បានពិភាក្សាគ្នាហើយគិតថា កាលណាយួន ជាអ្នកវ៉ៃបែកគ្រប់គ្រងទីក្រុងភ្នំពេញ នោះប្រទេសខ្មែរនឹងក្លាយទៅជាឥណ្ឌូចិន ដូចបំណងរបស់ហូជីមិញជាក់ជាមិនខាន ដូច្នេះមានតែវ៉ៃយកមុនផែនការរបស់យួន ទើបផែនការរបស់ហូរជីមិញមិនបានសម្រេច។ ខ្ញុំចង់ពន្យល់ប្រាប់កន្លែងនេះបន្តិច បើសិនជាលោកប៉ុលពតនិងលោកនួនជា យល់ព្រមស្របតាមផែនការរបស់យួន នោះលោកទាំងពីរ ប្រហែលមិនពិបាកវេទនា ប្រាកដក្លាយជានាយករដ្ឋមន្ត្រី រស់យ៉ាងស្រួល ដូចជានាយករដ្ឋមន្ត្រីរបស់ឡាវកាលពីជំនាន់នោះជាក់ជាមិនខាន។

ក្រោយពីបែកទីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្នុងមួយឆ្នាំដំបូងលោកប៉ុលពត បានរៀបចំផែនការ ការទប់ទល់នឹងយួន និងរៀបចំកម្មាភិបាលគ្រប់គ្រងតំបន់។ ក្នុងឆ្នាំទីពីរ លោកប៉ុលពត បានដឹងផែនការរបស់យួនក្នុងការចងមិត្តភាពជាមួយឡាវ ដើម្បីវ៉ៃយកប្រទេសខ្មែរ លោកក៏បានត្រៀមកងទ័ពដើម្បីទប់ទល់ នឹងវ៉ៃបកទៅយួនវិញ ក្នុងទឹកដីកម្ពុជាក្រោមនិងបានកោះត្រល់ត្រឡប់មកវិញ។ បន្ទាប់មកទៀតលោកប៉ុលពត បានបញ្ជាឲ្យសម្លាប់ពួកខ្មែរយៀកមិញបង្កប់ខ្លួន លួចសម្លាប់ខ្មែរដោយប្រើឈ្មោះអង្គការ នៅគ្រប់តំបន់ចោលទាំងគ្មានសល់។ ក្នុងឆ្នាំទី៣ ជាឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់គាត់ លោកប៉ុលពតបានគិតថា មានតែជម្រើសមួយគត់ គឺទាក់ទង់ទៅខាងប្រទេសសេរី និងបានទាក់ទង់ទៅប្រទេសថៃ ក្នុងដាក់ទូតថៃនៅក្នុងឆ្នាំ១៩៧៨។ ក្នុងឆ្នាំ១៩៧៨ ដដែល លោកប៉ុលពត បានឲ្យកាសែតវ៉ៃទ័រ ចូលមកថតនៅក្នុងទីក្រុងភ្នំពេញ ដើម្បីឱ្យអង្គការសហប្រជាជាតិបានឃើញ និងឆាប់បានជំនួយ។

អង្គការសហប្រជាជាតិដែលទទួលបន្ទុកមនុស្សធម៌ បានលើកទិសដៅយកជំនួយមកជួយកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៩។ នៅក្នុងពេលនោះយួនវាបាន រៀបចំកងទ័ពរួចជាស្រេច ដើម្បីវាយយកប្រទេសខ្មែរមុនថ្ងៃអង្គការសហប្រជាជាតិ ចុះមកជួយខ្មែរ ព្រោះតែដឹងថា កាលណាអង្គការសហប្រជាជាតិបានចូលមកក្នុងដីខ្មែរ នោះផែនការរបស់វាទាំងអស់នឹងរលាយ វាមិនខុសពីសញ្ញាទីក្រុងប៉ារីសទេ ដែលជាប្រទេសមានការគាំពារពីអន្តរជាតិ។ ភ្លាមៗនោះយួនបានលើកកងទ័ពរាប់ម៉ឺននាក់ វ៉ៃយកទីក្រុងភ្នំពេញបានជោគជ័យ ក្នុងថ្ងៃ៧មករា គឺមុនអង្គការសហប្រជាជាតិចុះមកជួុយស្រុកខ្មែរ។

នេះគ្រាន់តែខ្ញុំចង់ឲ្យបងប្អូនស្វែងយល់ក្នុងរយៈពេលជាង៣ឆ្នាំ ដែលដឹកនាំដោយលោកប៉ុលពត នឹងផ្ញើជូនបងប្អូនមួយចំនួនទៀតប្រើក្បាលគិតខ្លះផង បើសិនជាបងប្អូនវិញ អាចធ្វើបានអ្វីខ្លះក្នុងរយៈពេល៣ឆ្នាំជាង? នៅមានព្រឹត្តិការណ៍នៃការតស៊ូជាច្រើនទៀត ដូចខ្ញុំបានរៀបរាប់ខ្លះៗ នៅព្រឹកមិញ រហូតដល់ប្រទេសខ្មែរបានសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ១៩៩១ មហាអំណាចដែលចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀង បានរៀបចំផែនការជួយប្រទេសខ្មែរ តែចង្រៃអីសម្តេចសីហនុបានដេញអ៊ុនតាក់ចេញថែមទៀត។ ហើយនិងមានរឿងជាច្រើនទៀត ដែលខ្ញុំមិនអាចនិយាយបានក្នុងពេលនេះ សង្ឃឹមថាបងប្អូនគិតស្វែងយល់ ពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួន និងកុំវង្វេងតាមយួនបន្លប់ផ្សព្វផ្សាយសព្វថ្ងៃនេះ។ ចប់.
ប្រពភ facebook account hok nave

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?