ភាពខុសប្លែកគ្នារវាងជនជាតិអាមេរិកនិងវៀតណាម

ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ស្រាប់តែ​ព្រមាន ​និងរិះគន់​ចរិត​ពលរដ្ឋ​ខ្លួន​…

​អ្នក​គួរ​ចំណាយពេល ៥ នាទី អាន​ហើយ​យកទៅ​ដេក ដើរ ឈរ អង្គុយ ពិចារណា​៖

​ភាពខុសប្លែក​គ្នា​រវាង​អាមេរិក និង​វៀតណាម

– ជនជាតិ​អាមេរិក មិន​ចូលចិត្ត​អ្នកដទៃ​ដឹងថា​ខ្លួន​មាន​លុយ ចំណែក​ជនជាតិ​វៀតណាម​រក​គ្រប់​វិធី ដើម្បី​ឲ្យ​គេ​ដឹងថា​… អញ​មាន​!

– ជនជាតិ​អាមេរិក ព្រលែង​សត្វ​ឲ្យ​ចូល​ព្រៃ ។ ជនជាតិ​វៀតណាម ចូល​ព្រៃ​ចាប់​សត្វ ។​

– ជនជាតិ​អាមេរិក​និយាយ​តិច​ធ្វើ​ច្រើន ។ ជនជាតិ​វៀតណាម​និយាយ​ច្រើន​ធ្វើ​តិច ពេលខ្លះ​ធ្វើ​ខុស​នឹង​ពាក្យ​ខ្លួន​និយាយ​ទៀតផង ។​

– ជនជាតិ​អាមេរិក​ពេល​ចេញទៅ​ប្រទេសក្រៅ ស្វែងរក​រៀន​អ្វីដែល​ល្អ រីឯ​ជនជាតិ​វៀតណាម​ស្វែងរក​កន្លែង​កម្សាន្ត​សប្បាយ​ប្លែកៗ​ទៅវិញ ។​

– ជនជាតិ​អាមេរិក​ថើប​គ្នា​តាមផ្លូវ នោម​ក្នុង W.C ចំណែក​ជនជាតិ​វៀតណាម ថើប​គ្នា​ក្នុង W.C នោម​តា​ចិញ្ចើមថ្នល់ ។​

– នៅ​អាមេរិក មេ​កើយ​កា​ដូ​ឲ្យ​កូនចៅ នៅ​វៀតណាម​កូនចៅ​ត្រូវ​កាដូ​ឲ្យ​មេ​កើយ ។​

– នៅ​អាមេរិក គេ​ហូបចុក​ប្រញាប់ៗ​ទៅធ្វើ​ការ នៅ​វៀតណាម គេ​ធ្វើការ​ប្រញាប់ៗ ដើម្បី​ទៅ​ដើរលេង ។​

– បុរស​អាមេរិក ចប់​ការងារ​វិល​ចូល​ផ្ទះ​ភ្លាម បុរស​វៀតណាម​នៅ​ក្រវែល​តាម​ហាង​ផឹកស៊ី​សិន ។​

– នៅ​អាមេរិក គេ​ដើរលេង​បណ្តើរ​រើស​សំរាម​បណ្តើរ នៅ​វៀតណាម​ដើរលេង​បណ្តើរ ចោល​សំរាម​បណ្តើរ ។​

– នៅ​អាមេរិក ពេល​ដើរ​ប៉ះគ្នា គេ​ចាប់ដៃ​សុំទោស​ស្រុះស្រួល​គ្នា នៅ​វៀតណាម​មិន​ស្រួល​ប្រើ​ដៃជើង​យក​ចាញ់ឈ្នះ ។​

– ជនជាតិ​អាមេរិក ថ្ងៃ​ចុង​សប្តាហ៍ នាំ​គ្រួសារ​ទៅលេង​ក្រៅ​ក្រុង នៅ​វៀតណាម នាំ​គ្រួសារ​ចូល​កណ្តាល​ក្រុង​លេង​វិញ ។​

– នៅ​អាមេរិក ផ្ទះ​ឆ្ងាយ​ពី​ផ្លូវ​ថ្លៃ នៅ​វៀតណាម​បែរជា​ថោក ។​

– នៅ​អាមេរិក គេ​មិន​ផឹកស្រា​ឡូឡា​ពីមុខ​ក្មេងៗ​ទេ ។ នៅ​វៀតណាម​ប្រើ​ទាំង​ក្មេង​ឲ្យ​ទៅ​ទិញ​ស្រា ពេលខ្លះ​បើ​យឺត​ត្រូវ​រំពាត់​ទៀតផង ។​

– ជនជាតិ​អាមេរិក ចូល​ហាង​ចំណីអាហារ​ល្មម​ហូប​អស់ តែ​នៅ​វៀតណាម ទាល់តែ​សល់​ច្រើន​ទើប​គេ​ថា​…​ឡូយ​! (​អាមេរិក​ពោះធំ​ជាង​ភ្នែក ចំណែក​វៀតណាម ភ្នែក​ធំ​ជាង​ពោះ​) ។​

– បើ​ស្រលាញ់គ្នា អាមេរិក​គេ​ថើប​គ្នា​កណ្តាលវាល តែ​វៀតណាម​ថើប​គ្នា​នៅ​ទីង​ងិ​ត ។​

– នៅ​អាមេរិក ពុំ​ចូលចិត្ត​សួរ​រឿង​ប្រាក់ខែ អាយុ នៅ​វៀតណាម​រឿងនេះ សួរ​ដំបូង​គេ ។​

– អាមេរិក​ពុំ​ចូលចិត្ត​ជុំគ្នា​និយាយដើម​គេ​ទេ នៅ​វៀតណាម​វា​ជា​ប្រពៃណី​ទៅហើយ ។​

– អាមេរិក​ខ្ពស់​តែ​ដើរ​លឿនៗ (​ជំហាន​វែងៗ​) វៀតណាម​មាឌ​ល្អិត​តែ​ជំហាន​ខ្លីៗ យឺតៗ ។​

– នៅ​អាមេរិក​កាប់​ឈើ​១​ដើម ត្រូវ​ដាំ​៣​ដើម នៅ​វៀតណាម​កាប់​រាប់រយ​ដើម តែ​គ្មាន​ដាំ​មួយ​ដើម​ណា​ទេ​! ។​

– នៅ​អាមេរិក គេ​ឡើង​ឡាន​គឺ​បើក រីឯ​វៀតណាម​ឡើង​ឡាន គឺ​ចុច​ស៊ី​ផ្លេ ។​

– នៅ​អាមេរិក​ចិញ្ចឹម​កូន​តាម​គំនិត​របស់គេ នៅ​វៀតណាម​ត្រូវ​ធ្វើតាម​គំនិត​ម្តាយក្មេក ។​

– នៅ​អាមេរិក​ប្រជុំ​ហើយ​ចាប់​ផ្តើមធ្វើ នៅ​វៀតណាម​ប្រជុំ​ហើយ​នៅ​ពិភាក្សា វែកញែក ។​

– នៅ​អាមេរិក មុន​ទៅផ្ទះ​អ្នកណា ត្រូវ​ទូរស័ព្ទ​សួរ​មុន ។ វៀតណាម​វិញ ទៅដល់​ផ្ទះ​ហើយ​មិនឃើញ​ទើប​សួរថាៈ ទៅណា​ហ្នឹង​?

– ជនជាតិ​អាមេរិក សួរ​យោបល់​កូន​ពេល​កើតមាន​បញ្ហា ចំណែក​វៀតណាម​វិញ ចាត់ទុក​ក្មេង​មិនដឹង​ស្អី តម្រូវ​ឲ្យ​ស្តាប់​តាម​ខ្លួន ។​

– នៅ​អាមេរិក​រៀន​ច្រើន បណ្ឌិត​តិច នៅ​វៀតណាម​រៀន​តិច បណ្ឌិត​ច្រើន ។
Copy#Vannath


Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?