៙Clickbaitជាអ្វី?

Clickbaitមកពីពាក្យថាclick(ចុច)និង bait(នុយ)។ Clickbaitជាវិធីមួយដែលអ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណែត ពិសេសអ្នកសារព័ត៌មានឡប់ឡែ ដោយការប្រើប្រាស់រូបភាពនិងចំណងជើងខុសធម្មតា ដែលពន្យុះឲ្យអ្នកដទៃចុចចូលមើល។
ឧទាហរណ៍៖ «កូនខ្មែរត្រូវតែshare» «អស្ចារ្យណាស់!! សម្បើមណាស់» «មានវីដេអូ» «អាយុកាល១០០០ឆ្នាំ» ។ល។

Clickbaitប៉ះពាល់អ្វីខ្លះ? ត្បិតតែclickbaitមានចំណុចល្អ តែផលប៉ះពាល់ក៏មិនតិចដែរ។ អ្នកសរសេរព័ត៌មានខ្លះ ដាក់ចំណងជើងហួសពីខ្លឹមសារ។ រីឯអ្នកអានវិញ អានតែចំណងជើងឡប់ឡែហើយ ក៏shareទៅទាំងទទឹងទិសដោយមិនអានខ្លឹមសារទៀត។ 

Clickbaitមិនមែនមានតែក្នុងសារព័ត៌មានទេ ហេតុនេះអ្នកប្រើប្រាស់អ៊ីនធើណែតទាំងអស់ មេត្តាជួយប្រុងប្រយ័ត្ននិងរិះគិតឲ្យបានត្រឹមត្រូវ។ ហើយអ្នកដាក់clickbaitហ្នឹងល្មមឈប់យកពាក្យកូនខ្មែរហ្នឹងមកប្រឡាក់ប្រឡូកហើយ។

ប្រភព fb page saint

Comments

Popular posts from this blog

តម្លៃមនុស្ស

ដូចម្ដេចដែលហៅថាការលក់ និង ការទិញ?

តម្លៃនៃមនុស្សស្ថិតនៅត្រង់ណា?