ផលនៃទំនាស់

នាពេលនេះ លែងមានអ្នកណាត្រូវ អ្នកណាខុសហើយ គឺខុសទាំងអស់ ក៏ព្រោះមេរោគនៃចិត្តវាបានសម្ងំ លូតលាស់ក្នុងចិត្តមនុស្សរាប់ពាន់មុឺនឆ្នាំមកហើយ។

អរិយបុគ្គលជាច្រើនព្យាយាមអូសទាញមនុស្សចូលផ្លូវធម៌ មិនថាតាមរយៈសាសនាក្តី តាមនិន្នាការអប់រំនានាក្តី តែមនុស្សនៅតែជ្រើសយកសណ្តានដែលខ្លួនមានដដែល។

មនុស្សមិនមែនត្រូវបានបណ្តុះសារជាតិពុករលួយនោះទេ តែមនុស្សកំពុងព្យាយាមព្យាបាល(បោច)ជំងឺពុករលួយចេញពីក្នុងខ្លួន តាមរយៈសីល+ធម៌។ (Human are not been corrupted but Human are trying to healing (remove) corruption from themselves by improving Moral and Logic of Nature)។

ពីមុននៅមានខុសត្រូវ អាចស្រោចស្រង់បាន តែពេលនេះគឺហួសអស់ហើយ ព្រោះម្នាក់ៗចង់តែត្រូវ និងខ្លាចចាញ់ (អញ)។ ដូច្នេះមានតែធម្មជាតិប៉ុណ្ណោះដែលអាចកាត់ក្តីនេះបាន។

ពីមុនមានអាចម៌ផ្កាយធំបុកផែនដីឲដាយណូស័រ ផុតពូជ ហើយមួយពព្រិចភ្នែកប៉ុណ្ណោះ ក៏កន្លងរាប់សិបលានឆ្នាំ រហូតកើតពូជមនុស្ស។
ត្បិតមិនមានអាចម៌ផ្កាយឯណាមកបុក ឲខ្ទិចភ្លាមៗ ហើយមនុស្សកំពុងបន្ទុះគ្រាប់ផ្ទុះខ្លាំងជាង រឺដូចអាចម៌ផ្កាយមហាវិនាសកម្មនោះក្តី គ្រប់យ៉ាងនឹងកន្លងហួស តែមួយពព្រិចភ្នែកនៃចក្កវាឡនេះប៉ុណ្ណោះ។

ជីវិតចុងក្រោយគឺមានតែសាងចិត្តឲល្អ ពាល់ឲត្រូវសច្ចធម៌ រង់ចាំថ្ងៃស្លាប់ទៅកើតជាតិល្អប្រសើរប៉ុណ្ណោះ៕

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?